ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល៍ចុះ…កាយ​ដីភ្នំ​លើ​ទឹក​ដី​តា​កែវ ដឹកលក់តាម​ចិត្ត

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ដី​ភ្នំ​មួយ​ចំនួន​នៅ​ក្នុង​ទឹកដី​ខេត្តតាកែវ ​កំពុង​តែ​ទទួល​រង​ការ​ជីក​គាស់​កាយ​បំផ្លាញ ដោយ​ឈ្មួញ​ដឹក​យក​ទៅ​លក់​យ៉ាង​អនាធិបតេយ្យ​បំផុត គ្មាន​ការ​រារាំង​ទប់ស្កាត់​ឡើយ គឺជា​អំពើ​ខុសច្បាប់ គឺ​មាន​តែ​ច្បាប់ «​លោកតា​ប្រាក់​» ចេញ​ឱ្យ​ប៉ុណ្ណោះ…

ខេត្តតាកែវ ៖ ដី​ភ្នំ​មួយ​ចំនួន​នៅ​ក្នុង​ទឹកដី​ខេត្តតាកែវ ​កំពុង​តែ​ទទួល​រង​ការ​ជីក​គាស់​កាយ​បំផ្លាញ ដោយ​ឈ្មួញ​ដឹក​យក​ទៅ​លក់​យ៉ាង​អនាធិបតេយ្យ​បំផុត គ្មាន​ការ​រារាំង​ទប់ស្កាត់​ឡើយ គឺជា​អំពើ​ខុសច្បាប់ គឺ​មាន​តែ​ច្បាប់ «​លោកតា​ប្រាក់​» ចេញ​ឱ្យ​ប៉ុណ្ណោះ ។

ជាក់ស្តែង​ភ្នំ​ទទា​ដែល​ស្ថិត​ក្នុងភូមិ​ស្តុក​ព្រៃ ឃុំ​កុមារ​រាជា ស្រុក​បាទី ខេត្តតាកែវ កំពុង​តែ​រង​គ្រោះ​ដោយសារ​ក្រុម​ឈ្មួញ​ឯកជន​កាយ​ដី កាយ​ថ្ម ដឹក​យក​ទៅ​លក់​ជា​រៀង​រាល់​ថ្ងៃ ហើយ​អ្នក​ភូមិ​រិះគន់​ថា សកម្មភាព​មេ​ឈ្មួញ​​ជីក​កកាយ​ដី​ភ្នំ​លក់​ស្ទើរតែ​រលាយ​ភ្នំ​នេះ​គឺ​ដោយ​មានការ​ឃុប​ឃិត​គ្នា​ជាមួយ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​និង​អាជ្ញាធរ​ស្រុក ។

អ្នក​ភូមិ​ដែល​រស់នៅ ក្បែរ​ជើងភ្នំ​ទទា​បាន​នាំ​គ្នា​និយាយ​រិះគន់​ថា ពួក​គាត់​ឃើញ​គេ​កាយ​ដី​ភ្នំ​ទទា​ដឹក​ចេញ​ទៅ​លក់​ម្តង​ៗ​មាន​រថយន្ត​ធំ​ៗ​ដឹក​ដី​បន្តកន្ទុយ​គ្នា កាត់​ផ្លូវ​ក្នុងភូមិ​របស់​ពួក​គាត់ ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង
ធ្វើ​ឱ្យ​ហុយ​ខូច​ផ្លូវ ស្ពាន និង​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ទៀត​ផង ។ ពួក​គាត់​ថា​មិនដឹង​ធ្វើ​យ៉ាង​ម៉េច​​ទេ ព្រោះ​សូ​ម្បី​តែ​ភ្នំ​ដែល​ជា​សម្បត្តិ​រដ្ឋ គេ​ហ៊ាន​កាយ​លក់​ចែក​លុយ​គ្នា​ចាយ ធ្វើ​មាន​ធ្វើ​បាន​គ្មាន​សមត្ថ​កិច្ច​ជំនាញ​ណា​ហ៊ាន​ចេញ​មុខ​បង្ក្រាប​ឡើយ ទម្រាំ​ពួក​គាត់​ជា​ប្រជាជន​ទៀត​ម៉េច​ហ៊ាន​ថា​ទៅ ។

កោះសន្តិភាព​យើង​មិន​អាច​ទាក់ទង​សុំ​ការ​បំ​ភ្លី​ពី​លោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បាន​ទេ​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា​នេះ ។ ប៉ុន្តែ​មន្ត្រី​ថ្នាក់ទាប​នៃ​មន្ទីរ​រ៉ែ​ថាមពល​ខេត្ត​បាន​និយាយ​ថា មន្ទីរ​របស់​គាត់​មាន​សិទ្ធិ​ត្រឹមតែ​ចុះ​មក​វាស់វែង រួច​គិត​ចំនួន​ទំហំ មាន​ជម្រៅ​ប៉ុន្មាន រួច​ឱ្យ​ម្ចាស់​អាជីវកម្ម ទៅ​បង់លុយ​ខ្លួន​គេ​ទៅ នៅ​ឯ​ច្រក​ចេញចូល​តែ​មួយ​ខេត្ត ។

ចំណែក​មន្ត្រី​ច្រក​ចេញចូល​តែ​មួយ​របស់​ខេត្ត បាន​ប្រាប់ «​កោះសន្តិភាព​»​ថា​ក្រុមហ៊ុន​ឯកជន​ដែល​កំពុង​តែ​ជីក​កាយ​ដី ថ្មភ្នំ​ទទា យក​ទៅ​លក់​យ៉ាង​អនាធិបតេយ្យ​រាល់​ថ្ងៃនេះ​គ្មាន​ច្បាប់​ទេ មាន​តែត្រឹម​មន្ទីរ​ជំនាញ​ខេត្ត ដែល​គេ​ត្រូវរ៉ូវ​គ្នា​ឱ្យ​ជីក​កកាយ​ដី​ថ្មភ្នំ ចែក​លុយ​គ្នា​ចាយ​តែ​ប៉ុណ្ណោះ គ្មាន​ច្បាប់​អ្នក​ណា​ចេញ​ឱ្យ​ទេ ៕​

អត្ថបទសរសេរ ដោយ