ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេច​​​កិត្តិ​​​ព្រឹទ្ធ​​​បណ្ឌិត​​​ ប៊ុន រ៉ានី​ ហ៊ុន ​សែន​​ដឹក​​នាំ​​​​គណៈ​ប្រតិ​​ភូ​​​កាក​បាទ​​ក្រហម​​​​កម្ពុជា​​​​នាំយក​​​អំ​ណោយ​​ចែក​ជូន​ប្រជា​ពល​រដ្ឋនៅ​ស្រុក​ឈូក​​

12 ឆ្នាំ មុន

ខេត្តកំពត៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន ​សែន ប្រធានកាក​បាទ​ក្រហម​កម្ពុជា​ ​បានដឹក​នាំ​គណៈប្រតិ​ភូ​កាកបាទ​ក្រហម​​​​នាំយក​អំ​ណោយ​ទៅ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ផ្ទុក​មេរោគ​អេដស៍ ចាស់​ជរា​គ្មាន​ទី​ពឹង​ កុមា​រកំព្រា ជន​ពិការ​ចំនួន​៦៥៧គ្រួសារ គ្រូ​បង្រៀន​១៥នាក់ និង​សិស្សា​នុសិស្ស ៤៩៧ មក​ពី​ស្រុក​ឈូក​ ជុំគិរី ដង​ទុង និង​ស្រុក​ឈូក ។

ខេត្តកំ​ពត៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន ​សែន ប្រធានកាក​បាទ​ក្រហម​កម្ពុជា​ ​បានដឹក​នាំ​គណៈប្រតិ​ភូ​កាកបាទ​ក្រហម​​​​នាំយក​អំ​ណោយ​ទៅ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ផ្ទុក​មេរោគ​អេដស៍ ចាស់​ជរា​គ្មាន​ទី​ពឹង​ កុមា​រកំព្រា ជន​ពិការ​ចំនួន​៦៥៧គ្រួសារ គ្រូ​បង្រៀន​១៥នាក់ និង​សិស្សា​នុសិស្ស ៤៩៧ មក​ពី​ស្រុក​ឈូក​ ជុំគិរី ដង​ទុង និង​ស្រុក​ឈូក ។

ពិ​ធី​នេះ​រៀបចំ​ឡើងនាវេលាព្រឹក​ថ្ងៃទី​១១ មិថុនា​ នៅ​វត្តពោធិរ៉ាង ស្ថិត​ក្នុង​ភូមិ​ប្រិច​ ឃុំ​បឹង​និមល​ ស្រុក​ឈូក ដោយមាន​ការ​ចូល​រួម​ពី​សមាជិក សមាជិកា​ និង​មន្ត្រី​ថ្នាក់​ខេត្តជាច្រើនរូបទៀត ។

អំណោយ​ដែល​យក​ចែក​ជូន​នាឱកាស​នោះ​ក្នុង​ម្នាក់​ទទួល​បាន​​អង្ករ៣០​គី​ឡូ​ក្រាម មី​១កេស ត្រី​ខ​១០កំប៉ុង សារុង​១ មុង​១ ក្រមា១ ទឹក​បរិ​សុទ្ធ​១ដប ក្រណាត់​សមួយដុំ និង​ថវិកា​៣ម៉ឺន​រៀល ។