ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភាកម្ពុជា​ ប្រតិកម្មតបទៅនឹង​សេចក្តីថ្លែង​ការណ៏​អ្នកនំាពាក្យ​ក្រសួងការ​បរទេសអាមេរិក​

12 ឆ្នាំ មុន

រដ្ឋសភាកម្ពុជានៅថ្ងៃទី១១ មិថុនា ២០១៣ ​បានចេញសេចក្តីថ្លែង​ការណ៏សម្តែង​ការសោកស្តាយ​និងខកចិត្តយ៉ាង​ខ្លាំងចំពោះសេចក្តី​ថ្លែងការណ៏​របស់ក្រសួង​​ការបរទេស​សហរដ្ឋ​​អាមេរិក​​ចុះថ្ងៃទី០៨ ​មិថុនា ២០១៣ ។​នៅក្នុងសេចក្តីថ្លែង​របស់រដ្ឋសភា​ ដែលត្រូវបានចែក​ចាយដល់អ្នកកាសែត​នៅរសៀលថ្ងៃអង្គារនេះ បានសង្កាត់ធ្ងន់ថា រដ្ឋ​សភានៃព្រះរាជា​ណាចក្រកម្ពុជា​​មានការព្រួយបារម្ភ​យ៉ាងខ្លំាងចំពោះ​ទង្វើជ្រៀត​ជ្រែកចូលក្នុង​កិច្ចការផ្ទៃក្នុង​នៃរដ្ឋសភា​កម្ពុជាពី​សំណាក់ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក ។ ទង្វើនេះ ​គឺមិនអាចទទួល​យកបានឡើយ ។

គួរបញ្ជា​​ក់ថា​ កាលពីថ្ងៃទី០៨​ មិថុនា លោកស្រី​ ជីន ផ្សាគី អ្នកនំាពាក្យក្រសួង​ការបរទេសអាមេរិក​បានចេញសេចក្តីថ្លែង​ការណ៏​ដោយសម្តែងក្តីបារម្ភ​ចំពោះ​គណៈកម្មា​ធិ​ការ​អចិន្ត្រៃយ៏រដ្ឋសភា​កម្ពុជាដែលបាន​សំរេចបង្កក​បា្រក់ខែ និង បណ្តេញ​តំណាងរាស្រ្ត​គណបក្សប្រឆាំង២៨រូប​( គណបក្សសមរង្ស៊ី និង គណបក្សសិទ្ឋិមនុស្ស) និង​គណបក្ស​នរោត្តមរណប្ញទ្ឋិ០១រូប និងបានចាត់ទុកសកម្មភាពនេះ ធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃលទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា ។

យ៉ាងណាក៏ដោយ​នៅក្នុងសេចក្តីថ្លែងការណ៏​របស់រដ្ឋសភានៅថ្ងៃទី១១មិថុនា​បានពន្យល់ថា គណៈកម្មាធិការអចិន្ត្រៃយ៏រដ្ឋសភា​កម្ពុជាយល់ឃើញថា​ ដំណើរការ​លទ្ឋិប្រជាធិបតេយ្យ​ដ៏រឹងមំាមួយ ត្រូវចំាបាច់​អនុវត្តន៏នីតិរដ្ឋ​ ។ រាល់ចំណាត់​ការរបស់រដ្ឋសភា​កម្ពុជា គឺសុទ្ឋតែផ្អែក​លើច្បាប់ជាធរមានដោយឲ្យឥតលំអៀង និងដោយ​ពុំមានការគិតគូ​រដ៏ទៃណាផ្សេងឡើយ ​។

សេចក្តីថ្លែងការណ៏​របស់សភាកម្ពុជាក៏បាន​ពន្យល់បន្ថែមថា ​ចំពោះអតីតតំណាង​រាស្រ្តគណបក្ស​សមរង្ស៊ី ​សិទ្ឋិមនុស្ស ​និងនរោត្តមរណប្ញទិ្ឋ ដែលមានអាសនៈ​ក្នុង​រដ្ឋសភា​អាណត្តិទី៤ ​ដោយផ្អែកតាម​ខ្លឹមសារច្បាប់​ជាធរមានទំាងឡាយរ​បស់កម្ពុជាជាអាទិ៍ ៖ ​មាត្រា១៥ និងមាត្រា១៦​នៃច្បាប់ស្តីពីគណបក្ស​នយោបាយ មាត្រា១២០ថ្មីនៃ​ច្បាប់​ស្តីពីវិសោធនកម្ម ​ច្បាប់ស្តីពីការបោះឆ្នោត​ជ្រើសតំាង​តំណាងរាស្រ្ត​ មាត្រា៦នៃ​លក្ខន្តិកៈ​តំណាងរាស្រ្ត​ ប្រការ៨៣ថ្មីនៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងសេចក្តី​សម្រេច​​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​លេខ០៥៤/០០៥/២០០៣ ​កបធ.ច ​ចុះថ្ងៃទី២២ ខែ​ កក្កដា ឆ្នាំ២០០៣​ ដែលបកស្រាយខ្លឹមសារនៃមាត្រាទី៦ នៃរដ្ឋធម្មនុញ្ញកម្ពុជា អតីតអ្នក​តំណាង​រាស្រ្ត​គណបក្សសមរង្ស៊ី ​សិទ្ឋិមនុស្ស​ និង នរោត្តមរណប្ញទ្ឋិ​ ទំាងនោះ ត្រូវបានចាត់ទុកថា បានបោះបង់អាសនៈ​តំណាងរាស្រ្ត​របស់ខ្លួន​ពីរដ្ឋសភាស្វ័យប្រវត្តិ​ ដោយបា្រស​ចាក​សមាជិក​ភាពពី​គណបក្សនយោបាយ​ដែលជាប់ឆ្នោត ហើយត្រូវបាត់បង់នូវបុព្វសិទ្ឋិទំាងអស់នៃអ្នកតំណាងរាស្រ្ត ។​

សេចក្តីថ្លែង​ការណ៏របស់
រដ្ឋសភា​កម្ពុជា ក៏បានស្នើសុំឲ្យស្ថាន​ទូត​សហរដ្ឋ​​​អាមេរិក​​ប្រចំាកម្ពុជា​ ជម្រាបទៅក្រសួងការបរទេសសហរដ្ឋ​​​អាមេរិកជាបន្ទាន់ អំពីសេចក្តីថ្លែងការណ៏របស់រដ្ឋសភាកម្ពុជានេះ ៕