ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​ដឹង​ប្រូ​ហ្វា​ល​ស្រី​ស្អាត​…​កុំ​ចេះ​តែ​ហ៊ាន​ថត​ស្រាត​ផ្ញើ​ទៅ​វិញ​ទៅ​មក​នោះ

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​កន្លង​ទៅ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បាន​បង្កើត​គណនី​ក្លែង​ក្លាយជា​ច្រើន ដោយដាក់​ប្រូ​ហ្វា​ល់​ជា​រូប​ស្រី​ស្អាត រួច​អេ​ត​(ADD)​ ទៅ​ជន​រង​គ្រោះ ។…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​កន្លង​ទៅ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បាន​បង្កើត​គណនី​ក្លែង​ក្លាយជា​ច្រើន ដោយដាក់​ប្រូ​ហ្វា​ល់​ជា​រូប​ស្រី​ស្អាត រួច​អេ​ត​(ADD)​ ទៅ​ជន​រង​គ្រោះ ។

បន្ទាប់​មក ឆាត​(Chat)​ទៅ​ទំនាក់ទំនង​ក្នុង​ន័យ​ស្នេហា ក្នុង​គោលបំណង​បង្ហាញ​ពី​ការ​ចង់​ប្តូរ​រូប​អាក្រាត​គ្នា ដោយ​ជន​នេះ​យក​រូប​នារី​អាក្រាត​នោះ​ផ្ញើ​មក​ឲ្យ​ជន​រង​គ្រោះ ហើយឲ្យ​ជន​រង​គ្រោះ​ផ្ញើ​រូប​អាក្រាត​របស់​ខ្លួន​ត្រឡប់​មក​វិញ ។

ទីបំផុត ពេល​ទទួល​បាន​រូប​អាក្រាត​របស់​ជន​រង​គ្រោះ​ហើយ​នោះ ជនសង្ស័យ​បាន​ប្រើប្រាស់​រូប​អាក្រាត​ទាំងនោះ​ ដើម្បី​គំរាម​យក​ប្រាក់​ពី​ជន​រង​គ្រោះ បើ​មិន​ព្រម​ផ្ញើ​លុយ​ឲ្យ​គេ​នឹង​បង្ហោះ​រូបភាព​និង​វី​ដេ​អូ​អាក្រាត​ទាំងនោះ​ទៅ​ឲ្យ​បងប្អូន​សាច់ញាតិ និង​អាច​ធ្វើ​ឲ្យ​អាម៉ាស់​មិន​ខាន​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ។

ឆ្លងកាត់​កា​រប​ង្រា្ក​ប​ករណី​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ ន​កុំ​ឲ្យ​អេ​ត​ហ្រេ្វ​ន​(accept friends)​ ណា​ដែល​អ្នក​មិន​ស្គាល់ ព្រោះ​ជន​អគតិ​មួយ​ចំនួន​អាច​ប្រើប្រាស់​គណនី​ក្លែងក្លាយ ​ដើម្បី​បោកប្រាស់​និង​គំរាម​ទារប្រាក់ ។

ជា​ការ​ពិត នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ពិតជា​មានការ​បង្ហោះ​គណនី​ស្រី​ស្អាត​ជា​ច្រើន តែបើ​មើល​ពី​ចំនួន​Like​ ស្ទើរតែ​គ្មាន ហើយ​សុំ​ឲ្យ​ជួយ​ឡាយ​និង​ស៊ែរ ដែល​គណនី​មាន​រូប​ប្រូ​ហ្វា​ល់​ស្រី​ស្អាត​ទាំងនោះ នឹង​ធ្វើការ​ទាក់ទាញ​ក្រុម​បុរស​ដែល​លេង​ហ្វេ​ស​ប៊ុ​ក ព្រោះថា​គ្មាន​បុរស​ណា​មិន​ស្រឡាញ់​ស្រី​ស្អាត​នោះ​ទេ ។

វិធី​របស់​ជនខិលខូច​នេះ មិន​ខុស​ពី​ក្រុម​ម៉ាហ្វីយ៉ា​ចិន​ ដែល​ជំរិត​ទារប្រាក់​តាម​អុ​ី​ន​ធើ​រ​ណេ​ត​នោះ​ទេ ដែល​ពួក​គេ​ប្រើ​រូប​ស្រី​ស្អាត​ ឬ​ស្រី​ពួក​គេ​តែ​ម្តង​ ឲ្យ​ទាក់ទង​ទៅ​ស្រុក​ចិន ពិសេស​អ្នកជំនួញ​ ឬ​កម្មាភិបាល​បក្ស​ដែល​ស្រឡាញ់​កិត្តិយស ។

ពេល​ដែល​ពួក​គេ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ហើយ​នោះ គឺ​ការ​បង្ហោះ​រូប​អាក្រាត​ឲ្យ​គ្នា​មើល លុះ​ពេល​ទទួល​បាន​
វី​ដេ​អូ​ ឬ​រូប​អាក្រាត​ពី​បុរស​ទាំងនោះ​ហើយ ក៏​បាន​ផ្ទេរ​ទៅ​ឲ្យ​ក្រុម​បុរស​វិញ​ម្តង គឺ​រយៈពេល​នៃ​ការ​ជំរិត​ទារប្រាក់ ។ ដោយសារ​ខ្លាច​ពី​បញ្ហា​ផ្សេង​ៗ ពិសេស​គឺ​ការ​អាម៉ាស់មុខ ពួក​គេ​ពិតជា​ឲ្យ​ប្រាក់​ដើម្បី​បំបិទ​រូប​អាក្រាត​ទាំងនោះ ៕

អត្ថបទសរសេរ ដោយ