ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លើក​ស័ង្កសី​ប៉ះ​ចំ​ខ្សែភ្លើង​មេ​ស្រាត​ក៏​ឆក់​ធ្លាក់​ស្លា.ប់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនៈគីរី ៖ បុរស​ជាង​ផ្សា​ដែក​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​យ៉ាង​អាណោចអាធម៌ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ ខែ​វិ​ច្ឆ​កា នៅ​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក ស្ថិត​នៅ​ចំណុច​ផ្ទះ​លី​ហួរ​វេ​លុយ ក្បែ​រង្វង់​មូល​ក្នុង ភូមិ​ជ័យ​ជំនះ…

ខេត្ត​រតនៈគីរី ៖ បុរស​ជាង​ផ្សា​ដែក​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​យ៉ាង​អាណោចអាធម៌ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ ខែ​វិ​ច្ឆ​កា នៅ​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក ស្ថិត​នៅ​ចំណុច​ផ្ទះ​លី​ហួរ​វេ​លុយ ក្បែ​រង្វង់​មូល​ក្នុង ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។

ជន​រង​គ្រោះ​មានឈ្មោះ ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ប្រពន្ធ​នឹង​កូន​២​នាក់ មានមុខ​របរ​កូនជាង​ផ្សា​ដែក រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ប៉ូលិស​ក្រុង​បាន​លុង​នឹង​បងប្អូន​សាច់ញាតិ​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ជួ​យស​ង្គោះ តែ​ដឹក​ដល់​មន្ទីរពេទ្យ​លោកគ្រូ​ពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ទើប​បងប្អូន​សាច់ញាតិ​ដឹក​សាកសព​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

បើ​តាម​សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា យោង​តាម​ការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ​នោះ ម្ចាស់ផ្ទះ​លី​ហួរ​វេ​លុយ​ខាងលើ​បាន​ជួល​ឲ្យ​ក្រុម​ជាង​ផ្សា​ដែក​មាន​គ្នា ២-៣​នាក់​ឡើង​លើដំបូល​ផ្ទះ មាន​កម្ពស់​ជាង​១០​ម៉ែត្រ ដើម្បី​ផ្សា​ដែក​នឹង​ប្រក់​ដំបូលផ្ទះ ។

ខណៈ​កំពុង​លើក​ស័ង្កសី​ក៏​បះ​នឹង​ខ្សែភ្លើង​មេ​ស្រាត ទើប​បណ្ដាល​ឲ្យ​ឆក់​ជន​រង​គ្រោះ​ធ្លាក់​ដល់​ដី​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់​ស្លាប់​ពិតប្រាកដ​មែន គ្មាន​រឿង​ឃាតកម្ម​កើតឡើង​ទេ សាកសព​ត្រូវ​បាន​ប្រពន្ធ​នឹង​សាច់ញាតិ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ជន​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ