ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ខណ្ឌដូនពេញ​​ឃាត់ខ្លួន​ជន​សង្ស័យ​ចែក​ចាយគ្រឿង​ញៀនប្រភេទ​ម៉ាទឹក​កក២៧កញ្ចប់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​​ចែក​ចាយ​គ្រឿងញៀន​​ម្នាក់​ ត្រូវ​បាន​កម្លាំងនគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​​នៃ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ដូន​ពេញឃាត់​ខ្លួន និង​ដ​ក​ហូត​បាន​ថ្នាំ​ញៀន​ប្រ​ភេទ​ម៉ា​ទឹកកក​ចំនួន​​២៧​កញ្ចប់​​តូច ​​​​កាលពី​វេលាម៉ោង​២ និង​១៥​នាទីរំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃទី​១២ មិថុនា ២០១៣ នៅ​ចំណុច​កែង​ផ្លូវ​លេខ​៥ និង​១៥៤ ស្ថិតក្នុងភូមិ​ទី៨ សង្កាត់​ផ្សារ​កណ្តាល​ទី១ ខណ្ឌដូន

ពេញ ។

មន្ត្រី​នគរបាល​​ផ្នែកព្រហ្ម​ទណ្ឌ​​​ខណ្ឌដូនពេញ​បាន​ឱ្យ​ដឹ​ងថា ជន​សង្ស័យ​ឈ្មោះ​អៀម អ៊ិន ​ភេទប្រុស ​អាយុ​២៦​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​​ ស្នាក់នៅ​ក្នុង​ការដ្ឋាន​​សំណង់ម្តុំ​​រង្វង់​មូល​ចោមចៅ​សង្កាត់​ចោមចៅ ​ខណ្ឌពោធិ៍​សែនជ័យ ។ បច្ចុប្បន្ន​​ជន​សង្ស័យ​ខាងលើ ត្រូវ​បាន​​ឃាត់​​ខ្លួន​បណ្តោះ​អាសន្ន​​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​​ដូនពេញ ដើម្បី​កសាងសំណុំ​រឿង​​បញ្ជូនទោ​​សាលា​ដំបូង​រាជ​ធានី ភ្នំពេញ​ ៕