ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដំ​បូង​រាជធានី​នឹង​ប្រកា​ស​សាល​ក្រម​សំ​ណុំ​រឿ​ង​និស្សិត​​ពេទ្យ​​បើ​​​ករថយន្ត​​បុក​ក្មេង​៣​នាក់ស្លា.ប់ និង​របួ​ស​៦នាក់​នៅ​មុខក្រសួ​ងមហាផ្ទៃ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២និង​៣០នាទី​រសៀល​ថ្ងៃទី​១២ មិថុនានេះ​​ សាលា​ដំ​បូង​រាជធានី​ភ្នំ​ពេញ​នឹង​ប្រកា​ស​សាល​ក្រម​សំ​ណុំ​រឿ​ង​និស្សិត​ពេទ្យ​បើ​​ករថយន្ត​បុក​ក្មេង​៣​នាក់ស្លា.ប់ និង​របួ​ស​៦នាក់​នៅ​មុខក្រសួ​ងមហាផ្ទៃ។

រាជធានីភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២និង​៣០នាទី​រសៀល​ថ្ងៃទី​១២ មិថុនានេះ​​ សាលា​ដំ​បូង​រាជធានី​ភ្នំ​ពេញ​នឹង​ប្រកា​ស​សាល​ក្រម​សំ​ណុំ​រឿ​ង​និស្សិត​ពេទ្យ​បើ​​ករថយន្ត​បុក​ក្មេង​៣​នាក់ស្លាប់ និង​របួ​ស​៦នាក់​នៅ​មុខក្រសួ​ងមហាផ្ទៃ។

គួររំលឹក​ថា បន្ទាប់​ពី​បើក​សវនា​កា​រ​សួរដេញ​ដោលសំណុំរឿងនិស្សិត​ស្រីវ័យ​ក្មេង​ម្នាក់​ ដែល​បើក​រថយន្ត​បុក​ក្មេង​៣​នាក់ ស្លាប់ និងមនុស្សចាស់​៦​នាក់​ទៀត​រង​របួស​ធ្ងន់ នៅចំណុច​មុខក្រសួង​មហា​​ផ្ទៃ​ក្នុង​ខណ្ឌចំការមន កាលពី​ដើម​ខែ​មីនា ២០១៣ ​រួ​ចមក​ សាលា​​ដំបូង​​​រាជ​ធានី​​​​បាន​​លើក​​​ពេល​​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃទី១២ កក្តដា ២០១៣ ។

គួរ​បញ្ជាក់​ថា​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​បាន​បើក​សវនាការ​​​ជំនុំ​​ ជម្រះ​​​ជា​សា​ធារ​​ណៈ​​​​នៅរសៀល​​ថ្ងៃ​​​ទី​៦ មិថុនា នេះ ​បន្ទាប់ពី​​ចៅ​ក្រម​ស៊ើប​​សួរ​​​​​បិទ​ការ​ស៊ើប​អង្កេត​ ។ ​អង្គ​សវនាការ​​​បាន​​​ធ្វើ​​ឡើង​​ចំពោះ​​​មុខ​​ជន​ត្រូវ​​​ចោទ ​និងមេធាវី​​​​ការ​ពារ​ក្តី​ ។​​​

ជន​​ត្រូវ​ចោទ​ឈ្មោះ គាម ​ពិសិដ្ឋ​​ណារីតា អាយុ​២៣​ឆ្នាំ​ ​និស្សិត​​​ឆ្នាំ​ទី​៦ ​នៃ​សាកល​វិទ្យា​ល័យ​​​វេជ្ជ​សាស្ត្រ​ និង​សុ​ខាភិ​បាល​​ មា​ន​អា​សយដ្ឋាន​​​នៅ​ក្រុង​​តាខ្មៅ​ ខេត្ត​កណ្តាល​ ។​​ ជន​​​​​ត្រូវ​ចោទ​ឈ្មោះ ​គាម ពិសិដ្ឋ​ណារីតា ​ត្រូវ​បាន​​​​តំណាង​​អយ្យ​ការ​​សាលា​ដំបូង​​​រាជធានី​ភ្នំពេញ​ ​ចោទ​ប្រកាន់​​​ពី​បទ​​បើក​​​​បរ​បង្ក​​ឱ្យ​​មាន​គ្រោះ​ថ្នាក់​ស្លាប់​​​​ និង​របួស​​ដល់​អ្នក​ដទៃ​ ដោយ​​​អចេតនា​​​​ប្រព្រឹត្ត​​នៅ​លើ​​​ដង​មហាវិថី​​​ព្រះ​នរោត្តម​​​​មុខ​​ ក្រសួង​​​មហា​ផ្ទៃ ស្ថិត​នៅ​​​ក្នុង​​សង្កាត់​ទន្លេ​បាសាក់​ ​ខណ្ឌ​ចំការ​មន​ កាល​ពី​​​វេលា​ល្ងាច​ថ្ងៃទី​១  មីនា ​​។​​

ហេតុ​ការណ៍​ ​​​បុករះ​​​គួរ​ឱ្យ​រន្ធត់​​នោះ​បាន​បង្ក​​​​ឱ្យ​​ការ​ភ្ញាក់​​​​ផ្អើល​​ យ៉ាង​​​ខ្លាំង​​សម្រាប់​​សាធារណ​​ជន​​ទូទៅ​​​ ពិសេស​​​ការ​ស្លាប​់​​របស់​កុមារ​ប្រុស​​-ស្រី​៣​នាក់ និង​របួស​៦​នាក់​ផ្សេង​​ទៀត ។ ​​ការ​​​បុក​​រះ​នោះ គឺ​​​​បណ្តាល​​មក​​ពី​ការ​ស្លន់​ស្លោ​របស់​​និស្សិត​​ស្រី​​វ័យ​ក្មេង​​​​ ដែលបើក​​រថយន្ត​​​នោះ​​ក៏​បណ្តាល​​​ឱ្យ​បុក​រះ​​​នៅ​តាម​​​ដង​ផ្លូវ​​ដែល​ មាន​​ចរាចរណ៍​យា៉ង​មមាញឹក​ ។​​ ជន​ត្រូវ​ចោទ​ឈ្មោះ ​គាម ពិសិដ្ឋ​ណារីតា ​អាយុ​​​២៣​ឆ្នាំ​ ជា​កូន​​ស្រី​របស់​លោក គាម ពិសិដ្ឋ អនុ​ប្រធាន​មន្ទីរ​​​សុខា​ភិ​បាល​​​ខេត្ត​កណ្តាល​ ។