ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​បដិសេធន៍​ការ​ចុះ​ផ្សាយ​ថា កម្ពុជា​ផ្តល់​មូលដ្ឋាន​យោធា​ដល់​បរទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​រដ្ឋ​ឯករាជ្យ អ​ព្យា​ក្រឹត្យ​អចិន្ដ្រៃយ៍ មិន​ចូលបក្ស​សម្ព័ន្ធ​ដូច្នេះ​កម្ពុជា​នឹង​មិន​ផ្ដល់​ទីតាំង​ឲ្យ​បរទេស​ណាមួយ​សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​យោធា​នោះ​ទេ ។…

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​រដ្ឋ​ឯករាជ្យ អ​ព្យា​ក្រឹត្យ​អចិន្ដ្រៃយ៍ មិន​ចូលបក្ស​សម្ព័ន្ធ​ដូច្នេះ​កម្ពុជា​នឹង​មិន​ផ្ដល់​ទីតាំង​ឲ្យ​បរទេស​ណាមួយ​សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​យោធា​នោះ​ទេ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បែប​នេះ​បន្ទាប់​ពី​សារព័ត៌មាន​បរទេស​មួយ​ចំនួន​បាន​ចម្លង​គ្នា ផ្សព្វផ្សាយ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ថា ប្រទេស​ដទៃ​មាន​បំណង​ប្រើប្រាស់​ទឹកដី​កម្ពុជា ធ្វើ​ជា​មូលដ្ឋាន​យោធា​សំចត​នាវាចម្បាំង ហើយ​កម្ពុជា​កំពុង​ស្ថិត​នៅ​ចំណុចកណ្ដាល​នៃ​ស​ង្គ្រោ​ម​ត្រជាក់​រវាង​ចិន​- អា​មេ​រិ​ក ។
តាម​រយៈ​សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​ឈុំ សុ​ជាតិ អះអាង​ថា នេះ​គ្រាន់តែ​ជា​ដំណឹង​ក្លែងក្លាយ (Fake News) ដែល​ក្រុម​បរទេស​មួយ​ចំនួន​ព្យាយាម​ផ្សព្វផ្សាយ​ចោទប្រកាន់​មក​លើ​កម្ពុជា​ក្នុង​ចេតនា​អាក្រក់​ញុះញង់ ដើម្បី​បំភាន់​សាធារណ​ជនជាតិ​-​អន្តរជាតិ និង​ជា​ចេតនា​បំផ្លាញ​ដល់​ឯករាជ្យ​ភាព​អ​ព្យា​ក្រឹត្យ អចិន្ត្រៃយ៍​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ ។

អ្នកនាំពាក្យ​បញ្ជាក់​ថា​«​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​រដ្ឋ​ឯករាជ្យ​អ​ព្យា​ក្រឹត្យ​អចិន្ដ្រៃយ៍​មិន​ចូលបក្ស​ម្ព័​ន្ធ​ដូច​មាន​ចែង​ក្នុង​មាត្រា​៥៣​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ថែរក្សា​សុខ​សន្ដិភាព​ជូន​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​ការ​ប៉ុនប៉ង​ទាំងឡាយ​ដែល​អូស​ទាញ​នាំ​ឲ្យ​ប្រទេស​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ជា​ថ្មី ដើម្បី​ធ្វើ​យ៉ាងណា​បន្ដ​ការ​អភិវឌ្ឍ​ជាតិ​ឲ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ​ដូច្នេះ ហើយ​កម្ពុជា​មិន​បាន​ចូលរួម​ជាមួយ​សង្គ្រាមត្រជាក់​ណាមួយ ឬ​អនុញ្ញាត​ឲ្យ​បរទេស​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់​ខ្លួន​ធ្វើ​មូលដ្ឋាន​យោធា​ដូចដែល​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​បាន​ផ្សាយ​ចោទប្រកាន់​ទេ​» ។ ដូច្នេះ​បញ្ហា​ទាំងនេះ​ក្រសួងការពារជាតិ​សូម​ប្រកាស​ច្រានចោល​ទាំងស្រុង​នូវ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Asia Times ដែល​លាប​ពណ៌​ញុះញង់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេ​ត្យា​នុ​ភាព​វិស័យ​យោធា និង​អព្យាក្រឹត​អចិន្ត្រៃយ៍​របស់​កម្ពុជា និង​បញ្ឈប់​ការ​ផ្សាយ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​នេះ​ទៀត ។

សូម​រំលឹក​ថា អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក Mike Pence នឹង​លើក​ឡើង​អំពី​បញ្ហា​មូលដ្ឋាន កងទ័ពជើងទឹក​ចិន​ដែល​កំពុង​រីក​ចម្រើន​នៅ​កម្ពុជា​នៅ​ឯ​កិច្ចប្រជុំ​កំពូល​ដែល​អាច​ដាក់​រាជធានី​ភ្នំពេញ​ជា​បេះដូង​នៃ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​មហាអំណាច​ពិភពលោក ។ ចាប់តាំងពី​ឆ្នាំ​២០១៧ ប្រទេស​ចិន​បាន​បញ្ចុះបញ្ចូល​កម្ពុជា​សម្រាប់​កំពង់​ផែ​មួយ​នៅ​កោះកុង លើ​ឈូង​សមុទ្រ​ថៃ​ដែល​អាច​ត្រូវ​បាន​ប្រើ​ជា​មូលដ្ឋាន​កង​នាវាចរ​ផង​ដែរ ប៉ុន្តែ​វា​នៅ​មិន​ទាន់​ច្បាស់​ថា តើ​ការ​សាងសង់​បាន​រីក​ចម្រើន​នៅ​លើ​ច្រក​ទឹក​ជ្រៅ​បាន​ប៉ុណ្ណា​នោះ​ទេ ។

ប្រភព​ការទូត​បាន​ប្រាប់​សារព័ត៌មាន Asia Times ថា មូលដ្ឋានទ័ព​នា​ពេល​ថ្មី​ៗ​របស់​ចិន​នៅ​កម្ពុជា​អាច​នឹង​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក Mike Pence អនុប្រធាន​សហរដ្ឋអាមេរិក​ដែល​បច្ចុប្បន្ន​កំពុង ស្ថិត​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី សម្រាប់​កិច្ចប្រជុំ​កំពូល​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង​នៅ​ជាប់​នឹង​ប៉ា​ពួ​ញូ​ហ្គី​ណេ សម្រាប់​កិច្ចប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក (Apec) ។ អា​មេ​រិ​កបាន​ពង្រឹង​ការ​ដោះស្រាយ​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​រួម​ទាំង​ការ​អំពាវនាវ​មួយ​កាលពី​ស​ប្តា​ហ៍​មុន ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​លុប​បំបាត់​មី​ស៊ី​ល​ចេញពី​លក្ខណៈ​ពិសេស​ដែល​ខ្លួន​បាន​កាន់កាប់​នៅ​ក្នុង​តំបន់​ដែនដី​ដែល​មាន​ជម្លោះ​នោះ​ដោយ​ក្រុម​អ្នកវិភាគ​មួយ​ចំនួន​មើលឃើញ​ពី​វិបត្តិ​មី​ស៊ី​ល​ដែល​អាច​កើត​មាន ។

មូលដ្ឋាន​កងទ័ពជើងទឹក​ដែល​គ្រប់គ្រង​ដោយ​ចិន​នៅ​កម្ពុជា​នឹង​បង្វែរ​ទិស​ដៅ​យុទ្ធសាស្ត្រ​របស់​តំបន់​នេះ​ដោយ​ផ្តល់​ឱ្យ​ក្រុង​ប៉េ​កាំ​ង​នូវ​ទីតាំង​មួយ​នៅ​ភាគ​ខាងត្បូង​នៅ​ពេល​នេះ​ខ្វះខាត​នៅ​ក្នុង​សេណា​រី​យ៉ូ​ជម្លោះ​ណាមួយ ហើយ​អ្នកវិភាគ​និយាយ​ថា អាស្រ័យ​លើ​សារ​របស់​លោក Pence ដែល​អាច​ទាញ​កម្ពុជា​ចូល​ទៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​និង​ធ្វើ​ឱ្យ​ប្រទេស​នេះ​កាន់តែ មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ក្នុង​នាម​ជាស​ត្រូវ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ