ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ ក្តឹប ឈឺ​ធ្ងន់​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ ក្តឹប ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ កាល់​ម៉ែ​ត បន្ទាប់​ពី​អាកា​រៈ​ជំងឺ​របស់​លោក​មាន​សភាព​ធ្ងន់ធ្ងរ​។ បើ​យោង​តាម​ការ​បង្ហោះ​ពី​ហ្វេ​ស​ប៊ុ​ក​សិ​ល្បះ​ករ ចាប៉ី​ដង​វែង លោក…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ ក្តឹប ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ កាល់​ម៉ែ​ត បន្ទាប់​ពី​អាកា​រៈ​ជំងឺ​របស់​លោក​មាន​សភាព​ធ្ងន់ធ្ងរ​។ បើ​យោង​តាម​ការ​បង្ហោះ​ពី​ហ្វេ​ស​ប៊ុ​ក​សិ​ល្បះ​ករ ចាប៉ី​ដង​វែង លោក សាន សុវណ្ណ​ឌឿ​ន បាន​ឲ្យ​ដឹង​ថា នាយ ក្តឹប កំពុង​ស្ថិត​នៅ​ក្នុង​កា​រស​ង្ក្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​។ ដោយ​មិន​ច្បាស់​ពី​មន្ទីរពេទ្យ​ណា​ដែល​នាយ ក្តឹប កំពុង​សម្រាក ប៉ុន្តែ​លោក សាន សុវណ្ណ​ឌឿ​ន គ្រាន់តែ​បាន​បញ្ជាក់​ថា នាយ ក្តឹប មាន​ជំងឺ​ស្ពោត​សរសៃឈាម​ខួរក្បាល និង​ជំងឺ​មួយ​ចំនួន​ទៀត​។

នាយ ក្តឹប គឺជា​តារា​កំប្លែង​មួយ​រូប​ដែល​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​ក្នុង​ក្រុម​នាយ​ក្រឹម ក្នុង​កម្មវិធី​តន្ត្រី​ស្រុកស្រែ និង​សំណើច​ចុង​ស​ប្តា​ហ៍​របស់​ទូរទស្សន៍​បាយ័ន​។ កន្លង​មក​តារា​កំប្លែង​រូប​នេះ​ក៏​ធ្លាប់​ទទួល​រង​នូវ​ជំងឺ​ប្រចាំ​កាយ ផ្សេង​ៗ​ផង​ដែរ ប៉ុន្តែ​លោក​នៅ​តែ​បន្ត​វត្តមាន​សម្តែង​ជា​បន្តបន្ទាប់ មុន​ពេល​លោក​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នា​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ