ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យ​ចែក​ចាយ​ថ្នាំ​ញៀន​​ម្នាក់ត្រូវ​​ប៉ូលិសប៉ុស្ដិ៍​​កន្ទោក​ឃាត់​ខ្លួន​ដក​ហូត​ថ្នាំ​ញៀន​13កញ្ចប់​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ជា​អ្នក​ចែក​ចាយ​ថ្នាំញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋ​បាល​កន្ទោក​ដើរ​ល្បាត​ប្រទះ​ឃើញ​ និង​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​​​ដោយ​​ដក​ហូត​បាន​ថ្នាំ​ញៀន​ដែល​​​លាក់​ជាប់​ក្នុង​ខ្លួន​ចំនួន​១៣​កញ្ចប់​​​សម្រាប់​យក​ទៅ​​ចែ​កចាយ​ទៅ​ឲ្យ​អ្នក​ប្រើ​​ប្រាស់​ដែល​​រង់​ចាំ​ទិញ​ ។​ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​២​និង​១៥​នាទី​​​រំលង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១​០​​​

រាជធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ជា​អ្នក​ចែក​ចាយ​ថ្នាំញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋ​បាល​កន្ទោក​ដើរ​ល្បាត​ប្រទះ​ឃើញ​ និង​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​​​ដោយ​​ដក​ហូត​បាន​ថ្នាំ​ញៀន​ដែល​​​លាក់​ជាប់​ក្នុង​ខ្លួន​ចំនួន​១៣​កញ្ចប់​​​សម្រាប់​យក​ទៅ​​ចែ​កចាយ​ទៅ​ឲ្យ​អ្នក​ប្រើ​​ប្រាស់​ដែល​​រង់​ចាំ​ទិញ​ ។​ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​២​និង​១៥​នាទី​​​រំលង​​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១​០​​​មិថុនា​ ​​នៅ​មុខផ្ទះ​សំណាក់​អូរ​ដឹម ​ស្ថិត​ក្នុង​បុ​រី​លឹម​ឈាង​ហាក់​​ ក្នុង​​ភូមិ​​កន្ទោក​ខាង​ជើង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ ។​

ប្រភពព័ត៌​មាន​ពី​សមត្ថកិច្ច​​​បាន​ឱ្យ​ដឹង​ថា បុរស​សង្ស័យ​ខាង​លើ​​​​ឈ្មោះ​លាត​ស៊ីណែត​ អាយុ​២៦​ឆ្នាំ ​​​ជា​អ្នក​​បើក​បរ​រថយន្ត​ មាន​ទី​លំ​នៅ​ភូមិ​ព្រៃ​ព្រីង​​ខ​ាង​ត្បូង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​​ជ័​យ​ ។ នៅ​មុន​ពេល​កើត​ហេតុ​ កម្លាំង​សមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្ដិ៍​កន្ទោក ​ដឹក​នាំ​ដោយ​លោក​អនុ​សេនី​យ​៍​​​​ទោ​ អង​ តេង​ ​​​នាយ​ប៉ុស្ដិ៍ន​ិង​មាន​បញ្ជា​​ដោយ​ផ្ទាល​​់​​ពី​សំណាក់​លោក​អធិការ ​ប៊ន​ សំអាត​ បាន​ចេញ​​​​ល្បាត​ទប់​ស្កាត់​បទ​ល្មើស​នានា​នៅ​ក្នុង​ភូមិ​សាស្រ្ត​របស់​ខ្លួន ​។ ​ពេល​នោះ​ស្រាប់​តែ​បាន​ឃើញ​ជន​សង្ស័យ​ម្នាក់​នោះជិះ​ម៉ូតូ​មួយ​គ្រឿង​​ម៉ា​កគុប​ជ្រុង​សេ​៩០​ ពណ៌​ទឹក​ប៊ិក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១​T-​៩៥៨០​នៅ​ត្រង់​ចំណុច​ផ្ទះ​កោស​ជប់​ម៉ាស្សា​មួយ​កន្លែង​ ។ ​

ដោយ​សារ​តែ​មាន​ការ​សង្ស័យ ​​កម្លាំងប​៉ូលិស​ក៏​បាន​ឃាត់​ឲ្យ​ឈប់​ដើម្បី​ត្រួត​ពិនិត្យ​ ប៉ុន្តែ​ជន​នោះ​មិន​បាន​ឈប់​​​ឡើយ​ ។​
ប្រភព​ដដែល​បាន​បន្ត​ថា​ ភ្លាមៗ​នោះ​ កម្លាំង​ប៉ូលិស​ក៏​បាន​ដេញ​​តាម​រហូត​ដល់​​​​មុខ​ផ្ទះ​សំណាក់​អូរ​ដឹម ទើប​​ជន​នោះ​បាន​ផ្ដួល​ម៉ូតូ​ចោល ​ហើយ​ព្យា​យាម​រត់​គេច​ខ្លួន ​តែរត់​មិន​រួច​​​​ត្រូវ​កម្លាំ​ង​ប៉ូលិស​ចាប់​ខ្លួន​បាន​តែ​ម្ដង​ ។​ ក្រោយ​ពេល​ឃាត់​ខ្លួន​បាន​ធ្វើការ​ឆែក​ឆេរ​​បាន​ប្រទះ​ឃើញ​ថ្នា​ំ​ញៀន​ចំនួន​១៣​កញ្ចប់ ​ដែ​ល​ជន​នេះ​លាក់​​​ជាប់​នឹង​​ខ្លួន ​ហើយ​កម្លាំងក៏​បាន​ដក​ហូត​យក​ និង​បាន​នា​ំខ្លួន​ជន​នោះ​ទៅ​កាន់​ប៉ុស្ដិ៍ដើម្បី​សាក​សួរ​ និង​កសាង​សំណុំ​រឿង​ ។ ​

បន្ទា​ប់​មកក៏​​បាន​បញ្ជូនប​ន្ត​ទៅ​កាន់​ផ្នែក​ព្រហ្ម​ទណ្ឌ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​សាក​សួរ​បន្ត​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ​ហើយ​ឮ​ថា​ជន​នេះ​ក៏​មាន​ដីកា​តុលា​ការ​តាម​ចាប់​ខ្លួន​ផង​ដែរ​ ​៕