និស្សិតដែលស្រស់ស្អាត និងមានទេពកោសល្យនៃសាកលវិទ្យាល័យមួយ ក្នុងប្រទេសកូរ៉េ គឺនាង Yoo Ye Bin បានគ្រងមកុដ Miss Korea 2013 លើកទី៥៤ (បវរកញ្ញាកូរ៉េ ២០១៣) ក្នុងចំណោមបេក្ខនារីចំនួន២.០០០នាក់ ។
ពិធីដ៏អស្ចារ្យនេះ អតីតបវរកញ្ញាកូរ៉េ ២០១២ (Miss Korea 2012) បានឡើងពាក់មកុដដល់នាង Yoo Ye Bin ដែលជាព្រឹត្តិការណ៍រញ្ជួយមួយធ្វើឱ្យបវរកញ្ញាកូរ៉េ ២០១៣ រូបនេះរំភើបរហូតដល់ស្រក់ទឹកភ្នែកហូរលើផែនថ្ពាល់កាត់ស្នាមញញឹមដ៏មានមន្តស្នេហ៍របស់នាងគួរឱ្យកញ្ជ្រោលចិត្ត ។ បវរកញ្ញាកូរ៉េតំណាងឱ្យភាពស្រស់ស្អាតរបស់ប្រទេសកូរ៉េខាងត្បូង នាង Yoo Ye Bin បានឱ្យដឹងថា នាងត្រៀមធ្វើកិច្ចការជាច្រើនសម្រាប់ប្រទេសរបស់នាង ។
និស្សិត Yoo Ye Bin នេះត្រូវគេដឹងថា នាងជាប់ជាបវរកញ្ញាកូរ៉េ២០១៣ ដោយសារនាងស្រស់ស្អាត ស្បែករលោងជាងបេក្ខនារីដទៃ និងមានទេពកោសល្យផ្នែកសិល្បៈ ៕
ចែករំលែកព័តមាននេះ