ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខភាព​មាត់​ធ្មេញ ពេល​មាន​ផ្ទៃពោះ​សំខាន់​ណាស់

5 ឆ្នាំ មុន

ការ​មាន​ផ្ទៃពោះ​អាច​បណ្តាល​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ជា​ច្រើន នៅ​ក្នុង​រាង​កាយ​ស្ត្រី​ជា​ម្តាយ ដូច​ជា រូបរាង អ៊័​រ​ម៉ូ​ន អារម្មណ៍ និង​សូ​ម្បី​តែ​សុខភាព​មាត់​ធ្មេញ ។ សមគម​ជំងឺ​មាត់​ធ្មេញ​អា​មេ​រិ​កបាន​លើក​ឡើង​អំពី​ការ​ផ្លាស់​ប្តូរ​នានា ដែល​ទាក់ទង​ទៅ​នឹង​បញ្ហា​មាត់​ធ្មេញ​ដែល​វា​អាច​នឹង​កើតឡើង…

ការ​មាន​ផ្ទៃពោះ​អាច​បណ្តាល​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ជា​ច្រើន នៅ​ក្នុង​រាង​កាយ​ស្ត្រី​ជា​ម្តាយ ដូច​ជា រូបរាង អ៊័​រ​ម៉ូ​ន អារម្មណ៍ និង​សូ​ម្បី​តែ​សុខភាព​មាត់​ធ្មេញ ។

សមគម​ជំងឺ​មាត់​ធ្មេញ​អា​មេ​រិ​កបាន​លើក​ឡើង​អំពី​ការ​ផ្លាស់​ប្តូរ​នានា ដែល​ទាក់ទង​ទៅ​នឹង​បញ្ហា​មាត់​ធ្មេញ​ដែល​វា​អាច​នឹង​កើតឡើង អំឡុង​ពេល​មាន​ផ្ទៃពោះ ដូច​ជា ៖

១-​បញ្ហា​រលាក​អញ្ចាញធ្មេញ ដែល​វា​អាច​ធ្វើ​ឲ្យ​ហូរ​ឈាម នៅ​ពេល​អ្នក​ដុស ឬ​រូស​ធ្មេញ ។

២-​បញ្ហា​ប្រហោង ឬ​ដង្កូវ​ស៊ី​ធ្មេញ ដែល​បណ្តាល​មក​ពី​ការ​ទទួលទាន​ចំណីអាហារ ដែល​មាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ច្រើន ។

៣-​ការ​ហើម នៅ​ចន្លោះ​ធ្មេញ នីមួយ​ៗ ដែល​អាច​បណ្តាល​ឲ្យ​កើត​ដុំ​សាច់ ឬ​ដុំ​មហារីក (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ