ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខណ្ឌប្ញស្សីកែវចុះ​ឃាត់​សំណង់​អត់ច្បាប់​របស់​លោកឧត្តម​សេនីយ៍យោធា អន មុន្នី (មានវីដេអូឃ្លីប)

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អាជ្ញា​ធរ​​ខណ្ឌ​ប្ញស្សី​កែវបាន​ប្រើ​កម្លាំងប៉ូលិស​ប៉េអឹម​ប្រមាណ​២០ ទៅ​៣០នាក់ ចុះឃាត់សំណង់​​​​របស់​លោកឧត្តម​សេ​នីយ៍​យោធាម្នាក់​​ ដែល​បាន​សាង​សង់​អត់​ច្បាប់​ នៅវេលាម៉ោង​៣​រសៀលថ្ងៃទី​១១ មិថុនា ២០១៣ នេះ ស្ថិត​នៅ​ផ្លូវ​លេខ​៥៩៨ ភូមិទួល​គោក សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ប្ញស្សីកែវ ដែល​ដឹក​នាំ​ដោយ​លោក​ជា ពិសី អភិ​បាល​​រង​ខណ្ឌ​ប្ញស្សីកែវ ដែល​ចេញ​បញ្ជា​តាម​

រាជធានីភ្នំពេញ ៖ ​អាជ្ញា​ធរ​​ខណ្ឌ​ប្ញស្សី​កែវបាន​ប្រើ​កម្លាំងប៉ូលិស​ប៉េអឹម​ប្រមាណ​២០ ទៅ​៣០នាក់ ចុះឃាត់សំណង់​​​​របស់​លោកឧត្តម​សេ​នីយ៍​យោធាម្នាក់​​ ដែល​បាន​សាង​សង់​អត់​ច្បាប់​ នៅវេលាម៉ោង​៣​រសៀលថ្ងៃទី​១១ មិថុនា ២០១៣ នេះ ស្ថិត​នៅ​ផ្លូវ​លេខ​៥៩៨ ភូមិទួល​គោក សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ប្ញស្សីកែវ ដែល​ដឹក​នាំ​ដោយ​លោក​ជា ពិសី អភិ​បាល​​រង​ខណ្ឌ​ប្ញស្សីកែវ ដែល​ចេញ​បញ្ជា​តាម​លិខិត​របស់លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌ​ប្ញស្សី ។

អាជ្ញា​ធរមូលដ្ឋាន​បាន​​​ឱ្យ​ដឹងថា សំណង់​នេះបាន​សាង​សង់​លើ​ដី​ទំនាស់​ជាន់លើ​ ដែល​ជា​តំបន់​អភិវឌ្ឍ​ន៍ខណ្ឌ​ប្ញស្សីកែវ មាន​ទំហំ​១០ ម៉ែត្រ គុណនិង​១៨០ម៉ែត្រ ដែលគេ​ដឹងថា​ ជារបស់​លោកឧត្តម​សេនីយ៍​យោធា​ អន មុន្នី ដែល​សាងសង់​គ្មាន​លិខិត​អនុញ្ញាត​ពី​សាលា​​រាជធានីភ្នំពេញ ។ គួរបញ្ជាក់ថា នេះជា​ការ​ចុះ​ចាប់​លើក​ទី​៣ហើយ ហើយ​កន្លែងនេះ ក៏ជាដី​ទំនាស់​ដែលមានតាំងពី​ឆ្នាំ​២០០០​មកម្ល៉េះ ៕