ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់​​កាំ​ភ្លើង​​បាញ់​​សម្លាប់ ​ថៅ​កែ​​នាំ​​ជ្រូក​​ចូល​​ពី​​ថៃ ​សង្ស័យ​​គំនុំ​រ​ត់​​ពន្ធ​​គ្រញូង

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ថៅ​កែរ​ក​ស៊ី​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​​ម្នាក់ បាន​ត្រូវ​ខ្មាន់​កាំ​ភ្លើង​ស្ទាក់​បាញ់​ប្រហារ ​​កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​ រំលង​អធ្រាត្រ​​ឈាន​ចូលថ្ងៃទី៩​ មិថុនា​​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៩​ ត្រង់ចំណុច​ភូមិ​អូរ​អំ​ពរ​ ​ឃុំ​អូរ​អំពរ​ ស្រុកម៉ា​ឡៃ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ក្បែរ​​ព្រំ​ប្រទល​​់ស្រុក​សំ​ពៅ​លូន​ ខេត្ត​បាត់​ដំបង​ ដែល​គេ​សង្ស័យ​ថា​​ ជា​រឿង​​​រត់​ពន្ធ​ឈើ​​គ្រ​ញូង ។

ខេត្ត​បាត់​ដំបង​ ៖ ថៅ​កែរ​ក​ស៊ី​នាំចូល​ជ្រូក​ពី​ប្រទេស​ថៃ​​ម្នាក់ បាន​ត្រូវ​ខ្មាន់​កាំ​ភ្លើង​ស្ទាក់​បាញ់​ប្រហារ ​​កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​ រំលង​អធ្រាត្រ​​ឈាន​ចូលថ្ងៃទី៩​ មិថុនា​​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៩​ ត្រង់ចំណុច​ភូមិ​អូរ​អំ​ពរ​ ​ឃុំ​អូរ​អំពរ​ ស្រុកម៉ា​ឡៃ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ​ក្បែរ​​ព្រំ​ប្រទល​​់ស្រុក​សំ​ពៅ​លូន​ ខេត្ត​បាត់​ដំបង​ ដែល​គេ​សង្ស័យ​ថា​​ ជា​រឿង​​​រត់​ពន្ធ​ឈើ​​គ្រ​ញូង ។

សមត្ថ​កិច្ច​ឲ្យ​ដឹង​ថា​ ថៅ​កែ​ជ្រូក​នោះ​ឈ្មោះ​លឹម​ ប៊ុន​លេង​ ហៅ​វៃ អាយុ​៣១​ឆ្នាំដែ​រ​ មាន​ភរិយា​ឈ្មោះ​ឡុំ​ វណ្ណី​ អាយុ​៣១ឆ្នាំ​ដែរ​​ រស់​នៅ​ភូមិ​១៣​មករា​ សង្កាត់​ព្រែក​ព្រះ​ស្ដេច​ ​ក្រុង​បាត់​ដំបង​ ។ បុរស​នេះ​ត្រូវ​ខ្មាន់​កាំ​ភ្លើង​ស្ទាក់​បាញ់​ប្រហារ​ជា​ច្រើ​ន​គ្រាប់ ខណៈ​​​ពេល​កំពុង​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​​​ ជា​មួយ​អ្នក​បើក​បរ​​​​ឈ្មោះ ​ហោ​ ដារ៉ា​ ភេទ​​​ប្រុស​ អាយុ​​២៨​​ឆ្នាំ​ រស់​នៅភ​ូមិ​កាប់​គោថ្មី សង្កាត់អូរចារ​ ក្រុង​បាត់​ដំបង ។​​ ថៅ​កែ​ជ្រូក​ត្រូវ​ខ្មាន់កាំ​ភ្លើង​បាញ់​ត្រូវ១​គ្រាប់ចំ​ក្រោម​ស្លាប​ប្រចៀវ​​ខាង​ឆ្វេង​​ ហើយ​បាន​ស្លាប់​តាម​ផ្លូវ​​ពេល​​​អ្នក​បើក​បរ​ព្យា​យាម​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​បាត់ដំបង​ ។​

ប៉ុន្តែ​អំពើ​បាញ់​ប្រហារ​ដ៏​ឃោ​រ​ឃៅ​​នេះ​ត្រូវ​គេ​សង្ស័​យថា ​ជា​អំពើ​បាញ់​ប្រហារ​ដែល​​កើត​ចេញ​ពី​ជម្លោះផល​ប្រយោ​ជន៍​​រឿង​រត់​ពន្ធ​ឈើ​គ្រ​ញូង​ ដែល​ភាគី​ដៃ​ដល់​ជា​មន្រ្តី​​យោ​ធា ។ អ្នក​បើក​បរ​រថយន្ត​ឈ្មោះ​ហោ​ ដា​រ៉ា​ ត្រូវ​បាន​គេ​ស្រង់​សម្ដីថា​ មុន​ពេល​កើត​ហេតុ​បន្តិច​នៅ​វេលារ​ំលង​អធ្រាត្រ​នា​យប់​នោះ ​ខ្លួន​និង​ថៅ​​កែ​បាន​បើក​រថយន្ត​ចេញ​ពី​ព្រំ​ដែន​នៅ​ចំណុច​ភូមិ​អូរ​អំពរ​ ស្រុក​ម៉ា​ឡៃ​ ឆ្ពោះ​មក​កាន​​់ស្រុក​សំពៅ​លូន​​​ ​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​ ក្រោយ​ពី​ទិញ​ជ្រូក​រួច ។ ​​អ្នក​បើក​បរ​រូប​នេះ​ប្រាប់ថា​ ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ខ្លួន​ប្រទះ​ឃើញ​រថយ​ន្ត​កាម​រី​បាឡែន​១​គ្រឿង​ពណ៌កណ្តុរល្មែះ​សេ៊រី​ឆ្នាំ២០០២​​ពាក់​ស្លាក​​លេខ​ភ្នំពេញ​ ២​P-០៨០១​​​ឈប់​ក្បែ​រ​ចិញ្ចើម​ផ្លូវ​​ ។

លុះ​ពេល​​ខ្លួន​បើក​ហួស​ រថយន្ត​នោះ​បាន​​បើក​តា​មពី​ក្រោយ​ ​និង​វ៉ៃ​ភ្លើង​ហ្វ​ា​ស៊ី​ញ៉ូឲ​្យ​ខ្លួន​ឈប់​ ។​ ខណៈ​ឃើញ​ដូច្នេះ​ខ្លួន​បាន​បន្ថែម​ល្បឿន​​ស្រាប​​់​​តែ​ភ្លាម​នោះ​អ្នក​បើក​រថយន្ត​នោះ​បាន​បាញ់​​​​​​២​គ្រាប់​ពី​ក្រោយ​ធ្វើឲ្យ​ខ្លួន​ភ័យ​កាន់​​តែ​បន្ថែ​ម​​ល្បឿន​ទៀត ​តែត្រូវ​រថយន្ត​បាឡែន​នោះ​តាម​ទាន់​ប្រកិត​ពី​ក្រោយ​​​​រួច ​ដក​កាំ​ភ្លើង​ដែល​មិន​ស្គាល់​ម៉ាក​បាញ់​លើ​រថយន្ត​ខ្លួន​ជិត​១០​គ្រាប់​ទៀត​​បណ្ដាល​ឲ្យ​ត្រូវ​ថៅ​កែរ​បស់​ខ្លួន​ពី​ក្រោយ​មួយ​គ្រាប់​របួស​​​​ធ្ងន់​ ។​​ បុរស​នេះ​បញ្ជាក់ថា​ ​នៅ​ពេល​​ស្ថិត​ក្នុង​ស្ថាន​​​​ភាព​​គ្រោះ​ថ្នាក់​​ខ្លួន​រឹត​តែ​បន្ថែម​ល្បឿន​ដើម្បី​ដឹក​ថៅ​កែ​ទៅ​កាន់​​មន្ទីរ​ពេទ្យ​ស្រុក​សំពៅ​លូន​​តែរ​ថយន្ត​ខ្មាន់​កាំ​ភ្លើង​នោះ​មិន​បាន​ដេញ​តាម​ទៀត​ទេ​​ក្រោយ​ពី​បាញ់ប្រហាររួច​ ។​

លោក​ ហោ​ ដារ៉ា​ ត្រូវ​សមត្ថ​កិច្ច​ស្រង់​សម្ដី​ទៀត​ថា ​ក្រោយ​ពី​គ្រូ​​ពេទ្យ​ដាក់​សេរ៉ូម​បណ្ដោះអាសន្ន​ ខ្លួន​ក៏​ដឹក​ថៅ​កែ​មក​កាន់​មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​​ ប៉ុន្តែ​ដោយ​សារ​គាត់​រង​​របួស​ធ្ងន់​​ពេក​ក៏​បាន​​​ស្លាប់​នៅ​ចំណុច​ផ្សារ​ជ្រៃ​ ឃុំ​ជ្រៃ​ ស្រុក​ថ្ម​គោល​ទៅ ។ ផ្ទុយ​ពី​ការ​អះ​អាង​របស់​អ្នក​បើក​បរ​រថយន្ត​ថៅ​កែ​ជ្រូក​ខាង​លើ​នេះ ​​បើ​តា​មប្រភព​ព័ត៌​មាន​ពី​ស្រុក​សំ​ពៅ​លូន​បាន​ឱ្យ​ដឹង​​ថា ​ថៅ​កែ​ជ្រូក​ឈ្មោះ​លឹម​ ប៊ុន​លេង​ ហៅវៃ​​នេះ ​ក្រៅ​ពី​រក​ស៊ី​នាំ​ចូល​ជ្រូក​​​​​ពី​ស្រុកសៀម​ លោក​ថៅ​កែ​វ័យ​ក្មេង​នេះ​ និង​បក្ស​ពួក​ប៉ុន្មា​ន​​នាក់​ទៀត​​ក៏​ឆ្លៀត​នាំ​ឈើ​គ្រ​ញូង​ចូល​ពី​ស្រុក​សៀម​ផង​ដែ​រ​ ។​

 ប្រភព​ព័ត៌​មាន​ឲ្យ​ដឹង​ទៀត​ថា ​អំពើ​បាញ់​ប្រហារ​​​​ដ៏​​ឃោ​រឃៅ​នោះ​​គឺកើត​ឡើង​បែប​ពាល​ស៊ី​ពាល​ ដែល​ពាក់​ព័ន្ធនឹង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ​។ សាក្សី​ខ្ល​ះ​អះ​អាង​ថា ​ខ្មាន​់​កាំ​ភ្លើង​ដែល​ជិះ​រថយន្ត​បាឡែន​នោះ​គឺ​ជា​មន្រ្តីយោ​ធា​ថ្នាក់​វរ​សេនីយ៍​ត្រី​ដែល​គេ​ស្គាល់​អង្គ​ភាព​ និង​ទីតាំង​ឈរជើ​ង​រួច​ហើយ ។​ ប្រភព​ដដែល​បញ្ជាក់​ថា​​ ថៅ​កែ​ជ្រូក​នោះ​ជិះ​រថយន្ត​​កាម​រីបា​ឡែន​ស៊េរី​ឆ្នាំ២០០២ដែ​រ​ ពណ៌​ទឹក​ប្រាក់​ គ្មានស្លាក​​លេខ​​ទេ​ជា​មួយ​នឹង​រថយន្ត​បក្ស​ពួក​គេ​ប៉ុន្មាន​គ្រឿង​ទៀត​ បើក​អម​ការ​ពារ​រថយន្ត​ដឹក​ឈើ​ដ៏​ធំ​មួយ​គ្រឿង​ចេញ​ពី​ស្រុក​ម៉ា​ឡៃ​​ ខេត្ត​បន្ទាយ​មាន​ជ័យ​​ ឆ្ពោះ​មក​កាន់​ខេត្ត​បាត់​ដំបង ។​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ មន្រ្តី​យោ​ធា​មួយ​ក្រុម​បាន​ស្ទាក់​​​ចាប់​រថយន្ត​ដឹក​ឈើ​នោះ​ ដើម្បី​ចរចា​​បង់​​​ប្រាក់​​​​តែ​ដោយ​មិន​ត្រូវ​ថ្លៃ​ ក៏​ផ្ទុះ​ជម្លោះ​ឈាន​ដល់​ការ​ដក​កាំ​ភ្លើង​​មក​ដោះ​ស្រាយ​​ដោយ​​បាញ់​ប្រ​ហារ​គ្នា​​បណ្ដាល​​​ឲ្យ​ថៅ​កែ​ជ្រូក​ដែល​​​ដឹក​ឈើគ្រញូង​របួស​ធ្ងន់​រហូត​ដល់​​ស្លាប់​ ។​

រី​ឯ​រថយន្ត​យក្ស​ដឹក​ឈើ​​គ្រញូង​នោះ​ក៏​ត្រូវ​កម្លាំ​ង​យោ​ធា​ការិ​យា​ល័យ​​​ទី​២​ មណ្ឌល​៥​ដែល​មាន​ទី​តាំង​នៅ​ម្ដុំ​ឃ្លាំ​ង​ស្ថានីយ​ប្រេងស​ូគី​ម៉ិច​ ក្នុង​សង្កាត់​ព្រែក​ព្រះ​ស្ដេច​ ក្រុង​​បាត់​ដំបង​ ​ស្ទាក​់​ចាប​់​បាន​នៅ​​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃទ​ី៩​ មិថុនា លើផ្លូ​វ​ជាតិ​លេខ​៥​​ក្នុង​ភូមិ​អណ្ដូង​ចេញ​ សង្កាត​់អូរ​ចារ​ ក្រុង​បាត់​ដំបង ​។​ បច្ចុប្បន្ន​ទាំង​​រថយន្ត ​ទាំង​ឈើ​​ ​​​ត្រូវ​​បាន​​យោ​ធា​រក្សា​ទុក​ក្នុង​អង្គ​ភាព​ខាង​លើនេះ​នៅឡើយ​ដែល​គេដ​ឹង​ថា​ មាន​ជាង​៧ម៉ែត្រ​គូប​ឯណោះ​ ។
ជុំវិ​ញការ​សង្ស័យ​ថា​ ថៅ​កែ​ជ្រូក​​​​​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​​រត់​ពន្ធ​ឈើ​​គ្រ​ញូង​​នោះ ​​អ្នក​ស្រីឡុំ​ វណ្ណី​ ​ជា​​ប្រពន្ធ​​​ជន​រង​​គ្រោះ​​បាន​​អះអាង​​ប្រាប់​​សមត្ថ​កិច្ច​ថា ស្វាមី​គាត់​មិន​បាន​រក​ស៊ី​រត់​ពន្ធ​ឈើ​​​គ្រ​ញូង​ក្រៅ​ពី​រក​ស៊ី​ទិញ​ជ្រូក​ទេ​ ។​

អ្នក​ស្រីបញ្ជាក់​ថា​ នៅ​​យប់​កើត​ហេតុ​នោះ​គឺ​ស្វាមី​អ្នក​ស្រី​ត្រឡប់​មក​​ពី​យក​លុយ​ទៅ​ឲ្យ​ថ្លៃជ្រូក​គេ​មិន​មែន​រក​ស៊ី​ដឹកឈើ​​​គ្រ​ញូង​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ ។​​ ​​​​​អ្នក​ស្រី​​​បាន​ស្នើ​ឲ្យ​សមត្ថ​កិច្ច​គ្រប់​ស្ថាប័ន​​​ជូយ​រក​យុត្តិ​ធម៌​​ និង​ស្វែង​រក​ជន​ដៃ​ដ​ល់​ដែល​បាញ់​ប្រហារ​ស្វាមី​គាត់​យក​មក​ផ្ដន្ទា​ទោស​ផង​ ។
មិន​អាច​​​ទាក់​ទង​​​សុំ​ការ​បំភ្លឺ​ពី​មន្រ្តី​យោ​ធា​ការិ​យាល័យ​ទី២​ ចំណុះ​ជើង​គោក​មណ្ឌល​ទី៥​បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី១០​មិថុនា​ ជុំ​វិញ​ករណី​ខាង​លើ​នេះ​ ។​ ប៉ុន្តែ​មន្រ្តី​ព្រៃឈើបាន​ឲ្យដឹង​ថា​ ពួក​គេ​បាន​ចុះ​ទៅ​ពិនិត្យ​ឈើ​​​មួយ​​​រថយន្ត​ធំនោះ​ហើយ​ ប៉ុន្តែ​ម​ន្រ្តី​យោធា​នៅ​​មិន​ទាន់​អនុ​ញ្ញាត​ឲ្យ​នាំ​យក​ឈើ​ទាំង​នោះ​ចេញ​ទេ ។​ រីឯ​សមត្ថ​កិច្ច​ជំនាញ​វិញ ​ក៏​បាន​ឲ្យដឹង​ដែរ​ថា ​ព័ត៌​មាន​ដែល​ទាក់​​ទិន​នឹង​រឿង​បាញ់​សម្លាប់​មនុស្ស ​ពាក់​ព័ន្ធ​នឹង​រឿង​រត់​ពន្ធ​ឈើ​​គ្រញូងនេះ​ មិន​ត្រូវ​គេ​បើក​ទូលាយ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ទេ ​​ទាំង​ភាគី​បង្ក​ទាំង​ភាគី​រង​គ្រោះ​ហាក់​ដូច​ជា​មាន​ការ​លាក់​លៀម​​​នៅ​​ឡើយ ​ក៏​​ប៉ុន្តែ​​​ទោះ​បី​ជា​យ៉ាង​ណា ​សមត្ថ​​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​លើ​ករណី​នេះ​បន្ត​​​​ទៀត​ ៕