អាហារជាសារធាតុទ្រទ្រង់ជីវិត ប៉ុន្តែមានអាហារមួយចំនួនអាចនាំឱ្យស្បែកជ្រីវជ្រួញ និងឆាប់ចាស់ជាងវ័យ ។ ខាងក្រោមនេះជាអាហារ១១យ៉ាងដែលមានឥទ្ធិពលខ្លាំងចំពោះភាពចាស់ជ្រីវជ្រួញនៃស្បែករបស់លោកអ្នក។
១-ស្ករ ៖ ជាតិស្ករបង្កទៅជាសរសៃប្រូតាអីុន (Collagen) នៅក្នុងរាងកាយ ធ្វើឱ្យស្បែករបស់អ្នកឆាប់ពន្លា ឬយឺត រហូតកើតស្នាមជ្រីវជ្រួញនាំឱ្យលោកអ្នកឆាប់ចាស់កជាងវ័យស្បែកជ្រីវជ្រួញ ។
២-ខ្លាញ់ ៖ ជាពិសេសខ្លាញ់ពណ៌លឿងខ្ពស់ (Trans Isomer) ដូចជាមាននៅក្នុងសាច់គោ អាហារបំពង ជាហេតុបង្កឱ្យសរសៃឈាមមានសម្ពាធខ្ពស់ និងស្បែកឡើងជ្រីវជ្រួញ ។
៣-អំបិល ៖ ជាសារធាតុខនិចដែលបឺតទឹកពីរាងកាយធ្វើឱ្យខ្លួនប្រាណអស់កម្លាំង ប្រឈមមុខក្នុងការកើតជំងឺនៅតម្រងនោម ក្រលៀន សម្ពាធឈាមឡើងខ្ពស់ ជាឧសបគ្គក្នុងការស្រូបយកសារធាតុអាហារក្នុងខ្លួនចូលទៅឆ្អឹង ។
៤-កាហ្វេ ៖ កាហ្វេនឹងបឺតស្រូបយកទឹកក្នុងខ្លួន និងបង្កឱ្យកើតមានការនឿយហត់ ។
៥-ស្ករគ្រាប់ ៖ ជាតិផ្អែមនៅក្នុងស្ករគ្រាប់ធ្វើឱ្យកើតអាការៈរមាស់ក្នុងរាងកាយ និងបង្កឱ្យកើតមានស្នាមជ្រីវជ្រួញ។
៦-សារធាតុផ្តល់ជាតិផ្អែមសិប្បនិម្មិត៖ សារធាតុខាងលើមានដូចជា អាស្ប៉ាថេម (Aspartame) ឬជាប្រភេទស្ករប្រើសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមមានច្រើននៅក្នុងផលិតផលគ្មានជាតិស្ករ និងបង្កឱ្យកើតអាការឈឺក្បាល, ឈឺសន្លាក់ដៃជើង និងធ្វើឱ្យមានចំណង់ជាតិស្ករកាន់តែច្រើន។
៧-គ្រឿងស្រវឹង ៖ សារធាតុអាល់កុល នឹងជ្រួតជ្រាបក្នុងរាងកាយ បង្កឱ្យកើតស្នាមជ្រីវជ្រួញរារាំងការរឹបរឹតនៅលើស្បែក (Collagen) បណ្តាលឱ្យកើតអុដក្រហម និងអាការហើមស្ពោរ ។
៨-ភេសជ្ជៈប៉ូវកម្លាំង ៖ ភេសជ្ជៈប៉ូវកម្លាំងនឹងបំផ្លាញសារធាតុស្រោបធ្មេញ ខ្លាំងជាងការពិសារទឹកក្រូចដល់ទៅ៨ដង ជាហេតុធ្វើឱ្យធ្មេញមានកំណកកំបោរ (ពុក) និងផុយស្រួយ ។
៩-កាបូនអីុដ្រាដ ៖ សារធាតុកាបូនអីុដ្រាដ បើវាមានបរិមាណច្រើនក្នុងរាងកាយនឹងបំផ្លិចបំផ្លាញសរសៃទឹកប្រូតាអីុន និងសរសៃតូចឆ្មាក្រោមស្រទាប់ស្បែក ។
១០-អាហារចៀន ឬបំពង ៖ ការបរិភោគអាហារប្រភេទបំពង នឹងធ្វើឱ្យប្រព័ន្ធភ្ជាប់សរសៃប្រូតេអីុន នៅក្រោមស្បែកយឺត បណ្តាលឱ្យស្បែកឆាប់ជ្រីវជ្រួញ ។
១១-ទឹកក្រូច ៖ ការពិសារទឹកក្រូច និងបណ្តាលឱ្យខ្វះជាតិទឹកក្នុងខ្លួន និងអស់កម្លាំង៕
ចែករំលែកព័តមាននេះ