ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេ​រិក​​បាន​ប្រគល់​​វត្ថុ​​បុរាណ​​បដិ​មា​​សម័យ​​អង្គរ​​ឱ្យ​​កម្ពុជា​​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ អាមេរិក​បាន​ប្រគល់​វត្ថុ​បុរាណ​ជា​បដិ​មា​សម័យ​អង្គរ​ចំនួន​២​ឱ្យ​មក​កម្ពុជា​វិញ​ បន្ទាប់​ពី​រក​ឃើញ​ ដាក់​តាំង​​នៅ​សារ​មន្ទីរ​មួយ​ក្នុង​ទី​ក្រុង​ញូវ​យ៉ក​លើ​ទឹក​ដី​ប្រទេស​របស់​ខ្លួន​​ ដែល​ពិធី​ប្រគល់​-ទទួល​នេះ​នឹង​ធ្វើ​ឡើង​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​នាវេលា​ម៉ោងជាង​៦​ល្ងាច ​ថ្ងៃ​ទី​១១ មិថុនា ២០១៣​នេះ ។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​អំឡុង​ឆ្នាំ​២០១០​សហ​រដ្ឋ​អាមេរិក​ធ្លាប់​បាន​ប្រគល់​វត្ថុ​បុរាណ​​សម័យ​អង្គរ​៧​ដុំ​ឱ្យ​មក​កម្ពុជា​វិញ ដែល​កាល​ណោះ​ពិធី​ប្រគល់​-ទទួល​ជា​ផ្លូវ​ការ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សារ​មន្ទីរ​ជាតិ​ ក្រោម​អធិបតី​ភាព​លោក​ជំទាវ​ ម៉ែន សំអន ឧប​នាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ​នៃ​រដ្ឋា​ភិ​បាល​កម្ពុជា​ជាមួយ​នឹង​លោក​ William Burns  ឧប​ការី​ក្រសួង​ការ​បរទេស​អាមេរិក​ ។

កាល​ណោះ​លោក​ William Burns បាន​ថ្លែង​ថា វត្ថុ​បុរាណ​ទាំង​នេះ​ត្រូវ​បាន​រក​ឃើញ​ និង​ចាប់​បាន​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ «ប្រតិ​បត្តិ​ការ​បុរាណ​វត្ថុ​» ​​​ធ្វើ​ឡើង​ដោយ​មន្ត្រី​ផ្នែក​អន្តោ​ប្រវេសន៍​ និង​គយ​របស់​អាមេរិក​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ការ​ជួញ​ដូរ​វត្ថុ​បុរាណ​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​ ។
រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​បាន​ទទួល​វត្ថុ​បុរាណ​ចំនួន​២៩​ដុំ រួច​មក​ហើយ​ (បូក​នឹង​២​ដុំ​នេះ​ទៀត​) ពី​ប្រជា​ជន​ និង​រដ្ឋា​ភិ​បាល​អាមេរិក​ ហើយ​វត្ថុ​បុរាណ​ទាំង​នោះ ឥឡូវ​នេះ​ត្រូវ​បាន​រក្សា​ទុក​ និង​ដាក់​បង្ហាញ​នៅ​សារ​មន្ទីរ​ជា​តិ​ ។ វត្ថុ​បុរាណ​ទាំង​នោះ​រួម​មាន​ផ្តែរ​ទ្វារ ព្រះ​សិរទេវរូប​ ដង​ខ្លួន​ទេវៈ បំណែក​ក្បាច់​កញ្ចាំង​ជា​ដើម​ ដែល​គេ​ស្គាល់​ថា ស្ថិត​ក្នុង​សម័យ​អង្គរ​ ៕