ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោអើយ…ជ្រកម្លប់សោះ អ្នកបើកអត់ដឹង​​កិន​​​​ដូចចេកចៀន

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​កម្មករ​ធ្វើ​ផ្លូវជាតិ​លេខ​៥​ម្នាក់ ពេល​ឃើញ​គ្រឿងចក្រ​រូ​ឡូ​ឈប់​ ក៏​បាន​ទៅ​អង្គុយ​ជ្រក​ម្លប់​នៅ​ពី​ខាង​មុខ ជា​អកុសល​ដោយសារ​អ្នកបើកបរ​រូ​ឡូ​មិនឃើញ​ ក៏បើក​កិន​សំប៉ែត​ដូច​ចេកចៀន​ស្លាប់​មួយ​រំពេច​។ គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង៣​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​កម្មករ​ធ្វើ​ផ្លូវជាតិ​លេខ​៥​ម្នាក់ ពេល​ឃើញ​គ្រឿងចក្រ​រូ​ឡូ​ឈប់​ ក៏​បាន​ទៅ​អង្គុយ​ជ្រក​ម្លប់​នៅ​ពី​ខាង​មុខ ជា​អកុសល​ដោយសារ​អ្នកបើកបរ​រូ​ឡូ​មិនឃើញ​ ក៏បើក​កិន​សំប៉ែត​ដូច​ចេកចៀន​ស្លាប់​មួយ​រំពេច​។

គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង៣​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា នៅ​ភូមិ​បត់​ត្រង់ ឃុំ​បត់​ត្រង់ ស្រុក​មង្គលបុរី ។ ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ វ៉ា​ន់ ឈៀក អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ។

មន្ត្រី​នគរបាល​ស្រុក​មង្គលបុរី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​មាន​គ្រោះថ្នាក់​នេះ គឺ​អ្នកបើកបរ​រូ​ឡូ​កិន​ផ្លូវ​បាន​ចត​រ៉ូ​ឡូ​ចោល​ហើយ​ចុះ​ទៅ​បត់ជើង​តូច ឯ​ស្ត្រី​ជា​កម្មករ​ធ្វើ​ផ្លូវ​ឃើញ​រូ​ឡូ​ចត​ស្ងៀម​ដោយ​ម៉ាស៊ីន​នៅ​បញ្ឆេះ ក៏​ទៅ​ជ្រក​ម្លប់​នៅ​ខាង​មុខ ។ ដោយសារ​ស្នូរ​ម៉ាស៊ីន​រូ​ឡូ​ឆេះ​ទើប​មិន​បាន​ចាប់អារម្មណ៍​ថា​គេ​ឡើង​មក​បើក ក៏​ចេះ​តែ​បន្ត​ជ្រក​ម្លប់​ទៀត ។

ចំណែក​អ្នកបើកបរ​រូ​ឡូ​មក​ពី​បត់ជើងតូច​វិញ ឡើង​បើក​រូ​ឡូ​ដោយ​មិន​បានឃើញ​ស្ត្រី​រង​គ្រោះ​អង្គុយ​នៅ​ខាង​មុខ ក៏​បណ្តាល​ឲ្យ​កិន​សំប៉ែត​ដូច​ចេកចៀន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ។ ក្រោយ​ពេល​កើតហេតុ នគរបាល​ជំនាញ​បាន​ទៅ​ពិនិត្យ​និង​សាកសួរ​ទើប​ដឹង​ថា ស្ត្រី​រង​គ្រោះ​ទៅ​ជ្រក​ម្លប់​នៅ​មុខ​រូ​ឡូ ។

សព​ត្រូវ​បាន​សាច់ញាតិ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នកបើកបរ​រូ​ឡូ ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​សាកសួរ ឯ​រូ​ឡូ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ