ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​​រូប​​​ថត​​​នារី​​​វ័យ​​​ក្មេង​​​ប្រកាស​​​លក់​​​ខ្លួន​​​​២០០​​​ដុល្លារ​ ​តាម​​ Facebook

12 ឆ្នាំ មុន

នារី​វ័យ​ក្មេង​សាច់.ស​ខ្ចី​​ម្នាក់​​បាន​តុប​តែង​ខ្លួន​​យ៉ាង​ស្រស់​ស្អាត​​ត្រូវ​គេ​ឃើញ​នៅ​លើ​គេហ​ទំព័រ​ហ្វេស​ប៊ុក​​ប្រកាសលក់ខ្លួន​ក្នុង​តម្លៃ​២០០​ដុល្លារ ​​ធ្វើ​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង និង​ចោទ​សួរតៗ​​គ្នា (Friend) ​នៅ​ក្នុង​ហ្វេសប៊ុក​ថា មែន​ ឬ​មិន​មែន? នារី​ស្រស់​ស្អាត​ដែល​ត្រូវ​បាន​ឃើញ​ប្រកាស​លក់ខ្លួន​នេះក្នុង​ឈុត​រ៉ូបពណ៌​ក្រហម​​បង្កង់ខ្មៅ​​ខាង​ក្រោម​បញ្ចេញ​ស្នាម​ញញឹម​​ពព្រាយ​​រាយ​សំណាញ់​ស្នេហ៍​សាច់.ស​​ទ្រលុក​ទ្រលន់​ស្រស់​ស្អាត

នារី​វ័យ​ក្មេង​សាច់.ស​ខ្ចី​​ម្នាក់​​បាន​តុប​តែង​ខ្លួន​​យ៉ាង​ស្រស់​ស្អាត​​ត្រូវ​គេ​ឃើញ​នៅ​លើ​គេហ​ទំព័រ​ហ្វេស​ប៊ុក​​ប្រកាសលក់ខ្លួន​ក្នុង​តម្លៃ​២០០​ដុល្លារ ​​ធ្វើ​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង និង​ចោទ​សួរតៗ​​គ្នា (Friend) ​នៅ​ក្នុង​ហ្វេសប៊ុក​ថា  មែន​ ឬ​មិន​មែន? នារី​ស្រស់​ស្អាត​ដែល​ត្រូវ​បាន​ឃើញ​ប្រកាស​លក់ខ្លួន​នេះក្នុង​ឈុត​រ៉ូបពណ៌​ក្រហម​​បង្កង់ខ្មៅ​​ខាង​ក្រោម​បញ្ចេញ​ស្នាម​ញញឹម​​ពព្រាយ​​រាយ​សំណាញ់​ស្នេហ៍​សាច់.ស​​ទ្រលុក​ទ្រលន់​ស្រស់​ស្អាត​​ ប៉ុន្តែ​​សរសេរ​លើ​រូប​ថត​ថា ខ្ញុំ​ចង់​លក់​ខ្លួន​តម្លៃ​២០០ដុល្លារ ដោយ​មាន​បង្ហាញ​ឈ្មោះ​​ឱ្យ​​​គេ​ឯង​ដឹងទៀត​ថា នាង​ឈ្មោះ​គឹម​ លាង។

​ក្រុម​តារា​ហ្វេស​ប៊ុក​​ពិភាក្សា​គ្នា​ក្នុង​រឿង​​នេះ​ថា ​រូប​ថត​នារីវ័យ​ក្មេង​ដែល​គេ​បង្ហោះ​​នោះអាច​មិន​មែន​​ជានាង​មាន​​គោល​​បំណង​លក់​ខ្លួនពិត​ប្រាកដ​នោះ តែ ច្បាស់​ជា​មាន​ជន​អគតិ​​ណា​មួយ​យករូប​នាង​បង្ហោះ​លេង សរសេរ​ពី​​លើដាក់​​ឈ្មោះ​​គឹម លាង ហើយប្រកាសលក់ខ្លួន​ ឬ​ក៏​ជាអ្នក​ស្អប់​គ្នា​​ កាច់កុង​គ្នា​ជា​អ្នក​បង្ហោះ​​ប៉ុណ្ណោះ រួច​ហើយបង្ខូច​ឈ្មោះ…។

យើង​ក៏​ទទួល​ស្គាល់​ផងដែរថា អ្នក​ខ្លះ​​លេង​បន្លំមែន។​ រឿង​យករូប​​​​ថត​គេ​ទៅ​សរសេរ​បង្ខូច​កេរ្តិ៍​ឈ្មោះ​​​នេះ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​​គួរ​តែ​គិត​គូរ​ស្វែងរក​មុខអ្នក​ប្រព្រឹត្ត​​យក​ទៅ​ផ្តន្ទា​ទោស​កុំ​​​ឱ្យ​វា​​រីក​រាល​ដាល​ធំ​​ទៅ… តាម​ពិត​គេ​ហ​ទំព័រ​​ហ្វេស​ប៊ុក​​មានលក្ខណ​​សម្បត្តិ​​ល្អ​ណាស់​​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ច្រើន​ដល់​បុគ្គល​, សាធា​រណៈ និង​សង្គម… វា​ទាស់​តែ​អ្នក​ខ្លះ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ផ្លូវអាក្រក់ ៕