ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​ណែ​ត ប្រាប់​កងទ័ព​ឆ័​ត្រ​យោង​៩១១ ឲ្យ​ពង្រឹងសមត្ថភាព​ការពារ​បូរណភាព​ទឹកដី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​លោក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​បាន​ប្រាប់​កងទ័ព​ឆត្រយោង​៩១១ ឲ្យ​ខិតខំ​ហ្វិ​ក​ហាត់​បំប៉ន​ជំនាញ ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​បូរណភាព​ទឹកដី ។ លោក…

រាជធានី​ភ្នំពេញ ៖ អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​លោក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​បាន​ប្រាប់​កងទ័ព​ឆត្រយោង​៩១១ ឲ្យ​ខិតខំ​ហ្វិ​ក​ហាត់​បំប៉ន​ជំនាញ ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​បូរណភាព​ទឹកដី ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដូច្នេះ ក្នុង​ឱកាស​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ​ឆត្រយោង​ជំនាន់​ទី​២៥ បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​អាវុធ B40-B41 អាវុធ​ការពារ​អាកាស​ជំនាន់​ទី​២ និង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សំណង់​បច្ចេកទេស​ហ្វឹកហ្វឺន ជំនាញ​ឆត្រយោង​រាជធានី ។ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​កង​យោធពលខេមរភូមិន្ទ គឺជា​សសរ​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​កិច្ចការ​ការពារ​អធិបតេយ្យ​ឯករាជ្យ និង​បូរណភាព​ទឹកដី​ការ​ថែរក្សា​សន្តិភាព​ស្ថិរភាព​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ។

លោក​ថា ក្រៅពី​តួនាទី និង​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ក្រសួងការពារជាតិ​អគ្គ​បញ្ជាការដ្ឋាន បាន​ប្រគល់​ឲ្យ​កងទ័ព​ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត លើ​ការងារ​ហ្វឹកហ្វឺន​យុទ្ធ វិធី​បច្ចេកទេស​ការ​អប់រំ​ចិត្តសាស្ត្រ ពង្រឹង​វិន័យ អត្ត​ចរិត សីលធម៌ និង​គោរព​ច្បាប់​រដ្ឋ ដើម្បី​ឲ្យ​មាន​សមត្ថភាព​ជំនាញ​គ្រប់គ្រាន់ ក្នុង​ការ​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេលវេលា​ចំពោះ​បញ្ហា និង​ស្ថានភាព​នានា​ដែល​កើត​មាន​ឡើង ។

លោក​សង្កត់ធ្ងន់​ថា កងទ័ព​ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ​ហ្វឹកហ្វឺន​ឲ្យ​បាន​ជាប់​ជា​ប្រចាំ និង​ទៀង ទាត់​ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​គុណភាព និង​បរិមាណ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ខ្វះខាត​ធនធានមនុស្ស​ដែល​ជា​បញ្ហា​ប្រឈម ហើយ​ត្រូវ​ពុះពារ​ជំនះ​ដោះស្រាយ​សំដៅ​កសាង​ឲ្យ​បាន​ធនធាន មនុស្ស​ពិត និង​គ្រប់គ្រាន់​នៅ​ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ ដើម្បី​លើកកម្ពស់ ឆន្ទៈ​ប្រយុទ្ធ​ត្រៀមប្រយុទ្ធ​ក្នុង​ភារកិច្ច​ថែរក្សា​ការពារ​បូរណភាព​ទឹកដី​ព្រមទាំង​ចូលរួម​បំពេញ បេសកកម្ម​ក្នុង​តំបន់ និង​ពិភពលោក ។

លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ថ្លែង​បញ្ជាក់​បន្ថែម​ថា ការ​ហ្វឹកហ្វឺន និង​ការ​កសាង​ធនធានមនុស្ស ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ ពិតជា​ឆ្លើយ​តប​យ៉ាង​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កែទម្រង់​កង​យោធពលខេមរភូមិន្ទ​សំដៅ​កសាង និង​ពង្រឹង​ភាពរឹងមាំ​លើ​វិស័យ​ការពារ​ជាតិ និង​ការ​ធ្វើ​សមាហរណកម្ម​កងទ័ព​ចូល​ក្នុង​សហគមន៍​អន្តរជាតិ ។ នា​ឱកាស​នោះ​លោក​អគ្គមេបញ្ជាការ​រង​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករឭក​ប្រកបដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​អគ្គបញ្ជាការ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ផ្ញើ​ជូន​ចំពោះ​យោធា​ចា​រ្យ សិក្ខាកាម នាយទាហាន​នាយទាហានរង និង​ពល​ទាហាន​ដែល​មាន​វត្តមាន​ទី​នេះ​ក៏​ដូច​ជា នៅ​ទូ​ទាំង​កងពលតូច​ទ័ព ពិសេស​ឆត្រយោង​៩១១ និង​សិក្ខាកាម​ជា​និស្សិត​វិទ្យាស្ថាន​ទ័ពជើងគោក​ជំនាន់​ទី​៨ ក្នុង​សេចក្តី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ជាទី​បំផុត ។ ទន្ទឹម​នោះ​លោក​ក៏​បាន​ថ្លែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ​ដែល​កងពលតូច​ទ័ព ពិសេស​ឆត្រយោង​៩១១ ដែល​បាន​បំពេញ​ក្នុង​រយៈ​កន្លង​មក ។

សូម​បញ្ជាក់​ថា កងពលតូច​ឆត្រយោង​៩១១ បាន​បើក​វគ្គ​ចំនួន​២៤​វគ្គ រួច​មក​ហើយ ដោយ​មាន ១៧ អង្គភាព​ចូលរួម និង​មាន​ចំនួន​សិក្ខាកាម​សរុប​រហូត​ដល់​៣៦៨០​នាក់ ក្នុង​នោះ​កងពល តូច​៩១១ ក៏​បាន​ចូលរួម​បំពេញភារកិច្ច​ផ្សេង​ៗ​ជា​ច្រើន​ផង​ដែរ​រួម​មាន ការ​ការពារ​បូរណភាព​ទឹកដី ការពារ​សន្តិសុខ ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ