ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់សម្លា.ប់សុះខ្នង ដើម្បីស្រាយកំហឹងក្នុងគំនុំចាស់

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្ដរមានជ័យ ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ពេល​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ក្រោយ​ពី​ត្រូវ​ជន​ដៃដល់​ចាក់​នឹង​ដាវ​សា​មូ​រ៉ៃ​ដោះស្រាយ​រឿង​គំនុំ​ចាស់ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៦​ខែវិច្ឆិកា ។ អំពើ​ហិង្សា​នេះ កើតឡើង​នៅ​តាម​យ​ផ្លូវ​លេខ​១៧១ មុខ​អនុ​វិទ្យាល័យ​អន្លង់​វែង…

ខេត្តឧត្ដរមានជ័យ ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ពេល​បញ្ជូន​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ក្រោយ​ពី​ត្រូវ​ជន​ដៃដល់​ចាក់​នឹង​ដាវ​សា​មូ​រ៉ៃ​ដោះស្រាយ​រឿង​គំនុំ​ចាស់ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៦​ខែវិច្ឆិកា ។ អំពើ​ហិង្សា​នេះ កើតឡើង​នៅ​តាម​យ​ផ្លូវ​លេខ​១៧១ មុខ​អនុ​វិទ្យាល័យ​អន្លង់​វែង ក្នុងភូមិ​ថ្នល់កែង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ។

ជន​ដៃដល់​ឈ្មោះ សេង បូ​រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​កម្មករ​នៅ​សិប្បកម្ម​ទឹកកក​អន្លង់​វែង​បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​សិប្បកម្ម​ខាងលើ ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​អន្លង់​វែង ។ ឯ​ជន​រង​គ្រោះ​ឈ្មោះ សំ សា​ម៉​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​ជាង​នៅ​សិប្បកម្ម​ឈើ រស់នៅ​ក្នុងភូមិ​ទួល ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ។

នគរបាល​ស្រុក​អន្លង់​វែង​ឱ្យ​ដឹង​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​ក៏​ចុះ​ទៅ​ដល់ និង​បាន​ឃាត់ខ្លួន​ជន​ដៃដល់​នាំ​មក​អធិការដ្ឋាន​ស្រុក​។ ចំណែក​ជន​រង​គ្រោះ សមត្ថកិច្ច​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​បាន​ប្រមាណ​ជា​១០​នាទី ក៏​ស្លាប់​ទៅ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ដៃដល់​ឆ្លើយ​ថា មុន​ពេល​កើតហេតុ​ខ្លួន​កំពុងធ្វើការ​នៅ​ក្នុង​សិប្បកម្ម​ទឹកកក ។ បន្តិច​ក្រោយមក ស្រាប់តែ​ឃើញ​ឈ្មោះ សំ សា​ម៉​ន ជិះ​ម៉ូតូ​មក​ឈប់​នៅមុខ​អនុ​វិទ្យាល័យ ហើយដោយ​សារ​ខ្លួន​និង​ជន​រង​គ្រោះ​ធ្លាប់​មាន​ជម្លោះ​ហិង្សា​ជាមួយ​គ្នា​កន្លង​មក​នោះ ខ្លួន​ក៏​ទាញ​ដាវ​សា​មូ​រ៉ៃ​យក​ទៅ​ចាក់​ចំ​បោះដៃផុត​មួយ​កាំបិត​បណ្តាល​ឱ្យឈ្មោះ​សំ សា​ម៉​ន ដេក​ដួល​ក្នុង​ថ្លុកឈាម ។

ជន​ដៃដល់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត ចំណែក​សព​ជន​រង​គ្រោះ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​និង​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ