ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! ខ្យល់​កន្ត្រាក់​អស់​ផ្ទះ​៤​ខ្នង និង​របួស​មនុស្ស ហើយ​ដាច់​ចរន្តអគ្គិសនី​ទៀត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​៤​ខ្នង និង​របួស​ប្រជាពលរដ្ឋ​ម្នាក់ និង​ទ្រេត​បង្គោល​១​ដើម ដាច់​ច​រន្ធ​អគ្គិសនី​ដែល​កើតឡើង​នៅ ម៉ោង​៦​និង​៣០​នាទី ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨…

បន្ទាយ​មាន​ជ័យ ៖ ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​៤​ខ្នង និង​របួស​ប្រជាពលរដ្ឋ​ម្នាក់ និង​ទ្រេត​បង្គោល​១​ដើម ដាច់​ច​រន្ធ​អគ្គិសនី​ដែល​កើតឡើង​នៅ ម៉ោង​៦​និង​៣០​នាទី ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​-​ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ។

មន្ត្រី​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថា នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​ខ្យល់​កន្ត្រាក់​បាន​កើតឡើង​បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង និង​ខូចខាត​ធ្ងន់​២​ខ្នង និង​ប៉ះពាល់​២​ខ្នង បណ្តាល​របួស​ប្រជាពលរដ្ឋ​ម្នាក់ និង​ទ្រេត​បង្គោល​ភ្លើង​១​ដើម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ។
មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ខ្យល់​កន្ត្រាក់​បណ្តាល​ប៉ះពាល់​ហើយ បណ្តាល​ដាច់​ចរន្តអគ្គិសនី ចំណុច​នៅ​ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និង​ស្រុក​ក្រឡាញ់​ដល់​ខេត្តសៀមរាប ចាប់ពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច រហូត​ដល់​៧​និង​២៩​នាទី​យប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ មិន​ដំណើរការ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ