រាជធានីភ្នំពេញ៖ ដើម្បីប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារឆ្នាំ២០១៣ អង្គការទស្សនៈពិភពលោកបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្ពោធគម្រោងថ្មីមួយប្រឆាំងនឹងពលកម្មកុមារនៅសាលប្រជុំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ក្រោមជំនួយឧបត្ថម្ភពីនាយកដ្ឋានពលកម្មសហរដ្ឋអាមេរិក គម្រោង«ប្រឆាំងទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ» មានគោលដៅកាត់បន្ថយពលកម្មកុមារកម្រិតធ្ងន់នៅក្នុងវិស័យកសិកម្មនិងសេវាកម្មបម្រើការងារតាមផ្ទះដោយផ្តល់នូវការអប់រំដោយផ្ទាល់ និងការផ្តល់សេវាធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ ។
លោកជេសិន អ៊ីវែន នាយកអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា អង្គការទស្សនៈពិភពលោកបានធ្វើការដោយមិនខ្លាចនឿយហត់អស់រយៈពេលជាង២០ឆ្នាំ ក្នុងការការពារនូវសុខុមាលភាពរបស់កុមារ ក៏ដូចជាផ្តល់នូវបរិយាកាសមួយដែលអនុញ្ញាតឲ្យពួកគេរស់នៅដោយសុភមង្គល ។
ចែករំលែកព័តមាននេះ