មកដល់ទៀតហើយ ខ្សែភាពយន្ត RAPTURPALOOZA ដែលជាវណ្ណកម្មថ្មីមួយទៀតហើយ ដែលបង្កប់ទៅដោយឈុតឆាកស្នេហា កំប្លែង សើច ហួសចិត្ត ជាមួយនឹងសកម្មភាពហួសចិត្តជាច្រើនរបស់ខ្មោច ព្រាយ បីសាច រួមជាមួយបិសាច Zombie ផងដែរ។
ក្នុងខ្សែភាពយន្តនេះបាននិយាយពីវិនាសកម្មនៃពិភពលោកមួយបានកើតឡើង ហើយមានមនុស្សរាប់សែននាក់ ត្រូវបានគេធ្វើឱ្យភ្ញាក់ផ្អើលដូចបានឡើងឋានសួគ៏។ Lindsey (Kendrick) និងមិត្តប្រុសរបស់នាង Ben (Daley) ដែលមានជីវិតរស់នៅ ដោយគ្មានការជួយជ្រោមជ្រែងក្នុងជាយក្រុង Seattle។
គូសង្សារដែលមានវ័យក្មេងទាំងពីរនេះព្យាយាមជំនះរាល់ឧបសគ្គក្នុងការរស់នៅដោយជីវិតដ៏សាមញ្ញមួយដែលហ៊ុមព័ទ្ធទៅដោយបរិយាកាសប្លែកៗនៅជុំវិញខ្លួនដូចជា សត្វកណ្តូបចេះនិយាយ ភ្លៀងធ្លាក់ដែលមានសុទ្ធតែឈាម និងខ្មោច ព្រាយ បិសាចជាច្រើនទៀត។ ប៉ុន្តែពេលដែលមានមនុស្សម្នាក់ប្រឆាំងនឹងព្រះគ្រឹស្គ (យេស៊ូ) ចាប់ផ្តើមមកស្នាក់នៅក្បែរពួកគេនោះ Lindsey មានអារម្មណ៍នាងបានក្លាយជាចំណាប់អារម្មណ៍របស់បុរសនោះ ។ ក្រោមការជួយជ្រោមជ្រែងពីគ្រួសារ និងមិត្តរបស់នាង ព្រមទាំងអ្នកកាត់ស្មៅម្នាក់ទៀតដែលជាបិសាច Zombie រស់នៅក្បែរផ្ទះរបស់ពួកគេដែរនោះ គូសង្សារទាំងពីរបានបញ្ឈប់អ្នកដែលប្រឆាំងនឹងព្រះគ្រឹស្តដែលមានបំណងយកនាងធ្វើជាកូនក្រមុំរបស់គេនោះ ហើយពិសេសជាងនេះ គឺជាការចាប់ផ្តើមនៃដំណើរការសង្គ្រោះពិភពលោកឡើងវិញថា តើឈុតឆាកស្នេហា កំប្លែង សើច ហួសចិត្ត ជាមួយនឹងសកម្មភាពហួសចិត្តជាច្រើនរបស់ ខ្មោច ព្រាយ បិសាច រួមជាមួយបិសាច Zombie ទាំងអស់នោះនាំលោកអ្នកមកនូវសំណើចយ៉ាងណានោះ? មានតែចូលរួមតាមដានទស្សនាទាំងអស់គ្នាក្នុងរោងភាពយន្ត Legend ។
គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណៈនៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៣ នេះតទៅនៅរោង Legend ដែលមានទីតាំងនៅផ្សារទំនើប City Mall ជាន់ទី៣ ៕
ចែករំលែកព័តមាននេះ