ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិត សុវណ្ណ​បញ្ញា​ សម្រិត​សម្រាំង​បទ​ចម្រៀង​ថ្មី​ដោយ​ចេញ​ថត​ដល់​ស្រុក​ចិន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កញ្ញា​ ឈិត​ សុវណ្ណ​បញ្ញា​ ខិត​ខំ​ផ្លាស់​ប្តូរ​របៀប​សម្តែង​ជា​បន្ត​បន្ទាប់​ ដើម្បី​ទទួល​ភាព​ទាក់​ទាញ​ ។ ជាក់​ស្តែង​ពេល​នេះ​ ក្រុម​ការ​ងារ​របស់​ហង្ស​មាស​ បាន​ចំណាយ​ពេល​វេលា​ដ៏​សំខាន់​លើក​មុខ​មាត់​ ឈិត​ សុវណ្ណ​បញ្ញា​ ព្រោះ​វ៉ុល​ចម្រៀង​ថ្មី​ដែល​នាង​ច្រៀង​បាន​ចេញ​ថត​រហូត​ដល់​ប្រទេស​ចិន​ តាម​ទីក្រុង​ធំៗ​ទៀត​ផង​ ។ តាម​រយៈ​វ៉ុល​ថ្មី​នេះ​ គេ​សង្ឃឹម​ថា​ នៅ​ពេល​ឆាប់ៗ

រាជធានីភ្នំពេញ​ ៖ កញ្ញា​ ឈិត​ សុវណ្ណ​បញ្ញា​ ខិត​ខំ​ផ្លាស់​ប្តូរ​របៀប​សម្តែង​ជា​បន្ត​បន្ទាប់​ ដើម្បី​ទទួល​ភាព​ទាក់​ទាញ​ ។ ជាក់​ស្តែង​ពេល​នេះ​ ក្រុម​ការ​ងារ​របស់​ហង្ស​មាស​ បាន​ចំណាយ​ពេល​វេលា​ដ៏​សំខាន់​លើក​មុខ​មាត់​ ឈិត​ សុវណ្ណ​បញ្ញា​ ព្រោះ​វ៉ុល​ចម្រៀង​ថ្មី​ដែល​នាង​ច្រៀង​បាន​ចេញ​ថត​រហូត​ដល់​ប្រទេស​ចិន​ តាម​ទីក្រុង​ធំៗ​ទៀត​ផង​ ។ តាម​រយៈ​វ៉ុល​ថ្មី​នេះ​ គេ​សង្ឃឹម​ថា​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ កញ្ញា​ ឈិត​​ សុវណ្ណ​បញ្ញា​ ច្បាស់​ជា​ឡើង​កូដ​មួយ​ក្រឺត​ទៀត​មិន​ខាន​ ។

ផលិត​កម្ម​ហង្ស​មាស​បាន​ចំណាយ​ពេល​នាំ​តារា​ស្រី​ ឈិត​ សុវណ្ណ​បញ្ញា​ ចេញ​ថត​បទ​ថ្មី​របស់​នាង​រហូត​ដល់​ប្រទេស​ចិន​ ដែល​ត្រូវ​ចាយ​ប្រាក់​ជា​ច្រើន​ពាន់​ដុល្លារ​ ក្នុង​ន័យ​ធ្វើ​យ៉ាង​ណា​យក​គុណ​ភាព​ និង​លើក​មុខ​មាត់​ដល់​ម្ចាស់​បទ​ ។ តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​សិល្បៈ​មួយ​ចំនួន​ថា​ នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ តារា​ស្រី​ប្រកប​ដោយ​សាច់​ស​រលោង​ ឈិត​ សុវណ្ណ​បញ្ញា​ ពិត​ជា​ធ្វើ​ឱ្យ​ទស្សនិក​ជន​ភ្ញាក់​ផ្អើល​នឹង​ស្ទីល​សម្តែង​ថ្មី​ ព្រោះ​ការ​សម្តែង​របស់​នាង​បាន​ធ្លាយ​ចេញ​ទៅ​ផ្តិត​រូប​ភាព​ដល់​ទីក្រុង​មួយ​ចំនួន​នៅ​ប្រទេស​ចិន​ ។ អុីចឹង​ហើយ​ទើប​គេ​គិត​ថា​ ហង្ស​មាស​ច្បាស់​ជា​លេច​ធ្លោ​បន្ថែម​ទៀត​ ព្រោះ​ក្រៅ​ពី​បញ្ញា​ ក៏​មាន​អ្នក​ចម្រៀង​ជា​សមា​ជិក​ដទៃ​ក៏​ប្រជែង​គ្នា​កើប​យក​ប្រជា​ប្រិយ​ភាព​ស្ទើរ​តែ​គ្រប់​គ្នា​ ព្រោះ​ពួក​គេ​មិន​ត្រូវ​ហង្ស​មាស​មើល​រំលង​ ឬ​ផ្អិប​ទុក​មិន​ចែក​ភាព​ល្បី​ឡើយ​ ។

ឈិត​ សុវណ្ណ​បញ្ញា​ ដែល​ល្បី​ឈ្មោះ​ និង​ឧស្សាហ៍​ចេញ​សម្តែង​ក្រៅ​ស្រុក​បាន​បញ្ជាក់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ការ​ពិត​នាង​បាន​ចំណាយ​ពេល​ចេញ​ទៅ​ថត​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​របស់​នាង​ជា​បទ​ថ្មី​នៅ​ប្រទេស​ចិន​រយៈ​ពេល​មួយ​សប្តាហ៍​កាល​ពី​អំឡុង​ខែ​មេសា​ ២០១៣​ ដោយ​ចេញ​ថត​តាម​ទីក្រុង​ធំៗ​នៅ​ប្រទេស​ចិន​ ដើម្បី​ផ្តិត​យក​ទេស​ភាព​ប្លែកៗ​ចែក​ជូន​អ្នក​គាំទ្រ​ បន្ទាប់​ពី​ក្រុម​ការ​ងារ​ខិត​ខំ​រិះ​រក​គំនិត​ថ្មីៗ​ដែល​នាង​សប្បាយ​ចិត្ត​ ទោះ​ជា​ការ​សម្តែង​ហត់​នឿយ​បែប​ណា​ក៏​ពេញ​ចិត្ត​ទទួល​ធ្វើ​គ្មាន​ជិន​ណាយ​ ។

តារា​រូប​ស្រស់​ និង​ធ្លាប់​មាន​ឈ្មោះ​ក្លាយ​ជា​ថៅ​កែ​ហាង​នៅ​ម្តុំ​ពេទ្យ​ចិន​រូប​នេះ​បន្ថែម​ថា​ កាល​ពី​ទៅ​ប្រទេស​ចិន​នាង​ទៅ​ប៉ះ​ចំ​ខែ​ត្រជាក់​ ហើយ​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​បែប​រងា​ចេញ​ទៅ​ថត​តាម​កន្លែង​ដែល​ក្រុម​ការ​ងារ​រៀប​ចំ​ទុក​ ។ នាង​បាន​ចំណាយ​ពេល​សម្តែង​នៅ​ប្រទេស​ចិន​នៅ​ទីក្រុង​ចំនួន​៣​ មាន​ប៉េកាំង​ សៀង​ហៃ​ និង​ហុង​កុង​ សម្រាប់​បទ​ថ្មី​របស់​នាង​ចំនួន​៣​បទ​ គឺ​បទ​ «ម្នាក់​ឯង​ជានិច្ច» «I’ll be with u forever» និង​បទ​ «កែវ​ភ្នែក​មួយគូ» ។

ទាំង​បី​បទ​នេះ​នាង​រួម​សម្តែង​ជាមួយ​តារា​ប្រុស​ម្នាក់​ទើប​តែ​ឡើង​  កូដ ។ ក្រៅ​ពី​នោះ​មាន​បទ​ចម្រៀង​មួយ​ចំនួន​ទៀត​ដែល​នាង​ច្រៀង​ជាមួយ​លោក​ សាពូន​ មីដាដា​ គឺ​បទ​ «បែក​បង​មួយ​ថ្ងៃ» និង​បទ​ «ប្រុស​ស្អាត​ទុក​ចិត្ត​មិន​បាន» ច្រៀង​ជាមួយ​លោក​ សូណូ​ ដែល​បទ​ទាំង​នោះ​ជា​ក្តី​រំពឹង​បន្ថែម​ទៀត​នៃ​ការ​ស្រូប​យក​ពិន្ទុ​ពី​អ្នក​គាំទ្រ​ បន្ទាប់​ពី​នាង​ និង​ក្រុម​ការ​ងារ​ទាំង​អស់​ខិត​ខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ន័យ​ឆ្លើយ​តប​ដល់​ការ​គាំទ្រ​ពី​មហា​ជន​ដែល​ស្រឡាញ់​ហង្ស​មាស​ ។

ឮបញ្ញា​ ដែល​មើល​ទៅ​កាន់​តែ​ស្រស់​ថ្លា​បាន​ថ្លែង​ថា​ «នាង​ខ្ញុំ​ដើរ​លើ​វិថី​សិល្បៈ​ឱ្យ​បាន​ច្រើន​ឆ្នាំ​សិន​ ទើប​គិត​គូរ​រឿង​បើក​មុខ​របរ​ថ្មី​ ។ ពី​មុន​នាង​ខ្ញុំ​ធ្លាប់​ចូល​ហ៊ុន​គ្នា​រក​ស៊ី​លក់​សម្លៀក​បំពាក់​ តែ​អត់​មាន​ពេល​មើល​ថែ​មុខ​របរ​ឱ្យ​ញឹក​ញាប់​ទេ​ ព្រោះ​តែ​ដើរ​ច្រៀង​រាំ​ក្នុង​ស្រុក​ផង​ ក្រៅ​ស្រុក​  ផង ។

អុី​ចឹង​ហើយ​ទើប​ផ្អិប​ទុក​ការ​រក​ស៊ី​ចោល​សិន​ ចាំ​មាន​ពេល​ចាំ​គិត​ ។ ម៉្យាង​រក​លុយ​ពី​សិល្បៈ​សន្សំ​ឱ្យ​បាន​ច្រើន​ក្រែង​អាច​លៃ​លក​រក​មុខ​ជំនួញ​នា​ពេល​ខាង​មុខ​អាច​ល្អ​ជាង​ពេល​នេះ​ ព្រោះ​ខ្លួន​មួយ​មិន​ចង់​ចាប់​នេះ​ចាប់​នោះ​ទាំង​គំហុក​ឡើយ​ ទើប​សម្រេច​ចិត្ត​ងាក​មក​ខាង​សិល្បៈ​ពេញ​ទំហឹង» ។ មហា​ជន​នឹង​រង់​ចាំ​ទស្សនា​រូប​ភាព​នៅ​ប្រទេស​ចិន​តាម​ទីក្រុង​នីមួយៗ​ ដែល​បញ្ញា​បាន​សម្តែង​ក្នុង​បទ​ចម្រៀង​ថ្មី​ និង​គិត​ថា​ ច្បាស់​ជា​មាន​អ្នក​គាំទ្រ​ច្រើន​ជា​មិន​ខាន​៕