ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ប៊ែ​លធី​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅតាម​ទី​តាំង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ4កន្លែង

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ដើម្បីផ្សារ​ភា្ជប់​ទ្រឹស្តី​ទៅ​នឹង​ការ​អនុវត្តជាក់ស្តែង​ ​ស្រប​តាម​បាវចនា​របស់​វិទ្យាស្ថាន​​ប៊ែលធី​​អន្តរជាតិ​ «​​គុណភាព ​ប្រសិទ្ធ​ភាព​​ ឧត្តមភាព​ សីលធម៌​ ​គុណធម៌» និង​ក្នុង​គោលបំណង​បណ្តុះ​មនសិការ​សិស្សា​នុសិស្ស​ដែល​ជា​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​​ឱ្យ​ចេះ​​ស្រឡាញ់​​​ជាតិ​មាតុភូមិ​ ​និង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ពិត​ដែល​ទាក់​ទង​ទៅ​នឹង​​វប្បធម៌​ ​អរិយ​ធម៌​ខ្មែរ​ដ៏រុងរឿងតាម​

រាជធានីភ្នំពេញ ៖ ​ដើម្បីផ្សារ​ភា្ជប់​ទ្រឹស្តី​ទៅ​នឹង​ការ​អនុវត្តជាក់ស្តែង​ ​ស្រប​តាម​បាវចនា​របស់​វិទ្យាស្ថាន​​ប៊ែលធី​​អន្តរជាតិ​ «​​គុណភាព ​ប្រសិទ្ធ​ភាព​​ ឧត្តមភាព​ សីលធម៌​ ​គុណធម៌» និង​ក្នុង​គោលបំណង​បណ្តុះ​មនសិការ​សិស្សា​នុសិស្ស​ដែល​ជា​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​​ឱ្យ​ចេះ​​ស្រឡាញ់​​​ជាតិ​មាតុភូមិ​ ​និង​ទទួល​បាន​នូវ​ចំណេះ​ដឹង​ពិត​ដែល​ទាក់​ទង​ទៅ​នឹង​​វប្បធម៌​ ​អរិយ​ធម៌​ខ្មែរ​ដ៏រុងរឿងតាម​សម័យកាលនីមួយៗ​រួមទាំង​ប្រវត្តិ​សាស្ត្រដ៏ជូរចត់ដែល​បាន​កើត​ឡើង ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរនៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​​​ប៉ុល ពត ដែល​ជា​យុគសម័យ​ដ៏ខ្មៅ​ងងឹត​បាន​សម្លាប់​មនុស្ស​អស់​រាប់​លាន​នាក់ ទើប​រៀង​រាល់​ឆ្នាំ​ វិទ្យាស្ថាន​ប៊ែល​ធី​ អន្តរជាតិ​ ​តែងបាន​រៀបចំ​នូវ​ដំណើរ​ទស្សន​កិច្ច​សិក្សា​សម្រាប់​សិស្សា​នុ​សិស្ស​ផ្នែក​ចំណេះ​ទូទៅ​ពី​ថ្នាក់ទី​៤​​ដល់ទី​​១២​ ដោយ​ឱ្យ​សិស្ស​ទៅ​សិក្សា​ស្រាវ​ជ្រាវ​នៅ​ទីកន្លែង​ប្រវត្តិ​សាស្ត្រខុសៗគ្នា ។

ជាក់​ស្តែង​ចាប់​ពី​ថ្ងៃទី​​៣​ ដល់ថ្ងៃទី១១​ ​ខែ​មិថុនា ​ឆ្នាំ២០១៣​ គណៈគ្រប់គ្រង និងលោកគ្រូ ​អ្នក​គ្រូនៃវិទ្យាស្ថាន​​ប៊ែលធី​អន្តរជាតិ​​ ​បាន​ដឹក​នាំ​សិស្សា​នុសិស្សចំណេះទូទៅពីថ្នាក់ទី​៤​​ដល់​​ទី​១០​សរុប​មានចំនួន៦​​​.៨២៦​នាក់​​ធ្វើ​ទស្សន​កិច្ច​សិក្សា​​នៅតាម​ទីតាំង​ប្រវត្តិ​សាស្ត្រ​សំខាន់ៗ​៤​កន្លែង​នៅ​រាជធានីភ្នំពេញ​ ក្នុង​នោះ​មាន​​​​ ព្រះបរមរាជវាំង  សារ​មន្ទីរ​ជាតិ​ ​សារ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​​ទួលស្លែង​ ​និង​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជ​សាសន៍ជើងឯក ។

បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​សិក្សា​តាម​កន្លែង​នីមួយៗ ​វិទ្យាស្ថានក៏បានតម្រូវឱ្យសិស្សា​នុសិស្ស​សរសេរ​របាយការណ៍​ទុក​ជា​ឯកសារ​ក្នុង​ន័យ​ពង្រឹង​គុណភាព​សិក្សា​របស់​សិស្ស​ឱ្យ​សម​ស្របទៅនឹងបាវចនាខាងលើ ៕​