ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​​​ខ្សែ​​អាត់​​​ទៅ​​​ស្ថាន​​ទូត ​ហេតុ​​អ្វី​បាន​​​ជា​​​និយាយ​​​ពី​​​ស​ង្គ្រាម​ បើ​​សិន​​ជា​​​គណ​​​ប​ក្ស​​​ប្រឆាំង​​​ឈ្នះ​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ​៖ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​​រាជា​ណាចក្រ​កម្ពុជា​ បាន​ឱ្យ​អង្គ​ភាព​ព័ត៌មាន​ និង​​ប្រតិ​កម្ម​រហ័ស​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ បញ្ជូន​ខ្សែ​អាត់​​​ជា​​ភាសា​​ខ្មែរ ​​​​ជា​ភាសា​អង់​គ្លេស​ និង​​ជា​ភាសា​បារាំង​​​ទៅ​ឱ្យ​​​ស្ថាន​ទូត​នានា​​ប្រចាំ​នៅ​កម្ពុជា​ទាំង​អស់​​​ដើម្បី​​ឱ្យគេ​យល់​ដឹង​​ថា ​​ហេតុ​អ្វី​បាន​ជា​លោក​​ហ៊ុន សែន ​និយាយ​ពី​សង្គ្រាម​​ បើ​សិន​ជា​បក្ស​ប្រឆាំង​ឈ្នះ​ពិត​ប្រាកដ ។

ខេត្ត​កំពង់​ឆ្នាំង ​៖ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​​រាជា​ណាចក្រ​កម្ពុជា​ បាន​ឱ្យ​អង្គ​ភាព​ព័ត៌មាន​ និង​​ប្រតិ​កម្ម​រហ័ស​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ បញ្ជូន​ខ្សែ​អាត់​​​ជា​​ភាសា​​ខ្មែរ ​​​​ជា​ភាសា​អង់​គ្លេស​ និង​​ជា​ភាសា​បារាំង​​​ទៅ​ឱ្យ​​​ស្ថាន​ទូត​នានា​​ប្រចាំ​នៅ​កម្ពុជា​ទាំង​អស់​​​ដើម្បី​​ឱ្យគេ​យល់​ដឹង​​ថា ​​ហេតុ​អ្វី​បាន​ជា​លោក​​ហ៊ុន សែន ​និយាយ​ពី​សង្គ្រាម​​ បើ​សិន​ជា​បក្ស​ប្រឆាំង​ឈ្នះ​ពិត​ប្រាកដ ។

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​មាន​ប្រសាសន៍​ឱ្យ​​អង្គ​ភាព​ព័ត៌​​មាន​ និង​ប្រតិ​កម្ម​រហ័ស​​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​បញ្ជូន​ខ្សែ​អាត់​ទៅតាម​បណ្តាស្ថាន​ទូត​នានា​ដូច្នេះ​នា​ព្រឹក​​​ថ្ងៃ​ទី​១០ មិថុនា ​នៅ​ក្នុង​​​​​​​​​​​ឱកាស​​ដែល​សម្តេច​​​អញ្ជើញ​ជា​អធិបតី​​ដ៏​ខ្ពង់​ខ្ពស់​​ក្នុង​ពិធី​សម្ពោធ​សាលា​ធម្ម​សភា​ក្នុង​វត្ត​សុវណ្ណេសនារាម ស្ថិតក្នុង​ឃុំ​អភិ​វឌ្ឍន៍​ និង​សមិទ្ធ​ផល​នានា​មួយ​ចំនួន​ទៀត​ ក្នុង​ស្រុក​​ទឹក​ផុស​ ខេត្ត​កំពង់​ឆ្នាំង ​។ សម្តេច​​តេ​ជោ​នាយក​​រដ្ឋម​ន្ត្រី​មាន​ប្រសាសន៍​ថា សម្តេច​បាន​ទៅ​​​​បកស្រាយ​នៅរដ្ឋ​សភា​​រយៈ​ពេល​ជាង​​៥​ម៉ោង​ ព្រម​ទាំង​បាន​​​ធ្វើ​ការ​ផ្សា​យ​​បន្ត​ផ្ទាល់​ ដែល​​មាន​ប្រជា​ពលរដ្ឋ​បាន​​​​​ទស្សនា​​រាប់​លាន​នាក់ ។

សម្តេច​តេជោ​បាន​ឱ្យ​​​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​រហូត​ដល់​ថ្ងៃ​​បោះ​​ឆ្នោត​​​គឺ​​គ្មាន​​ថ្ងៃ​ឈប់​ទេ ​​បើ​លោក​ឯង​នៅ​តែ​បំពាន ​ខ្ញុំ​នៅ​តែ​ផ្សាយ​រហូត ។ បក្ស​ប្រឆាំង​មាន​គោល​បំណង​ទាម​ទារ​យក​មក​វិញ​ទឹកដី​កម្ពុជា​ក្រោម កោះ​ត្រល់​ គេ​ថា​គេ​មិន​​ធ្វើ​​សង្គ្រាម​ទេ ​​គេ​ប្តឹង​តុលាការ​អន្តរជាតិ​ទី​ក្រុង​ឡាអេ ​។ សម្តេច​​តេជោ​​មាន​ប្រសាសន៍​ថា កាល​ដែល​​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ​​ទ្រង់​គង់​​​នៅ​ក៏​ព្រះ​អង្គ​ចង់​បាន​​​​​​​មក​​វិញ​​​ដែរ ក៏​ប៉ុន្តែ​បើ​​ព្រះ​អង្គ​យក​មក​វិញ​បាន​ព្រះ​អង្គ​យក​តាំង​ពី​ព្រះ​​អង្គ​​នៅ​​គ្រង​រាជ្យ​ ឬ​កាលដែល​នៅ​ធ្វើ​ព្រះ​ប្រមុខ​រដ្ឋ​ម្ល៉េះ មុន​ដែល​​គេ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ព្រះ​អង្គ ។ ​ពាក់​ព័ន្ធ​នឹងការ​ប្តឹង​ទៅ​តុលាការ​អន្តរ​ជាតិ សម្តេច​តេជោ មា​ន​ប្រសាសន៍​ថា បើ​អស់​លោក​ប្តឹង​ទៅ តុលា​ការ​​អន្តរជាតិ​យក​មក​បាន ​ប្រហែល​ជា​សម្តេច​​ព្រះ​នរោត្តម​ សីហនុ ​ព្រះ​អង្គ​បាន​ប្រើ​​មធ្យោ​បាយ​​​យក​មកវិញ តាំងពី​លោក​ឯង​មិន​ទាន់​មាន​កំណើត​​ម្ល៉េះ ​។

ព្រះ​អង្គ​តស៊ូ​ដើម្បី​ព្រះ​រាជ​បូជ​នីយ​​កិច្ច​ ជីវ​ពល​ នារី​ក្លាហាន កាំ​ភ្លើង​​ឈើ​ ដើម្បី​ទាម​ទារ​ឯក​រាជ្យ​ពី​បារាំង​ ។ បន្ទាប់​ទៅ​​ ព្រះ​អង្គ​បាន​​ផ្តួច​ផ្តើម​​គំនិត​ផ្ទាល់​យក​ផែន​ទី​ទៅ​ដាក់​តម្កល់​​នៅ​​អង្គ​ការ​សហ​ប្រជា​ជាតិ​ ។ ហេតុ​​អ្វី​​បាន​ជា​​ព្រះ​អង្គ​ធ្វើ​យ៉ាង​​ដូច្នេះ ​ម៉េច​ក៏​​​ព្រះ​អង្គ​​មិន​ប្តឹង​ទៅ​តុលា​ការ​​អន្តរជាតិ​​​ក្រុង​ឡាអេ តាំង​ពី​ជំនាន់​​នោះ ​បាន​ទុក​ឱ្យ​លោក​នៅ​ឆ្នាំ​២០១៣ ​ទើប​លោក​ប្តឹង ។ បើ​ដូច្នេះ​លោក​ឯង​ខ្លាំង​ជាង​សម្តេច​​ឪ​ឬ​​អ្វី ? នៅក្នុង​គណបក្ស​របស់លោក​ឯង ​លោក​ឯង​​អត់​​ទាន់​គ្រប់​គ្រង​​​បាន​ទាំង​មូល​ទេ  តើ​លោក​ឯង​ចង់​យក​ខ្សែ​អាត់​ដែល​ថត​បាន​ឬ?

​ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​ទៅវិញ​ទេ គ្រប់​គ្រង​គណ បក្ស​​លោក​ឯង​បាន​នោះ ។ សម្តេច​តេជោ នាយក​​រដ្ឋមន្ត្រី​បញ្ជាក់ថា ​បើ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​​ទី​ក្រុង​ឡា​អេ​យក​មក​វិញ​បាន​​នោះ​ ព្រះ​​មហា​ក្សត្រ សម្តេច​ព្រះ​នរោត្ត​ម​សីហនុ ព្រះ​​អង្គ​ពិតជា​មិន​ទុក​ឱកាស​ឱ្យ​ពួកលោក​ឯង​ទេ ព្រះ​អង្គ​​ពិត​​ជា​ធ្វើ​​ការ​​ងារ​នេះ បំពេញ​នូវ​ព្រះ​រាជ​កិច្ច​នេះ ​ហើយ​នាំ​មក​នូវ​ទឹក​ដីដែល​បាន​បាត់​បង់​តាំង​ពី​យូរ​យារឱ្យកូន​​ចៅវិញ​បាត់​រួច​​ទៅ​ហើយ មិន​ចាំ​បាច់​មាន​មុខ​លោក​ឯង​ទេ ។
ដោយសារ​លទ្ធ​ភាព​មាន​កម្រិត នៅខាង​ព្រំ​ដែន​​ថៃ​​ព្រះ​អង្គ​​បាន​​ប្តឹង​តែ​រឿង​បញ្ហា​ទាក់​ទិន​​ទៅ​នឹង​តំបន់​ប្រាសាទ​ព្រះវិហារ​ទេ ​អត់​បាន​ទាម​ទារ​ខេត្ត​ពី​ថៃ​ទេ ​។

សម្តេច​បាន​រិះ​គន់​បក្ស​ប្រឆាំង​ថា ​លោក​ឯង​ដាក់​គោល​ដៅ​ទៅ​យក ​​​តែ​ដីកម្ពុជា​ក្រោម​​ ហូជីមិញ (ព្រៃនគរ)​ចុះ​ហេតុ​អ្វី​ក៏​លោក​ឯង​មិន​ដាក់​គោល​​ដៅ​​ទៅ​យក​​អាយុធ្យា​ សុរិន្ទ…​ផង​ទៅ? លោក​ឯង​​ទៅ​លេង​តែ​ជា​មួយ​វៀត​ណាម ​ដើម្បី​មាន​ពេល​វាយ​ប្រហារ​គណបក្ស​ប្រជា​​ជន​កម្ពុជា ​​វាយ​ប្រហារ​​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ។ ឥឡូវ​សម្តី​​ទាំង​អស់​ ការ​ប្រមាថ​ កាត​ទាន​​​របស់​ពួក​ប្រឆាំង​មក​លើ​គណបក្ស​ប្រជា​ជន​ដែល​យើង​ថត​សំឡេង​បាន ​ត្រូវ​អង្គ​ភាព​​​ព័ត៌​មាន​​និង​ប្រតិ​កម្ម​រហ័ស​​បញ្ជូន​ ដោយ​ទុក​ភាសា​ដើម​របស់​គេ​ ហើយ​យក​​ជា​ខ្មែរ ​លោក​ណា​និយាយ​នៅ​ឯ​ណា ​ហើយ​បក​ប្រែជា​​ភាសា​អង់​គ្លេស​បក​ប្រែ​ជា​​ភាសា​បារាំង ​ជូន​​​គេ​ទៅ ដើម្បី​ឱ្យគេ​មើ​ល​ឃើញ​​នូវ​ចំណុច​សង្គ្រាម​ថាន​ឹង​កើ​ត​មាន…. ។

សម្តេច​​តេជោមាន​ប្រសាសន៍​ថា ​គោល​ដៅ​របស់​បក្ស​ប្រឆាំង ​​គេ​ចង់​យក​ព្រៃ​នគរ​ឯណោះ ។ យើង​អាច​ផ្ញើ​ខ្សែ​អាត់​ទៅ​ឱ្យ​គណបក្ស​​គេវិញ ។ បើ​សិន​ជា​ហា៊ន​ថ្លែង​ថា​ អត់​បាន​និយាយ​ ព្រោះ​និយាយ​​ហើយ​ថា​ អត់​បាន​និយាយ​ទៅវិញ​ គឺ​សំឡេង​​របស់​លោក​ឯង​គេ​ស្តាប់​បាន​ទេតើ​ ដែល​កាល​និយាយ​ចេញពី​ខេត្ត​​តាកែវ ​ម្នាក់​ដដែល​ហ្នឹង​ដែល​និយាយ​ប្រមាថ​​ដល់​ព្រះ​បរម​សព​ទៀត ។​ ទាក់​ទិន​នឹង​នយោ​បាយ​ក្នុង​ប្រទេស​ ​​មិន​ទាន់​​បាន​កាន់​អំណាច​ផង ​ត្រៀម​ចាប់​​នា​យក​​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​របស់​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន​យក​ទៅ​កាត់​ទោស​ទៅហើយ តើ​សង្គ្រាម​​វា​ផ្ទុះទេ ?
លោក​ឯង​​មិន​ទាន់​បានកាន់​​អំណាច​ផង ​ហ៊ាន​ប្រមាថ​កាត​ទាន​គេ​ទៅហើយ​​ ។ ​

អ្នក​​និយាយ​នៅ​​ក្រៅ​ប្រទេស​​និង​និយាយ​នៅ​កំពង់​ធំ ​មាន​សំឡេង​ខ្លះ​ចាក់​តាម​​វិទ្យុ​ សំឡេង​ខ្លះ​អត់​ចាក់​​ទេ ប៉ុន្តែ​យើង​ថត​បាន ​។ ​ការប្រមាថ​មិន​ឈប់​ឈរ​មិន​យក​ខ្មែរ​ធ្វើ​សត្រូវ​ទេ ប៉ុន្តែ​យក​ខ្មែរ​​ដែល​បោះ​​ឆ្នោត​​ឱ្យ​គណបក្ស​ប្រជា​ជន​សុទ្ធ​តែ​​យួន​ទាំង​អស់ ។ ​ចំពោះ​ចំណុច​នេះ​ តើ​សង្គ្រាម​វា​កើត​ ឬ​មិន​កើត ? ​សម្តេច​តេជោ​មាន​ប្រសាសន៍​ថា ខ្ញុំ​មាន​អំណះ​អំណាង​ថា ​នឹង​ច្របូក​ច្របល់​កើត​ឡើង​​​ បើ​​ពួកគេ​ឈ្នះ​ឆ្នោត ។ ​ប៉ុន្តែរឿង​ឈ្នះ​​វា​នៅ​ដាច់​ឆ្ងាយ​ណាស់ ​ព្រោះ​ខេត្ត​​កំពង់​ឆ្នាំង​​វា​ទាល​់តែ​វាយ​ទម្លាក់​​ឱ្យ​គណបក្ស​ប្រជា​ជន​ឱ្យ​នៅ​សល់​សូន្យ​កៅ​អី​ ឬ​មួយ​កៅអី​ ប៉ុន្តែ​លោក​ឯង​ពិបាក​យក​ណាស់​ ខ្ញុំ​ស្គាល់​ក្រយៅ​លោក​ឯង​ពេក ។

សម្តេច​​តេជោនា​យ​ករដ្ឋមន្ត្រី​បញ្ជាក់​ថា ​​គ្រប់​ម៉ាត់​ដែល​គេ​ជេរ​គណបក្ស​ប្រជា​ជន​​​ជា​អាយ៉ង​​ជា​ក្បាលយួន​ខ្លួន​ខ្មែរ ​…ត្រូវ​បញ្ជូន​ខ្សែ​អាត់​ទៅ​ពួក​សិទ្ធិ​មនុស្ស​នៅ​រាជ​ធានី​ភ្នំពេញ​ ​ទាំង​​ពួក​សិទ្ធិ​មនុស្ស​ខ្មែរ សិទ្ធិមនុស្ស​បរ​​ទេស អាដ​ហុក ​លីកាដូ ​បញ្ជូន​​ឱ្យគេ​ព្រោះ​ក្រែង​គេ​​ខ្វះ​ព័ត៌​មាន​​ឱ្យ​​​ទាំង​សំឡេង​ បក​ជា​អង់​គ្លេស ​បារាំង ​ឱ្យ​ដឹង​​ថា​​អ្នក​តំណាង​រាស្ត្រ ឬ​បេក្ខ​ជន​តំណាង​រាស្ត្រ​និយាយ​ពី​អ្វី នៅ​កន្លែងណា​ សម្តីហ្នឹង​ប្រកាន់​ពូជ​សាសន៍​​ឬ​អត់​​ ហើយជា​សម្តី​បង្កើ​ត​ការ​បែក​បាក់​ជាតិ ឬ​អត់ ។

ខ្ញុំ​កាន់​អំណាច​​ អ្នក​ណាក៏​នៅ​ជាម​ួយ​បាន​ដែរ ​រាប​់​ទាំង​​​អ្នក​ជេរ​ខ្ញុំ​​ក៏​នៅ​ជា​មួយ​បាន​​ សាសនា​ណា​ក៏​នៅជាមួយ​បាន​ដែរ ។ ប៉ុន្តែ​សម្រាប់​ពួកគេ​វិញ​មិន​ទាន់​បាន​អំណាច​ផង គេ​ត្រៀម​​ចាប់​ខ្លួន​អ្នក​ដែល​កំពុង​កាន់​អំណាច​​បច្ចុប្បន្ន​កាត់​ទោស​ទៅ​ហើយ ។ លោក​ទូច ​ម៉ារីម ​​​អភិបាល​ខេត្ត​កំពង់​ឆ្នាំង​បានថ្លែង​​ថា ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី​ ដោយ​​ប្រកាន់​យក​គោល​ជំហរ ​បើ​ក​ទូ​លាយ​ នូវសេរី​ភាព​ខាងជំនឿ​សាសនា ​ប្រជា​ពលរដ្ឋ​​ក្នុង​ខេត្តកំពង់ឆ្នាំង ​កំពុង​រស់​នៅ​ជាម​ួយ​គ្នា​យ៉ាង​សុខ​ដុម​រមនា ​​រួម​គ្នា​អភិវឌ្ឍន៍​ប្រទេស​ជាតិ ដោយ​មិន​មា​ន​ការ​រើស​អើង ឬ​បែង​ចែក​ជំនឿ​សាសនា​អ្វី​
ឡើយ ។

​បច្ចុប្បន្ន​នៅទូ​ទាំង​ខេត្ត​មាន​វត្ត​អារាម​សរុប​២០៣​​កន្លែង ​អាស្រម​២៥​កន្លែង ​មាន​ព្រះ​​សង្ឃ​​សរុប​២.៤៩៨​អង្គ យាយ​ជី​តាជី ៥៥៦​នាក់ ​​អាចារ្យ​៦០៤​
នាក់ ​។ ​អ៊ិស្លាម​សាសនា​ មាន​វិហារ​៥៨​​កន្លែង ​ស៊ូ​រ៉ាវ ២៩​ គ្រឹស្ត​សាសនា​មាន​វិហារ​៧១​កន្លែង ​និង​ពុទ្ធ​សាសនា​​មហា​​យានមា​នវិហារ​៥​កន្លែង ​។​ ខេត្ត​មាន​ពុទ្ធិ​ក​បឋម​សិក្សា​ ​និង​ពុទ្ធិក​មធ្យម​សិក្សា​គ្រប់​​កម្រិត​​ថ្នាក់ ព្រម​ទាំង​​ពុទ្ធិ​ក​សាកល​វិ​ទ្យា​​ល័យ​មាន​​សមណ​និស្សិត-និស្សិ​ត​សរុប​ ២.៥៩៨​អង្គ​-នាក់ ។
ដោយ​ឡែក ​សាលា​ធម្ម​សភា ​និងសមិទ្ធ​ផល​នានា​ដែល​​ស្ថិត​នៅ​ចំពោះ​មុខ​នេះ​ក៏​បាន​​កសាង​ឡើង​ជា​បន្ត​បន្ទាប់​ ដោយ​មាន​ការ​ឧបត្ថម្ភ​គាំ​​ទ្រ​កសាង​​ពីសម្តេច​តេជោ និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត និង​ពី​សប្បុរ​ស​ជន​នានា​មាន​ លោក​ត្រាំ អីុវ​តឹក ​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណ​ការ​និង​ដឹក​ជញ្ជូន​ និងលោក​​ លោកស្រី ជា​ច្រើន​រូប​ទៀត​​ចាប់​តាំងពី​ឆ្នាំ​២០០៨ រហូត​ដល់​​ឆ្នាំ​២០១៣ ទើប​​បាន​រួច​រាល់​ជា​ស្ថា​ពរ​ ដោយ​ចំណាយ​អស់​ថវិកា​សរុប​៣០៤.១៧៨ដុល្លារ​អាមេរិក ។

នេះ​ជាសក្ខី​ភាព​បញ្ជាក់​ឱ្យ​កាន់​តែ​​ច្បាស់​ថែម​ទៀត ពីការ​រី​កចម្រើន​ឥត​ឈប់​ឈរ​​លើ​គ្រប់​​វិស័យ​ ទាំង​ផ្នែក​អាណា​ចក្រ​និង​ពុទ្ធ​ចក្រ​ ដោយ​ផ្តើម​ចេញ​ពី​ការ​អនុវត្ត​គោល​នយោ​បាយ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋាភិបាល​នៃ​​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែលមាន​សម្តេច​តេជោជា​ប្រមុខ​ដឹកនាំ ៕