ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​កម្មករ​សន្លប់​ទៀត​ហើយ​ដល់​ទៅ​៧០​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​កម្មករ​សន្លប់​ទៀត​ហើយ នៅ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ «​ហ្គ្រី​ន​មី​ដូ​វ ឌី​វេឡុ​ប​មេន…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​កម្មករ​សន្លប់​ទៀត​ហើយ នៅ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ «​ហ្គ្រី​ន​មី​ដូ​វ ឌី​វេឡុ​ប​មេន ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។


សេចក្តីរាយការណ៍​បាន​បន្ត​ថា មូលហេតុ​ដែល​កម្មករ​បាន​សន្លប់​នៅ​ថ្ងៃនេះ​គឺ ខណៈ​ពួក​គាត់​កំពុង​តែ​ធ្វើការ​ស្រាប់តែ​មាន​អាការ​ក្រហាយ​ភ្នែក ហើយ​ក្រោយមក​ក៏​ងងឹតមុខ បន្ទាប់​មក​ក៏​ក្អួតចង្អោរ តែ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​នៅឡើយ​ទេ ។​ក្រោយមក​ក៏​បាន​រថយន្ត​សង្គ្រោះ​៧១១ ដឹង​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​ច្រើន​គ្រឿង​ផង​ដែរ ។


កម្មករ​បាន​និយាយ​ថា ការ​ដួល​សន្លប់​នៅ​ក្នុងថ្ងៃនេះ​ខុស​ពី​ការ​ដួល​សន្លប់ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ដែល​ពេល​នោះ​ដួល​សន្លប់ ព្រោះតែ​ការ​រន្ធត់ និង​សម្លេង​ខ្លាំង​របស់​អ្នកបកប្រែ​ភាសា​ចិន​ដែល​សម្លុត​កម្មករ ហើយ​អ្នក​ដួល​សន្លប់​មាន​ត្រឹមតែ​ជាង​៤០​នាក់​ប៉ុណ្ណោះ ។

ប៉ុន្តែ​ការ​ដួល​ជា​ថ្មី​នេះ​មាន​រហូត​ដល់​ជាង​៧០​នាក់ ហើយ​មូលហេតុ គឺ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ តែ​ទោះជា​បែប​ណា​មិន​មាន​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​មួយ​នេះ​ទេ ។


កម្មការិនី​ដែល​សន្លប់ ហើយ​ដឹងខ្លួន​ឡើង​វិញ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ខណៈ​ពេល​កំពុងធ្វើការ​ងារ និង​ជិត​ដល់​ម៉ោង​ឈប់​សម្រាក​ចេញ​ហូប​បាយ​ថ្ងៃត្រង់​ទៅ​ហើយ​នោះ ។ ស្រាប់​មាន​អាកា​រៈ​ក្រហាយ​ភ្នែក​យ៉ាង​ខ្លាំង បន្ទាប់​មក​ងងឹតមុខ តឹង​ណែន​ទ្រូង ក្អួតចង្អោរ​រួច​ក៏​ដួល​សន្លប់​តែ​ម្ដង ។ ពួក​នាង​មិន​បានដឹង​ថា​អាកា​រៈ​បែប​នេះ​បណ្ដាល​មក​ពី​អ្វី​នោះ​ឡើយ តែ​ទោះជា​ខំ​ទប់​អារម្មណ៍​យ៉ាងណា​ក៏​ទប់​មិន​ឈ្នះ​ដែរ នៅ​តែ​ដួល​សន្លប់​ទាល់តែ​បាន ។

ចំណែក​រោងចក្រ​ត្រូវ​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន​ព្រោះ​កម្មករ​កម្មការិនី​បាន​នាំ​គ្នា​រត់​ចេញ​ក្រៅ​អស់ គ្មាន​អ្នកធ្វើការ​ឡើយ ។ រីឯ​អ្នក​ដែល​មិន​ដួល​សន្លប់​បាន​នាំ​គ្នា​រត់​សម្រុក​ចេញ​ក្រៅ​ទាំង​សភាព​ស្លន់ស្លោ ហើយ​រោងចក្រ​ក៏​ត្រូវ​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន​ផង​ដែរ ។

ដោយឡែក​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចេញ​អន្តរាគមន៍ និង​ពិនិត្យ​ពី​ស្ថានភាព​ជាក់ស្ដែង​នៅ​ក្នុង​រោងចក្រ​នោះ ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ដួល​សន្លប់​នេះ​ក្រៅពី​ការ​អះអាង​របស់​ក្រុម​កម្មករ​កម្មការិនី​ខាងលើ​នោះ​នៅឡើយ​ទេ ៕

បញ្ជាក់​៖ ថ្ងៃនេះ​កម្មករ​មានការ​សន្លប់​ដល់​ទៅ​៧០​នាក់ ដែល​ការ​សន្លប់​នេះ​កើនឡើង​ជាង​ម្សិលមិញ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ