ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មនុស្ស​ម្នាក់​ក្នុង​ជំនួញ​ឈើ​គ្រញូង​លោត​ឆត្រ​ជាង​2​រយ​គីឡូ​ក្រាម​

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ​ ៖ ឈើ​គ្រញូង​ចំនួន​២០​កំណាត់​ និង​មាន​ទម្ងន់​ជិត​៣០០​គីឡូ​ក្រាម​ ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​បង្ក្រាប​បាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​ មិថុនា​ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧​ ខណៈ​ដែល​ឈើ​គ្រញូង​នេះ​ដឹក​តាម​រថយន្ត​កាមរី​បាឡែន​មួយ​គ្រឿង​ តម្រង់​ឆ្ពោះ​ទៅ​ព្រំដែន​វៀត​ណាម​ ។

ខេត្ត​ក្រចេះ​ ៖ ឈើ​គ្រញូង​ចំនួន​២០​កំណាត់​ និង​មាន​ទម្ងន់​ជិត​៣០០​គីឡូ​ក្រាម​ ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​បង្ក្រាប​បាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​ មិថុនា​ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧​ ខណៈ​ដែល​ឈើ​គ្រញូង​នេះ​ដឹក​តាម​រថយន្ត​កាមរី​បាឡែន​មួយ​គ្រឿង​ តម្រង់​ឆ្ពោះ​ទៅ​ព្រំដែន​វៀត​ណាម​ ។

ការ​ឃាត់​រថយន្ត​បាឡែន​ដឹក​ឈើ​គ្រញូង​ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​សមត្ថ​កិច្ច​ចម្រុះ​នា​ព្រឹក​នោះ​ កម្លាំង​ជំនាញ​ក៏​បាន​ឃាត់​ខ្លួន​បុរស​ជា​អ្នក​បើក​បរ​ឈ្មោះ​ សែន​ ធឿន​ និង​ដក​ហូត​បាន​រថយន្ត​កាមរី​បាឡែន​ ពណ៌​​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2P-4570 ។ នេះ​អាច​ចាត់​ទុក​ថា​ ជា​ការ​ចាប់​ខ្លួន​ដ៏​កម្រ​មួយ​ ចំពោះ​អ្នក​បើក​រថយន្ត​ដឹក​ឈើ​គ្រញូង​ ច្រើន​តែ​មន្ត្រី​សមត្ថ​កិច្ច​ប្រាប់​ថា​ បាន​រត់​គេច​ខ្លួន​ចោល​រថយន្ត​ ។ មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រចេះ​ឱ្យ​ដឹង​ថា​ រថយន្ត​មួយ​គ្រឿង​នេះ​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ស្ទាក់​ចាប់​បាន​នៅ​លើ​ផ្លូវ​ជាតិ​លេខ៧​ ត្រង់​ចំណុច​អូរ​តាកុដ​ ក្នុង​ឃុំ​សំបុក​ ស្រុក​ចិត្រ​បុរី។ រថយន្ត​នេះ​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ស្ថានីយ​បណ្តុះ​កូន​ឈើ​ខ្សារ​ និង​វាស់​វែង​ភ្លាមៗ​ ឈើ​ទាំង​នេះ​ មាន​ចំនួន​២០​ដុំ​វែងៗ​ មាន​ទម្ងន់​២៥២​គីឡូ​  ក្រាម ។

ប្រភព​ព័ត៌​មាន​បន្ត​ថា​ ឈើ​គ្រញូង​ទាំង​នេះ​ គេ​សន្និដ្ឋាន​ថា​ ឈ្មួញ​បាន​លួច​ដឹក​ចេញ​ពី​ខេត្ត​ស្ទឹង​ត្រែង​ ឆ្លង​កាត់​ខេត្ត​ក្រចេះ​ ឆ្ពោះ​ទៅ​ស្រុក​មេមត់​ ខេត្ត​កំពង់​ចាម​ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​វៀត​ណាម​ ។ មន្ត្រី​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ជា​ម្ចាស់​រថយន្ត​និង​ជា​អ្នក​បើក​បរ​ ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នាំ​ទៅ​សាក​សួរ​នៅ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ ៕