ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​រន្ធត់​ចិត្ត​! កូន​ចេញពី​រៀន​ត្រូវ​បាន​រថយន្ត​កិន​ស្លា.ប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​ន ៖ ពិតជា​សង្វេគ​សម្រែក​ឪពុក និង​ម្តាយ​បាន​លាន់​ឬ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ទទួល​ដំណឹង​ថា កូនប្រុស​របស់​គាត់​ដែល​ទើប​ចេញពី​សាលារៀន​គួរ​ត្រូវ​បាន​រថយន្ត​កិន​ស្លាប់​យ៉ាង​អាណោចអាធម៌ ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៥ វិច្ឆិកា…

ខេត្ត​ព្រះ​សីហ​ន ៖ ពិតជា​សង្វេគ​សម្រែក​ឪពុក និង​ម្តាយ​បាន​លាន់​ឬ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ទទួល​ដំណឹង​ថា កូនប្រុស​របស់​គាត់​ដែល​ទើប​ចេញពី​សាលារៀន​គួរ​ត្រូវ​បាន​រថយន្ត​កិន​ស្លាប់​យ៉ាង​អាណោចអាធម៌ ។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៩​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៥ វិច្ឆិកា ឆ្នាំ​២០១៨​នៅ​ចំណុច​ចំណោទ​លោកយាយ​ម៉ៅ ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​លេខ​០៣ ក្រុងព្រះសីហនុ ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បើ​យោង​តាម​ប្រភព​បឋម​ពី​សមត្ថកិច្ច​ចរាចរណ៍​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៩​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៥ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ចំណោទ​លោកយាយ​ម៉ៅ ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​លេខ​០៣ ក្រុងព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​ខៀវ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 3A-7037 បាន​បើក​កៀរ​ទាក់​ដៃចង្កូត​ម៉ូតូ​មួយ​គ្រឿង ម៉ាក ស្សូ​មមើ​អ៊ិ​ច ពណ៌​ក្រហម​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HD-7389 បើកបរ​ដោយ​យុវជន​រង​គ្រោះ​ឈ្មោះ រិ​ទ្ឋី ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មានមុខរ​បរជា​សិស្ស ។ បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ​ឪពុកមា នៅ​ឃ្លាំង​លើ ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង (​បែកក្បាល​ធ្លាយ​ខួរ​) ។

ប្រភព​ដដែល​បាន​បន្ត​ថា ជុំវិញ​ហេតុ​ការ​ណ៌​នេះ​ពុំ​មាន​នរណា​ម្នាក់​បានឃើញ​ច្បាស់លាស់​នោះ​ទេ ប៉ុន្តែ​យោង​តាម​ការ​ពិនិត្យ​ស្លាកស្នាម​គំនូស​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​អាច​សន្និដ្ឋាន​ជាបឋម (​មិន​ទាន់​ផ្លូវការ​) ថា មុន​កើតហេតុ​ទាំង​ម៉ូតូ និង​រថយន្ត​បាក់ ហើយ​បើក​ស្រប​ទិស​គ្នា ហើយ​រថយន្ត​បាន​បើក​វ៉ា​ម៉ូតូ ប៉ុន្តែ​វ៉ា​មិន​ផុត​ក៏​បាន​ទាក់​ដៃចង្កូត​ម៉ូតូ​ជន​រង​គ្រោះ​អូស​ម៉ូតូ​ទៅ​មុខ​ធ្វើ​ឲ្យ​ម៉ូតូ​ដួល​ចូល​ក្រោម​កង់​រថយន្ត ឯ ជន​រង​គ្រោះ​ខ្ទាត​ចេញ​ក្រៅ ហើយ​ស្រប​ពេល​នោះ​អាច​មាន​រថយន្ត​ផ្សេង​ទៀត​មក​ពីក្រោយ មើល​ជន​រង​គ្រោះ​មិនឃើញ​ក៏​កិន​ចំ​ក្បាល​តែ​ម្តង ទើប​ធ្វើ​ឲ្យ​ខួរ​យុវជន​រង​គ្រោះ​ខ្ទាត​ឡើង​ទៅ​លើ​រថយន្ត​បង្ក​ផ្នែក​ខាងក្រោយ​កា​ប៊ិ​ន តែ​នេះ​ក្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ទេ មិន​អាច​យក​ជា​ផ្លូវ​ការណ៍​បាន​នៅឡើយ​ទេ ។

ក្រោយ​កើតហេតុ​គ្រួសារ​សព​យុវជន​រង​គ្រោះ​បាន​ដឹក​សាកសព​យក​ទៅ​ត​ម្គ​ល់​នៅ​វត្ត​ក្រោម ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​វត្ថុ​តាង​ទាំង​០២​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ខេត្ត រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ