ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ចឹ​ង​ទៀត​! ចាក់​ភ្លេង​ឲ្យ​ឈី​ស​ស្តាប់ ដើម្បី​ឲ្យ​វា​កាន់តែ​ឆ្ងាញ់

5 ឆ្នាំ មុន

ស្វី​ស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា អ្នក​ផលិត​ឈី​សម​ក​ពី​តំបន់ Emmental នៃ​ប្រទេស​ស្វី​ស បាន​ធ្វើការ​ពិសោធន៍​ដោយ​យក​ឈី​សម​ក​ឲ្យ​ស្តាប់ភ្លេង…

ស្វី​ស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា អ្នក​ផលិត​ឈី​សម​ក​ពី​តំបន់ Emmental នៃ​ប្រទេស​ស្វី​ស បាន​ធ្វើការ​ពិសោធន៍​ដោយ​យក​ឈី​សម​ក​ឲ្យ​ស្តាប់ភ្លេង ដើម្បី​ឲ្យ​វា​កាន់តែ​មាន​រសជាតិ​ឆ្ងាញ់​។

តាំងពី​ខែកញ្ញា​មក លោក Beat Wampfler បាន​យក​តន្ត្រី​មក​ធ្វើ​ជា​វិធី​ធ្វើ​ឲ្យ​ឈី​សមាន​រសជាតិ​កាន់តែ​ប្រសើរ​។ លោក​ជឿជាក់​ថា មិន​ត្រឹមតែ​សំណើម សីតុណ្ហភាព និង ជីវជាតិ​នោះ​ទេ ដែល​អាច​មាន​ឥទ្ធិពល​លើ​រសជាតិ​របស់​ឈី​ស​។ លោក​គិត​ថា សម្លេង​ក៏​អាច​ជា​ចំណែក​មួយ​ដែរ​។

គំនិត​របស់​លោក Beat អាច​ថា ទ្រង់​ឆ្កួត​ៗ តែ​វា​អាច​ទាក់ទាញ​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ​សិល្បៈ​នៅ Bern ឲ្យ​មក​ធ្វើការ​សិក្សា​។ គេ​បាន​យក​បាស​តូច​មួយ មក​ដាក់​នៅ​ក្រោម​ឈី​ស​នីមួយ​ៗ​។ គេ​បែងចែក​បទ​ចម្រៀង​ផ្សេង​ៗ​គ្នា សម្រាប់​ឈី​ស​ផ្សេង​ៗ​គ្នា ដើម្បី​ឲ្យ​ដឹង​កាន់តែ​ច្បាស់​ថា តន្ត្រី​បែប​ណា ទើប​ឲ្យ​ឈី​ស​ឆ្ងាញ់​ជាងគេ​។ ពួក​គេ​មានការ​សង្ស័យ​ជាដំបូង តែ​ក្រោយមក​ក៏​ទាញ​សេចក្តីសន្និដ្ឋាន​ថា សម្លេង​ក៏​អាច​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​គីមី​នៅ​ក្នុង​ឈី​ស​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ