ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​តាម​គន្លង​ម្តាយ​តារា​ស្រី​ល្បីឈ្មោះ​១​រូប​បង្ហាញ​រូប​អាក្រាត​លើ​ទស្សនាវដ្តី

5 ឆ្នាំ មុន

តារា​សម្តែង​ដ៏​ស្រស់​ស្អាត​ក្នុង​រឿង​«Fantastic Beats: The Crimes of Grindelwald»​បាន​បង្ហាញ​រូបរាង​អាក្រាត​គួរ​ឲ្យ​គយគន់​នៅ​ក្នុង​ទស្សនាវដ្ដី​«Rolling Stone» ដូច​ម្ដាយ​ដែល​ធ្លាប់​បង្ហាញមុខ​ក្នុង​ទស្សនាវដ្ដី​នេះ កាលពី​៣០​ឆ្នាំ​មុន ។…

តារា​សម្តែង​ដ៏​ស្រស់​ស្អាត​ក្នុង​រឿង​«Fantastic Beats: The Crimes of Grindelwald»​បាន​បង្ហាញ​រូបរាង​អាក្រាត​គួរ​ឲ្យ​គយគន់​នៅ​ក្នុង​ទស្សនាវដ្ដី​«Rolling Stone» ដូច​ម្ដាយ​ដែល​ធ្លាប់​បង្ហាញមុខ​ក្នុង​ទស្សនាវដ្ដី​នេះ កាលពី​៣០​ឆ្នាំ​មុន ។

៣០​ឆ្នាំ​មុន​តារា​ម៉ូ​ដ Lisa Bonet ធ្លាប់​ថត​បង្ហាញ​រូប​ស្រាត​នៅ​ក្នុង​ទស្សនាវដ្ដី ​«Rolling Stone» ដោយ​កាល​ណោះ​នាង​មាន​ផ្ទៃពោះ​ជាមួយ​ប្ដី​ជា​តារាចម្រៀង​ដ៏​ល្បី​គឺ​លោក​ Lenny Kravitz ។

បច្ចុប្បន្ន​ក្មេង​នៅ​ក្នុង​ពោះ​បាន​ពេញក្រមុំ និង​ក្លាយជា​តារា​សម្តែង​ដ៏​ល្បី​នៅ​ហូ​លី​វូ​ដ​ចេញ​មុខ​ថតរូប​ក្នុង​ទស្សនាវដ្ដី​តាម​គន្លង​ម្ដាយ ។

នាង​Zoe Kravitz ជា​កូន​របស់​នាង​បូ​ណេ​ត និង​លោក​Lenny Kravitz បាន​ចូលរួម​សម្តែង​ក្នុង​ភាពយន្ត​រឿង​«Fantastic Beats: The Crimes of Grindelwald» នឹង​ដាក់​បញ្ចាំង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ។

រឿង​នេះ​នាង​បាន​ដើរតួ​ជា​«Leta Lestrange» អតីត​គូស្នេហ៍​របស់​លោក​«Newt Scamander» ជា​តួអង្គ​សំខាន់​នៅ​ក្នុង​រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ