ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹមថា លើក​នេះ​នឹង​លែង​អី​ទៅ​ចុះ​!

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ព្រៃ​នប់​នៅ​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៨​នេះ ក្រុម​សណ្តាប់ធ្នាប់​ដឹកនាំ​ដោយ​លោក ព្រំ ប៊ុ​ន្នី នាយករង​រដ្ឋបាល​សាលាស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​ព្រៃ​នប់​នៅ​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៨​នេះ ក្រុម​សណ្តាប់ធ្នាប់​ដឹកនាំ​ដោយ​លោក ព្រំ ប៊ុ​ន្នី នាយករង​រដ្ឋបាល​សាលាស្រុក​ព្រៃ​នប់ នៅ​បន្ត​ចុះ​អនុវត្ត​រឹត​បន្តឹង​សណ្តាប់ធ្នាប់ មុខ​ប្រជុំជន​ផ្សារ​វាល​រេញ  ។

ជា​ពិសេស​ផ្តោត​ទៅ​លើ​ការ​លក់ដូរ​គ្រឿង​សមុទ្រ ដែល​មាន​បងប្អូន​អាជីវករ​មួយ​ចំនួន​តូច នៅ​បន្ត​ការ​លក់ដូរ​ចំណុច​នោះ (​ទីតាំង​ចាស់​) ស្រប​ពេល​ដែល​អាជីវក​ចំនួន​ធំ​កំពុង​លក់ដូរ​ចំណុច​ដែល​អាជ្ញាធរ​បាន​រៀបចំ​ជូន​នោះ គឺ​នៅ​ចំណតរថយន្ត​ជាប់​រង្វង់​មូល​សួនច្បារ​វាល​រេញ ។ ទោះបី​មានការ​លើក​ឡើង​ខ្លះ​ៗ​ពី​អាជីវករ​មួយ​ចំនួន​តិចតួច​បំផុត ដែល​ឆ្លៀត​បន្ត​លក់ នៅ​ទីតាំង​ហាមឃាត់​ខាងលើ​យ៉ាងណា រដ្ឋបាល​ស្រុក​នៅ​បន្ត​គោលការណ៍​រឹង​មាំ​ដដែល ដោយ​មិន​អនុញ្ញាត​ដាច់ខាត​រាល់​ការ​លក់ដូរ​គ្រឿង​សមុទ្រ នៅ​ចំណុច​ទីតាំង​ចាស់​ខាងលើ ដោយ​ខាង​អាជ្ញាធរ​អះអាង​ថា គឺ​ដើម្បី​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​មុខ​ប្រជុំជន​នេះ ។

ដែល​កន្លង​មក​ធ្លាប់​មានការ​កកស្ទះ​ចរាចរណ៍​ជា​ញឹកញាប់ ដែល​បង្ក​ឡើង​ដោយ​ការ​លក់ដូរ​ការ​ចត គ្នាន​សណ្តាប់​ធ្លាប់ ហើយ​គិត​មក​ត្រឹម​ពេល​នេះ​សណ្តាប់​ធ្លាប់​មាន​ភាព​ទូលាយ​ជាង​មុន ស្រប​ពេល​ដែល​បងប្អូន តាក់ស៊ី អាជីវករ​លក់ដូរ​គ្រឿង​សមុទ្រ បាន​មក​លក់ មក​ចត នៅ​ចំណតរថយន្ត​ជាប់​រង្វង់​មូល​តាម​ការ​រៀបចំ​របស់​រដ្ឋបាល​ស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ