ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ ​! មើលចុះ​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​មាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្ន​ពេញ ៖ តាម​សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៨ វិច្ឆិកា​នេះ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​បាន​ចុះ​សហការ​ជាមួយ​នគរ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក គុ​ជ គឹ​ម​ឡុ​ង…

រាជធានី​ភ្ន​ពេញ ៖ តាម​សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៨ វិច្ឆិកា​នេះ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​បាន​ចុះ​សហការ​ជាមួយ​នគរ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ពាក់​ពន្ធ​ករណី​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន និង​អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ ។

កិច្ចសហការ​បង្ក្រាប​នោះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ចំណុច​ចំនួន​៣​កន្លែង​ក្នុង​ទឹកដី​ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ ។ លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥​នាក់ ក្នុង​នោះ​មាន​អ្នក​មើល​ការ​ខុស​ត្រូវ (​មេការ​ស្ត្រី​) ២​នាក់ អ្នក​រត់​ម៉ូតូ​កង់​បី​២​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ (​ស្ត្រី​ពពោះ​) ចំនួន​១១​នាក់ ។

វត្ថុ​តាង​ដកហូត​មាន​លិខិតឆ្លងដែន​១​ក្បាល ឯកសារ​ពេទ្យ​មួយ​ចំនួន​(​ស៊ី​រ៉ាង និង​ថ្នាំពេទ្យ ប្រើ​រួច និង​មិន​ទាន់​ប្រើ​) និង​ម៉ូតូ​កង់​បី​ចំនួន​២​គ្រឿង ។

ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ