ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ចឹ​ង​ទៅ​វិញស្អាតផង ​តែកាច់​ច​ង្កួ​ត​មិន​ទាន់​ក៏​ជ្រុល​ឡើង​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សេរី​ទំនើប​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ថ្មី​សឡាង​មួយ​គ្រឿង​បាន​ដាច់​កាឡេ និង​បែក​កង់​ម្ខាង​រង​ការ​ខូចខាត​យ៉ាងដំណំ ខណៈ​ដែល​បុរស​ម្នាក់​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុច​ផ្លូវ​កោង​ទំនងជា​ឡា​គួ​ខ្លាំង​ពេក​កាច់ចង្កូត​មិន​ទាន់ ទើប​បើក​ឡើង​ទៅ​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បែប​នេះ ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សេរី​ទំនើប​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ថ្មី​សឡាង​មួយ​គ្រឿង​បាន​ដាច់​កាឡេ និង​បែក​កង់​ម្ខាង​រង​ការ​ខូចខាត​យ៉ាងដំណំ ខណៈ​ដែល​បុរស​ម្នាក់​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះដល់​ចំណុច​ផ្លូវ​កោង​ទំនងជា​ឡា​គួ​ខ្លាំង​ពេក​កាច់ចង្កូត​មិន​ទាន់ ទើប​បើក​ឡើង​ទៅ​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បែប​នេះ ។

ករណី​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅ​ចំណុច​ខាង​មុខ​ក្រុមហ៊ុន​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បឹង​កក់ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។
តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP -7997 មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​ខ្មែរ វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ដែល​ជា​ចំណុច​ផ្លូវ​កោង​ខ្លាំង​នោះ​ក៏​ស្រាប់តែ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​នោះ​ទំនងជា​ឡា​គួ​ខ្លាំង​ពេក​ទើប​អ្នកបើកបរ​កាច់ចង្កូត​មិន​ទាន់ ទើប​ឡើង​ទៅ​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បែប​នេះ​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បុរស​ម្នាក់​បោះពួយ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ហ៊ី​យន់​ដាយ​ពណ៌​ស​ថ្មី​សឡាង​របស់​គាត់​ឡើង​ទៅ​លើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បែប​នេះ គឺ​ដោយសារ​តែ​រូប​គាត់​មិន​បាន​ស្គាល់​ពី​ភូមិសាស្ត្រ​ផ្លូវ​នៅ​ម្តុំ​នេះ ទើប​កើតរឿង​បែប​នេះ​ឡើង​ដោយ​រថយន្ត​បាន​បាក់​កាឡេ​មុខ និង​បែក​កង់​មុខ​ខាងឆ្វេង​ម្ខាង​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ដោយ​មិន​មានការ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ​នោះ​គេ​បានឃើញ​បុរស​ជា​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ហ៊ី​យាន់​ដាយ​ខាងលើ​ធ្វើការ​ដោះស្រាយ​ជាមួយ និង​ភាគី​ខាង​ក្រុមហ៊ុន​វិនិយោគ​តំបន់​បឹង​កក់ និង​ហៅ​រថយន្ត​មក​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​ទៅ​វិញ​បាត់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ