ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​​ចាក់​អង្រែ​​ត្រូវ​បាន​​​លោក​អភិបាល​រាជធានី​សម្ពោធដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ផ្សារ​​ចាក់​អង្រែ​ដែ​ល​ស្ថាបនា​ដោយ​ក្រុម​ហ៊ុន​វិន​ិ​យោគ​ទុន​អាណិក​ជន​ខ្មែ​រ​(OCIC) ​ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​​ ត្រូវ​បាន​ស្ថាបនា​រួច​រាល់​ហើយ​ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ ។ ពិធី​សម្ពោធ​បាន​ធ្វើ​ឡើង​​​​កាល​ពី​​ព្រឹកថ្ងៃទី​១១​ មិថុនា​​ ក្រោម​​អធិប​តី​ភាព​ លោក​ ប៉ា​ សុជាតិ​វង្ស​ ​អភិ​​បាល​រាជ​ធានី​ភ្នំពេញ​ ដោយ​មា​ន​កា​រចូល​រួម​

រាជធានី​ភ្នំពេញ​ ៖ ផ្សារ​​ចាក់​អង្រែ​ដែ​ល​ស្ថាបនា​ដោយ​ក្រុម​ហ៊ុន​វិន​ិ​យោគ​ទុន​អាណិក​ជន​ខ្មែ​រ​(OCIC) ​ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​​ ត្រូវ​បាន​ស្ថាបនា​រួច​រាល់​ហើយ​ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ ។ ពិធី​សម្ពោធ​បាន​ធ្វើ​ឡើង​​​​កាល​ពី​​ព្រឹកថ្ងៃទី​១១​ មិថុនា​​ ក្រោម​​អធិប​តី​ភាព​ លោក​ ប៉ា​ សុជាតិ​វង្ស​ ​អភិ​​បាល​រាជ​ធានី​ភ្នំពេញ​ ដោយ​មា​ន​កា​រចូល​រួម​ពី​អាជ្ញាធ​រ​ក្រោម​ឱវា​ទ​សាលា​រាជ​ធានី​ភ្នំពេញ ​​ប្រជា​ពល​រដ្ឋ​ និ​ង​អាជីវ​ករ​​​យ៉ាង​ច្រើន​កុះ​ករ​ ។

​មន្ត្រីសា​លា​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា នេះ​គឺ​ជា​សមិ​ទ្ធ​ផល​ថ្មី​មួយ​ទៀត​ដែល​​បាន​កើត​ឡើង​ពី​ការ​វិនិ​យោគ​​របស់​ក្រុម​ហ៊ុន​វិនិ​យោគ​ទុន​អាណិក​ជន​ខ្មែរ​ (OCIC)​ ដែល​​ចាប់​កសាង​តាំង​ពី​ថ្ងៃទី​២១​​ កញ្ញា​ ឆ្នាំ២០១១​ ​រហូត​ដល់​រួច​រាល​់​ក្នុង​ពេល​នេះ ។​ ផ្សារ​នេះ​មាន​កម្ពស់​២​ជាន់​​មាន​តូប​ និង​ស្តង់​ជាង​៧០០​ស្តង់​ ។ ​  

នៅ​ក្នុង​ឱកាស​នោះ​លោក ​ប៉ា​ សុជាតិវង្ស​ ​​​​​បាន​​ថ្លែងថា​ ផ្សារ​នេះ​គឺ​បាន​ឆ្លុះ​បញ្ចាំ​ង​ពី​ជោគ​ជ័យ​​នៃ​ការ​អនុ​វត្ត​គោល​នយោ​បាយ​ចតុ​កោណ​របស់​រាជ​រដ្ឋា​ភិបាល​ដំណាក់​កាល​ទី​២​ ជា​ពិសេ​ស​គោល​ការ​ណ៍​​យក​ក្រុង​ចិញ្ចឹម​ក្រុង​ និង​ជា​មុំ​​មួយ​នៃ​យុទ្ធ​សាស្ត្រច​តុ​កោណ​គឺ​ជំរុញ​ការ​លើក​ទឹក​ចិត្ត​ដល់​វិស័យ​ឯក​ជន​ក្នុង​ការ​អភិវឌ្ឍ​​ ហើយ​បើ​គ្មាន​ការ​ដឹក​នាំ ​​គ្មាន​​គោល​​នយោ​​បាយ​​ត្រឹម​​ត្រូវ​ទេ ​​ពិត​​ជាគ​្មាន​ទី​ផ្សារ​នេះ​ឡើយ​​ ។​ ​​​រាជ​រដ្ឋា​ភិបាល​ដែល​​ដឹក​នាំ​ដោយ​គណ​បក្សប្រជា​ជន​​កម្ពុជា​​​​មាន​សម្តេច​តេជោ​ ​ហ៊ុន ​សែន​​​ ជា​នាយក​រដ្ឋ​មន្រ្តី​បាន​ដឹក​នាំ​ប្រទេស​ចេញ​ពី​បាតដៃទទេ​ ពី​ចំណុច​សូន្យ ខុស​ពី​មេ​ដឹក​នាំ​លើ​ពិភព​លោក​ ដែល​​កាន់អំ​​ណា​ច​បន្ត​ពី​អ្នក​មុន​ហើយ​មាន​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ដៃ​ ។​ ប៉ុន្តែ​សម្តេច​តេ​ជោ​បាន​​ខិត​ខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​​​ប្រទេស​ពី​គំនរ​ផេះ​ផង់​រហូត​ដល់​ទទួល​បាន​ការ​អភិវឌ្ឍ​​​ធ្វើ​ឲ្យ​​ជីវ​ភាព​រស់​នៅ​​របស់​ប្រជា​ពល​រដ្ឋ​កាន់​តែ​ប្រសើរ​​ និង​​មាន​អ្វីៗ​ដូច​ពេល​នេះ។

​លោក​ ប៉ា​​ សុជា​តិ​វង្ស​​​​ បាន​ផ្តា​ំផ្ញើ​​​ដល់​បង​ប្អូន​​​​​អាជីវក​រ​ក្នុង​ផ្សារ​ចាក់​អង្រែ​ទាំង​អស់​ ត្រូវ​ចូល​រួម​អនុវត្ត​គោល​នយោ​​បាយ​ភូមិ​-​សង្កាត់​​មាន​​សុវត្ថិ​ភាព ​ចូល​រួម​សម្អាត​ទី​ផ្សារ​ដោយ​ប្រកាន់​ទស្សនៈ​ទី​ផ្សារ​ស្អាត ​បរិស្ថាន​ល្អ​គឺ​​ជា​ការ​​ទាក់​ទាញ​​អតិ​ថិ​ជន​ ។​ ​​​ជា​ពិសេស​ទៅ​ទៀត​នៅ​ថ្ងៃទី​២៨ ​កក្កដា​​ ឆាប់​ៗខាង​មុខ​នេះ ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​​ មិន​ត្រូវ​ជឿ​ការ​ឃោសនា​​​នយោ​បាយ​របស់​​គណ​បក្ស​​ដទៃ​នោះ​ទេ​គឺ​ត្រូវ​ជឿ​ និង​ទុក​ចិត្ត​ទៅ​លើ​សម្តេ​ចតេជោ ហ៊ុន​ សែន​ សូម​កុំ​ភ្លេច​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជា​ជន​ដែល​មា​ន​រូប​សញ្ញា​ទេ​វ​តា​បាច​ផ្កា​នៅ​លេ​ខ​រៀង​ទី​៤​កុំខាន​ឲ្យ​សោះ​ ៕