ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបង្កើតគម្រោងការប្រើប្រាស់ថាមពលកកើតឡើងវិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​បង្កើត​គម្រោងការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​នៅ​ខេត្ត​ចំនួន​៥ ហើយ​គ្រោង បង្កើត​នៅ​ខេត្ត​ចំនួន​២០ នៃ​ទូ​ទាំំ​ង​ប្រ​ទេស​កម្ពុជា ​។ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​លោកស្រី Bridgetmcintosh ប្រធាន​គម្រោង​របស់​ENERGY…

រាជធានី​ភ្នំពេញ ៖ ​​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​បង្កើត​គម្រោងការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​នៅ​ខេត្ត​ចំនួន​៥ ហើយ​គ្រោង បង្កើត​នៅ​ខេត្ត​ចំនួន​២០ នៃ​ទូ​ទាំំ​ង​ប្រ​ទេស​កម្ពុជា ​។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​លោកស្រី Bridgetmcintosh ប្រធាន​គម្រោង​របស់​ENERGY Keek Cambodia បាន​ឲ្យ​ដឹង​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​គម្រោងការ​កកើត​ឡើង​វិញ​ថាមពល​ស្អាត កាលពី​យប់​ថ្ងៃ​ទី​៨ វិច្ឆិកា ថា កម្មវិធី​ថ្ងៃនេះ គឺ​ចង់​បង្ហាញ​ពី​គម្រោង​នៃ​ការ​បង្កើត​ថាមពល​កកើត​ឡើង វិញ​ថាមពល​ស្អាត​ដូច​ជា ខ្យល់ ពន្លឺព្រះអាទិត្យ ទឹក​… ។ លោកស្រី​បាន​បន្ថែម​ថា មូលហេតុ​ដែល​បង្កើត​គម្រោង​កកើត​ឡើង​វិញ​ដោយ​ថាមពល​ស្អាត​នេះ ដោយសារ​តែ​ចង់​ឲ្យ​មនុស្ស​យល់​ដឹង​ពី​ការ​កកើត​ឡើង​វិញ ហើយ​យក​ទៅ​ប្រើប្រាស់​ក្នុង​ន័យ​រក្សា​បរិស្ថាន​នៅ​ពេល​អនាគត ។ លោកស្រី​បញ្ជាក់​ថា «​អត្ថប្រយោជន៍​នៃ​គម្រោង គឺ​មនុស្ស​ជា​ច្រើន​ដែល​បាន​ចូលរួម​ថ្ងៃនេះ ដើម្បី​និយាយ​គ្នា​អំពី​ទំនាក់ទំនង​លើក​វិស័យ​កកើត​ឡើង​វិញ​នេះ ដើម្បី​យក ទៅ​ប្រាប់​ដល់​អ្នក​ផ្សេង ឬ​ក្រុមហ៊ុន​ផ្សេង​ទៀត ។

អី​ញ្ចឹ​ង​ពេល​គាត់​មក​ទី​នេះ​គាត់​នឹង​យក​អ្វី​ដែល​គាត់​យល់​ដឹង ដើម្បី​ប្រាប់​ដល់​កសិករ​ក៏​ដូច​ជា ប្រជាជន​កម្ពុជា​យើង​» ។ លោកស្រី​ក៏​បាន​លើក​ឡើង​ថា ការ​បង្កើត​គម្រោងការ​បង្កើត​ថាមពល​កកើត​ឡើង​វិញ​នេះ ដោយនៅ​ប្រទេស​កម្ពុជា​មានការ​យល់​ដឹង​ពី​ថាមពល​កកើត​ឡើង​វិញ នៅ​មាន​កម្រិត​តិចតួច ។ កម្មវិធី​នេះ​ក៏​ជា​ការ​បង្កើត​ការ​យល់​ដឹងផង​ដែរ អំពី​ថាមពល​កកើត​ឡើង​វិញ ដែល​ជា​ទិស​ដៅ​របស់​ពិភពលោក ។ លោកស្រី​ក៏​បាន​ឲ្យ​ដឹង​ថា នេះ​ជា​កម្មវិធី​ទី​១ សម្រាប់​កម្ពុជា ហើយ​នៅ​ប្រទេស​កម្ពុជា​មាន​អាទិភាព​ខ្លាំង ក្នុង​ការ​ទាយ​យក​ពន្លឺព្រះអាទិត្យ តាម​រយៈ​បន្ទះ​សូ​ឡា ដើម្បី​បង្កើត​ជា​អគ្គិសនី​ប្រើប្រាស់ ។

ក្រៅពី​ពន្លឺព្រះអាទិត្យ​នៅ​មាន​ខ្យល់ កាក​សំណល់​កសិកម្ម និង​ទឹកសមុទ្រ ។ លោកស្រី​ក៏​បាន​អះអាង​កម្មវិធី Clean ENERGY មានការ​ចូលរួម និង​គាំទ្រ​ពី​សិស្ស​និស្សិត​ជា​ច្រើន​រយ​នាក់ ។ ថាមពល​កកើត​ឡើង​វិញ​នេះ​ក៏​មាន​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដូច​ជា អាច​យក​វា​ច្នៃ​ទៅ​ជា​បន្ទះ​សូ​ឡា​សម្រាប់​បូមទឹក ប្រើប្រាស់​ភ្លើង និង​ត​ភ្ជាប់​ជាមួយ​ភ្លើង​រដ្ឋ​ក៏​បាន ។ លោកស្រី​បាន​ក៏​បាន​ឲ្យ​ដឹង​សម្រាប់​កម្មវិធី​ថាមពល​កកើត​ឡើង​វិញ​នេះ ខាង​រដ្ឋាភិបាល​អូស្ត្រាលី អា​ល្លឺ​ម៉​ង់ ជប៉ុន ចិន និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​បាន​កំពុង​តែ​ចាប់អារម្មណ៍​លើ​ថាមពល​កើតឡើង​វិញ​នេះ​ដែល​កម្ពុជា​ជា​អំណោយផល​ល្អ ។

ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​ក៏​បាន​លើក​ឡើង​ថា កម្មវិធី​ថាមពល​ស្អាត​នេះ​ក៏​បាន​ជំរុញ​ឲ្យ​កម្ពុជា​បោះ​ជំ​ហ៊ាន​ទៅ​មុខ​មួយ​ផ្នែក​ទៀត ក្នុង​ការ​ប្រើប្រាស់ ហើយ​លោកស្រី​ក៏​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ឲ្យ​ច្រើន ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ច្រើន ។ លោកស្រី​បញ្ជាក់​ថា « ថាមពល​កកើត​ឡើង​វិញ អី​ញ្ចឹ​ង​វា ដើម្បី​ប្រើប្រាស់​ក្នុង​តម្លៃ​ធូរ​ថ្លៃ ។ អូស្ត្រាលី​ជួយ​កម្ពុជា​បាន​ច្រើន​លើ​វិស័យ​ផ្សេង​ៗ​ដូច​ជា គម្រោង​ជួយ​កសិករ​ដែល​បាន​ជួយ​កសិករ​បង្កើត​ផល​ឲ្យ​បាន​ល្អ និង​ច្រើន​ជាង​មុន ។ យើង​ជួយ​គាត់​ដូច​ជា​ការ​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក ដោយ​ប្រើ​ពន្លឺព្រះអាទិត្យ​…» ។

បើ​តាម​លោកស្រី​ក៏​បាន​អះអាង​គម្រោង​នេះ​នឹង​ចាប់ផ្តើម​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ចំនួន​៥​នៃ​ប្រទេស​កម្ពុជា​ដូច​ជា ខេត្តកំពត កណ្តាល ស្វាយ​រៀង តាកែវ និង​ព្រៃវែង ហើយ​នៅ​ឆ្នាំ​២០២០ និង​ធ្វើការ​ចុះ​ផ្សាយ​នៅ​ខេត្ត​ចំនួន​២០​ខេត្ត​ក្រុង ហើយ​បើ​ទទួល​ជោគជ័យ​នឹង​បន្ត​ឲ្យ​គ្រប់​រាជធានី​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ