ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មម​សុំ​សីល​ហើយ…

5 ឆ្នាំ មុន
  • ភ្នំពេញ

ល្មម​សុំ​សីល​ហើយ​… ខេត្ត​ទាំងឡាយ​នៅ​ភូមិភាគ​ឦសាន​…​មាន​ខេត្តក្រចេះ រតនគិរី និង​មណ្ឌលគិរី​ជាដើម​…​ជា​ខេត្ត​សម្បុក​ព្រៃឈើ​…​ជា​សមុទ្រ​ឈើ​…​នៅជាប់​ព្រំដែន​ប្រទេស​វៀតណាម ។ ខេត្តមណ្ឌលគិរី ដូច​ខេត្តរតនគិរី​ដែរ​…​ជា​ទឹកដី​ពេញ​ទៅ​ដោយ​ភ្នំ​…​មាន​ភ្នំ មាន​ព្រៃឈើ​…​មានព្រៃ​អភិរក្ស​…​ព្រៃ​ការពារ​របស់​ជាតិ ។​ល​។ ផ្ទុយ​ពី​ប្រទេស​វៀតណាម​ជិតខាង​…​ពិតមែន​ជា​ប្រទេស​ដែល​ពេញ​ទៅ​ដោយ​ភ្នំ​…​ប៉ុន្តែ​ភ្នំ​ស្ទើរ​ទាំងអស់​ជា​ភ្នំ​ត្រងោល…

ល្មម​សុំ​សីល​ហើយ​… ខេត្ត​ទាំងឡាយ​នៅ​ភូមិភាគ​ឦសាន​…​មាន​ខេត្តក្រចេះ រតនគិរី និង​មណ្ឌលគិរី​ជាដើម​…​ជា​ខេត្ត​សម្បុក​ព្រៃឈើ​…​ជា​សមុទ្រ​ឈើ​…​នៅជាប់​ព្រំដែន​ប្រទេស​វៀតណាម ។

ខេត្តមណ្ឌលគិរី ដូច​ខេត្តរតនគិរី​ដែរ​…​ជា​ទឹកដី​ពេញ​ទៅ​ដោយ​ភ្នំ​…​មាន​ភ្នំ មាន​ព្រៃឈើ​…​មានព្រៃ​អភិរក្ស​…​ព្រៃ​ការពារ​របស់​ជាតិ ។​ល​។ ផ្ទុយ​ពី​ប្រទេស​វៀតណាម​ជិតខាង​…​ពិតមែន​ជា​ប្រទេស​ដែល​ពេញ​ទៅ​ដោយ​ភ្នំ​…​ប៉ុន្តែ​ភ្នំ​ស្ទើរ​ទាំងអស់​ជា​ភ្នំ​ត្រងោល ដោយសារ​សង្គ្រាម​អាកាស ។ ឯ​ខេត្ត​របស់​ស្រុក​យើង​នៅ​ភូមិភាគ​ឦសាន​…​មានសំណាង​ណាស់​…​មាន​ភ្នំ មាន​ព្រៃឈើ​នៅ​សល់​…​ដូច​ទុក​កេរ​ឱ្យ​ប្រទេស​វៀតណាម​ជិតខាង ។

ច្រើន​ឆ្នាំ​កន្លង​…​ក៏​ដូច​នៅ​រាល់​ថ្ងៃជា​ប្រចាំ​មក​ដល់​ថ្ងៃនេះ​…​ការ​កាប់​ឈើ ដឹកឈើ ជញ្ជូន​ដូច​ស្រមោច ដូច​កណ្តៀរ​…​ឆ្លង​ព្រំដែន​ទៅ​លក់​ឱ្យ​ឈ្មួញ​យួន​…​មានស្រុក​ចំនួន​៣​ជាប់​ព្រំដែន ដែល​មិន​អាច​លុប​បាន ។
…​តើ​ស្រុក​ណា​ទៅ ? គឺ​ស្រុក​អូ​រយ៉ា​ដាវ នៃ​ខេត្តរតនគិរី​…​ស្រុក​កែវ​សីមា នៃ​ខេត្តមណ្ឌលគិរី​…​និង​ស្រុក​ស្នួល នៃ​ខេត្តក្រចេះ ។​ល​។

អាណាចក្រ​ដែល​មាន​ច្រក​ទ្វារ​ចេញ​-​ចូល​ស្រុក​យួន​…​ដែល​ឈ្មួញ​ខ្មែរ​មាន​លទ្ធភាព​ដឹក​ទៅ​លក់​ឱ្យ​ឈ្មួញ​យួន​…​គឺជា​អាណាចក្រ​ដែល​មាន​ម្ចាស់​ស្រុក​ដឹកនាំ​គ្រប់គ្រង ។

កុំ​ភ្លេច​ថា ម្ចាស់​ស្រុក​ដែល​ជា​ម្ចាស់​ទឹក ម្ចាស់​ដី​…​មាន​សិទ្ធិ មាន​អំណាច​គ្រប់គ្រាន់​…​ក្នុង​ភារកិច្ច​ថែរក្សា ការពារ​…​ប៉ុន្តែ​ដូច​ជា​មាន​ឥទ្ធិពល​អ្វីមួយ​…​ធ្វើ​ឱ្យ​ម្ចាស់​ស្រុក​អស់អំណាច​រលីងធេញ​តែ​ម្តង​…

បើ​នៅ​តែ​យ៉ាងហ្នឹង​ទេ​…​មហាជន​បាន​ផ្តល់​មតិ​ថា​…​ល្មម​សុំ​សីល​ហើយ​…​ព្រោះ​លើស​ពី​គ្រប់​…​ហេ ! ហេ !

អត្ថបទសរសេរ ដោយ