ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ការពា​ភូមិ​តា​ឡី​ម្នាក់ ត្រូវ​បាន​ឃាតក​ចាក់​៣​កាំបិត​សម្លា.ប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ជា​ប្រជា​ការពារ​ភូមិ​ម្នាក់ ត្រូវ​បាន​ជន​ដៃដល់​ម្នាក់​ចាក់​ចំនួន​៣​កាំបិត បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​បាន​បាត់បង់​ជីវិត​ក្រោយ​ពេល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​រុ​ស្សី​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ជា​ប្រជា​ការពារ​ភូមិ​ម្នាក់ ត្រូវ​បាន​ជន​ដៃដល់​ម្នាក់​ចាក់​ចំនួន​៣​កាំបិត បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​បាន​បាត់បង់​ជីវិត​ក្រោយ​ពេល​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​រុ​ស្សី​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ កេ​ត ស៊ី​ថា អាយុ​៥២​ឆ្នាំ មុខរបរ​ប្រជា​ការពារ​ភូមិ​តា​ឡី ស្នាក់​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ចំណែក​ជន​ដៃដល់​មិន​ទាន់ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ និង​បាន​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព ហើយ​នគរបាល​កំពុងធ្វើការ ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​ដៃដល់ បាន​មាន​ទំនាស់​ជាមួយ​មិត្តភក្ដិ​របស់​ជន​រង​គ្រោះ ហើយ​ត្រូវ​មិត្តភក្ដិ​ជន​រង​គ្រោះ​វាយ​បែកក្បាល​។ ខណៈនោះ​ជន​រង​គ្រោះ​បាន​ទៅ​ជួយ ធ្វើការ​សម្របសម្រួល​ដោយ​ឲ្យ​មិត្តភក្តិ​សង​លុយ​ទៅ​ជន​ដៃដល់ (​ឃាតក​) ចំនួន​៧០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​។ ទើប​ពេល​នោះ​មានការ​ស្ងប់ស្ងាត់​ទៅ​វិញ បន្ទាប់​មក ជន​រង​គ្រោះ​រួម​ជាមួយ​ជន ដៃដល់​រួម​នឹង​មិត្តភក្ដិ​របស់​ជន​នោះ​៣​នាក់​ផ្សេង​ទៀត​បាន​នាំ​គ្នា​ទៅ​ផឹកស៊ី​នៅ​ភោជនីយដ្ឋាន​អា​ម៉ា​ហ្ស៊ូ​ន​។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ផឹក​នៅ​ទីនោះ​អស់ចិត្ត ជន​រង​គ្រោះ​ក៏​បបួល​អ្នក​ទាំងនោះ​ទៅ​ផឹក​បន្ត​នៅផ្ទះ​ប្រពន្ធចុង របស់​គាត់​ថែម​ទៀត ប៉ុន្តែ​ពេល​ជិះ​ម៉ូតូ​ដល់​ពាក់​កណ្តាលផ្លូវ​នៅ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ជើងឯក ជន​ដៃដល់​បាន​ឈប់​ម៉ូតូ​។ បន្ទាប់​មក​បាន​ចុះ​ពីលើ​ម៉ូតូ​រួច​កាន់​កាំបិត​ស្ទុះ​ទៅ​ចាក់​ជន​រង​គ្រោះ​ចំនួន​៣​កាំបិត បណ្ដាល​ឲ្យ​ដេក​ដួល​នៅ​ក្នុង​ថ្លុកឈាម​រួច​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។

ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រុ​ស្សី តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ទើប​ស្លាប់ ហើយ​ក្រុម​គ្រួ​សារបាន​ដឹក យក​ផ្ទះ​វិញ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយឡែក​កម្លាំង​នគរបាល​ខណ្ឌដង្កោ​បាន និង​កំពុង​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​នោះ​ហើយ​៕
https://youtu.be/ZSjugyKQhfE

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ