ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​ប្រតិភូ​ MARA ម៉ាឡេស៊ី​ជួយ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​និង​ជួយ​ផ្នែក​មនុស្ស​ធម៌

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ គណៈ​ប្រតិភូ​ម៉ារ៉ា (MARA) និង​ម៉ា​ជ្ជិស្ស​អាម៉ាណៈ​រ៉ក​យ៉ាត់​ (MAJLIS AMANAH RAKYAT) ជា​ទី​ភ្នាក់​ងារ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ចំនួន​៣១​នាក់​ បាន​មក​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​ដើម្បី​បង្កើត​ឱ្យ​មាន​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ដក​បទពិសោធន៍​ និងជួយ​ផ្នែក​មនុស្ស​ធម៌​ដល់​ប្រជាពល​រដ្ឋ​ក្រីក្រ​ និង​កុមារ​កំព្រា​នៅ​ប្រទេស​កម្ពុជា ។​ គណៈ​

រាជ​ធានី​ភ្នំពេញ ៖ គណៈ​ប្រតិភូ​ម៉ារ៉ា (MARA) និង​ម៉ា​ជ្ជិស្ស​អាម៉ាណៈ​រ៉ក​យ៉ាត់​ (MAJLIS AMANAH RAKYAT) ជា​ទី​ភ្នាក់​ងារ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ចំនួន​៣១​នាក់​ បាន​មក​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​ដើម្បី​បង្កើត​ឱ្យ​មាន​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ដក​បទពិសោធន៍​ និងជួយ​ផ្នែក​មនុស្ស​ធម៌​ដល់​ប្រជាពល​រដ្ឋ​ក្រីក្រ​ និង​កុមារ​កំព្រា​នៅ​ប្រទេស​កម្ពុជា ។​ គណៈ​ប្រតិភូ​ដឹកនាំ​ដោយ​លោក ABDOLLAH BIN SAMSUBDIN ជាប្រធាន​ស្ថាប័ន MARA ។

ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ​មាន​រយៈ​ពេល​ចំនួន​៦​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២ មិថុនា​ រហូត​ដល់​ថ្ងៃ​ទី​៧ មិថុនា​ ឆ្នាំ​២០១៣ ។​ ការ​ទស្សន​កិច្ច​នេះ​គណៈ​ប្រតិភូបាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀម​រាប​ និង​ខេត្ត​កំពង់​ចាម​ដោយ​ទឹក​មុខ​សប្បាយ​រីក​រាយ​នៅ​លើ​ទឹក​ដី​អង្គរ​ដ៏​ពិសិដ្ឋ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ។​

លោក​ស្រី​ នូរ អុីហ្សា​តី​ម៉ូរ៉​គីម (NOOR IZZATI BINTI MURAKIM) ប្រធាន​ផ្នែក​លេខា​ធិការ​ម៉ារ៉ា​មានប្រសាសន៍​ឱ្យដឹង​ថា​ ការ​ទស្សន​កិច្ច​នេះគណៈ​ប្រតិភូ​មាន​សេចក្តី​សប្បាយ​រីក​រាយ​ និង​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ហើយ​ជា​ការ​ស្វែង​យល់​នូវ​បទ​ពិសោធន៍​មួយ ។​ ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ​បាន​ដំណើរ​ការ​យ៉ាង​រលូន​ដោយ​មាន​កិច្ច​សហការ​គ្នា​យ៉ាង​ល្អ​រវាង​ភាគី​សមាគម​អាល់​រ៉ស់​ម៉ៈ​កម្ពុជា និង​ BADAN AGAMA DAN KEBAJIKAN MARA ។​

លោក​ស្រី​ នូរ​ អុីហ្សា​តី​ម៉ូរ៉គីម (NOOR IZZATI BINTI MURAKIM) បាន​ឱ្យ​ដឹង​ទៀត​ថា​ ការទស្សន​កិច្ច​នៅ​ប្រទេសកម្ពុជា​ក្នុង​គោល​បំណង​ដើម្បី​បង្កើត​ឱ្យ​មាន​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ដក​បទ​ពិសោធន៍​ និងជួយ​ផ្នែក​មនុស្ស​ធម៌​ដល់​ប្រជាពលរដ្ឋ​ក្រី​ក្រ​ និង​កុមារ​កំព្រា​នៅ​កម្ពុជា ៕​