ខេត្តក្រចេះ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន រួមជាមួយនឹងរថយន្តបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២P៤៥៧០ ដែលផ្ទុកឈើគ្រញូងចំនួន២០កំណាត់ ទម្ងន់ជិត៣រយគីឡូក្រាមតម្រង់ឆ្ពោះទៅព្រំដែនវៀតណាម កាលពីព្រឹកថ្ងៃទី១១ មិថុនា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ត្រង់ចំណុចអូរកាកុដ ឃុំសំបុក ស្រុកចិត្របុរី ។
បុរសដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះសែន ធឿន ជាម្ចាស់រថយន្តបាឡែនដឹកឈើ។ ប្រភពព័ត៌មានបានឱ្យដឹងថា ឈើគ្រញូងទាំងនេះ ត្រូវបានគេសន្និដ្ឋានថា មានឈ្មួញទុច្ចរិតលួចដឹកចេញពីខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះឆ្ពោះទៅស្រុកមេមត់ ខេត្តកំពង់ចាមដើម្បីនាំចេញទៅប្រទេសវៀត
ណាម។
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តក្រចេះបានឱ្យដឹងថា រថយន្តបាឡែន និងឈើគ្រញូងត្រូវបាននាំយកទៅរក្សាទុកនៅស្ថានីយបណ្តុះកូនឈើខ្សារ និងបានធ្វើការវាស់វែងភ្លាមៗ ចំណែកជនសង្ស័យជាម្ចាស់រថយន្ត និងជាអ្នកបើកបរត្រូវបាននាំទៅធ្វើការសាកសួរបន្តនៅទីបញ្ជាការកងរាជអាវុធហត្ថ
ខេត្ត ៕
ចែករំលែកព័តមាននេះ