ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​​អង្គុយ​​ស្រូប​ខ្យល់​អាកាស​គួរ​ឱ្យ​អស់​សំណើច

12 ឆ្នាំ មុន

មនុស្ស​ម្នាក់ៗ​មានការ​និយម​ចូល​ចិត្ត​ខុស​ៗ​គ្នា​ ។ ទី​កន្លែង​​សាងអនុ​ស្សាវរីយ៍​​ក៏​និយម​​ទៅ​តាម​ការ​ចាប់​អារម្មណ៍​​រៀងៗ​ខ្លួន​ ប៉ុន្តែ​មាន​កន្លែង​កំសាន្ត​ខ្លះ​គួរ​ឱ្យ​អស់​សំណើច ។

កញ្ញា​ចំរើន ជា​និស្សិត​នៃ​សាកល​វិទ្យា​ល័យ​ស៊ី​តិច​ឆ្នាំ​ទី​បួន​មក​ពី​ខេត្ត​កណ្តាល​បាននិយាយ​ថា ​ក្រោយ​សម្រាក​​​​ពីការ​សិក្សា​ និង​ការ​

មនុស្ស​ម្នាក់ៗ​មានការ​និយម​ចូល​ចិត្ត​ខុស​ៗ​គ្នា​ ។ ទី​កន្លែង​​សាងអនុ​ស្សាវរីយ៍​​ក៏​និយម​​ទៅ​តាម​ការ​ចាប់​អារម្មណ៍​​រៀងៗ​ខ្លួន​ ប៉ុន្តែ​មាន​កន្លែង​កំសាន្ត​ខ្លះ​គួរ​ឱ្យ​អស់​សំណើច ។

កញ្ញា​ចំរើន ជា​និស្សិត​នៃ​សាកល​វិទ្យា​ល័យ​ស៊ី​តិច​ឆ្នាំ​ទី​បួន​មក​ពី​ខេត្ត​កណ្តាល​បាននិយាយ​ថា ​ក្រោយ​សម្រាក​​​​ពីការ​សិក្សា​ និង​ការ​ងារ ខ្ញុំតែង​​នាំ​មិត្ត​ភក្តិ​​ប្រជុំ​ជា​ក្រុម​ដើម្បី​ពិភាក្សា​ដោះ​ដូរ​យោ​បល់​គ្នា​ពី​វិធី​សាស្ត្រ​ផ្សេងៗ​ដែល​ជួយ​​ឱ្យ​មាន​ការ​រីក​ចំរើន​​ដល់​ការ​សិក្សា និង​ការ​ងារ​ ។​ កញ្ញា​​បញ្ជាក់​ទៀត​ថា ទី​ធ្លា​​សាកល​វិទ្យា​ល័យ​ភូមិ​ន្ទ​ភ្នំពេញ​ ​ជា​កន្លែង​សាង​អនុ​ស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​ ។ ​ទី​នោះ​មានខ្យល់​​ត្រជាក់​ មាន​ទី​ធ្លា​ធំទូលាយ​ស្អាត​មាន​ដើម​ឈើ​ធំៗ​ខៀវ​ស្រងាត់ ដែល​នាំ​ឱ្យ​​​មាន​ការ​ទាក់​​ទាញយ៉ាង​ខ្លាំង ។

កញ្ញា​និយាយ​ហាក់​អស់​សំណើច​ខ្លួន​ឯង​ថា ខ្ញុំ​ចូល​​ចិត្ត​ទី​នេះ​។ មិន​ដឹង​យ៉ាង​ម៉េច​ពេល​មក​អង្គុយក្បែរ​សាលា​ចេះ​តែ​មាន​អារម្មណ៍​ថា សប្បាយ​ចង់​រៀនចង់​ជួប​ជុំ​គ្នា​ពិភាក្សា​ ហើយ​ទោះ​ខ្ញុំ​ទៅដល់​ទី​​ណា​ក៏​ដោយ​ឱ្យ​តែ​មាន​សួន​ច្បារ​ធំៗ​ មាន​សា​លា​រៀន​ មាន​ដើម​ឈើ​ត្រឈឹង​ត្រឈៃ​បែប​នេះ​ គឺ​ជា​កន្លែង​កំសាន្ត​ដ៏​ល្អ​មួយ​​សម្រាប់​ខ្ញុំ​ ។ ចុះសម្រាប់​លោក​-​អ្នក​វិញ​ចង់​ទៅ​អង្គុយ​ស្រូប​ខ្យល់​អាកាស​នៅ​ទី​ណា​ដែរ ?