ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើត​​សែន​​នំ​ចាំង​ឆ្លុះ​​បញ្ចាំង​​វីរ​បុរស​ស្នេហា​ជាតិ​

12 ឆ្នាំ មុន

មកដល់​ពេល​នេះ​ប្រជាជន​ចិន-វៀត​ណាម​មួយ​ចំនួន​ធំ​ស្ទើរ​តែ​​ភ្លេច​រឿង​តំណាល​​ទាក់​ទងជា​មួយ​ការ​សែន​នំ​ចាំង​នេះ​​ទៅ​ហើយ ដោយ​អ្នក​ខ្លះ​ពោល​ថា ខ្ញុំ​សែន​នំ​ចាំង​តាម​ជីដូន​ជីតា ពីមុនៗ​​មក… អ្នកខ្លះ​ទៀត​ពោលថា ​ការ​សែន​នំ​ចាំង​នេះ​វាមាន​រឿង​ព្រេងទាក់​ទង​ជាមួយ​ប្រទេស​ចិន កាល​ពី​បុរាណ​​មក​តែ​មិនច្បាស់ ។ មហា​​គ្រួសារលេខ​នេះ​​សូម​​គាស់​កកាយ​​​រឿង​សែន​នំចាំង​ដែល​កើត​ឡើង​តាំង​​ពី​ឆ្នាំ​៣០៤ មុនគ្រឹស្ត​រាជ​​មក​ជូន​ប្រិយ​​​មិត្ត​អ្នក​​​អានជ្រាប​ ។

មកដល់​ពេល​នេះ​ប្រជាជន​ចិន-វៀត​ណាម​មួយ​ចំនួន​ធំ​ស្ទើរ​តែ​​ភ្លេច​រឿង​តំណាល​​ទាក់​ទងជា​មួយ​ការ​សែន​នំ​ចាំង​នេះ​​ទៅ​ហើយ ដោយ​អ្នក​ខ្លះ​ពោល​ថា ខ្ញុំ​សែន​នំ​ចាំង​តាម​ជីដូន​ជីតា ពីមុនៗ​​មក… អ្នកខ្លះ​ទៀត​ពោលថា ​ការ​សែន​នំ​ចាំង​នេះ​វាមាន​រឿង​ព្រេងទាក់​ទង​ជាមួយ​ប្រទេស​ចិន កាល​ពី​បុរាណ​​មក​តែ​មិនច្បាស់ ។ មហា​​គ្រួសារលេខ​នេះ​​សូម​​គាស់​កកាយ​​​រឿង​សែន​នំចាំង​ដែល​កើត​ឡើង​តាំង​​ពី​ឆ្នាំ​៣០៤ មុនគ្រឹស្ត​រាជ​​មក​ជូន​ប្រិយ​​​មិត្ត​អ្នក​​​អានជ្រាប​ ។

លោក​លីវ ​ឈួន ​ជាគ្រូ​បង្រៀន​​អក្សរ​សាស្ត្រ​​ចិន និង​ជា​អ្នក​បក​ប្រែ​​ចិន-ខ្មែរ​នៅ​​សាលា​ឈុង​ជីង (ឯក​ជន) ​បាន​ឱ្យ​មហា​គ្រួសារដឹងថា ការ​សែន​នំ​ចាំង​នៅ​ថ្ងៃខាង​មុខនេះ គឺ​គេ​ធ្វើឡើង​​ដើម្បី​រំលឹក​វិញ្ញា​ណ​​ក្ខន្ធ​​វីរ​ជន​ស្នេហា​ជាតិចិន​​មួយរូប​ដែល​លោត​​ចូល​ក្នុង​ទឹក​​ទន្លេ​មីល័រ សម្លាប់​ខ្លួន​ឯង កាលពី​ឆ្នាំ​៣០៤ មុន​គ្រឹស្ត​រាជ​​  ព្រោះ​​​​​តូចចិត្ត​រឿងជាតិ​ធ្លាក់​ដុន​ដាប។ លោក​បន្ត​ថា ​កាល​ដែល​វីរ​​ជន​ស្នេហា​ជាតិ​ស្លាប់ ពេល​នោះគឺ​នៅថ្ងៃទី​៥ ខែ​៥ ហើយ​ប្រជា​​ជន​ចិន​​ឱ្យ​តែ​ដល់ខួប​តែង​តែ​យកនំ​ចាំង​បោះ​ចូល​ក្នុង​ទន្លេ​​មីល័រ ដោយ​យល់​ឃើញ​​ថា ការ​បោះ​​នំ​នេះ គឺ​ចង់​រក្សា​សាក​សព​អ្នក​ស្នេហា​ជាតិ​កុំ​ឱ្យ​ត្រី​ស៊ី​សាក​សព ដោយ​ជំនួស​នូវ​ការ​បោះ​សែន​នំចាំង​នេះ​ចូល​ក្នុង​ទន្លេ​វិញ ។

​លោក​គ្រូ​អក្សរសាស្ត្រ​ចិនមាន​ប្រសាសន៍​ថា ការ​សែន​នំ​ចាំង​កាល​ពី​មុន​គឺ​ឆ្លុះបញ្ចាំង​​ពីទឹក​ចិត្ត​ស្នេហា​ជាតិ​របស់​លោក​ឈី យាន ដើម្បី​​ឱ្យ​ប្រជា​ជន​ចិន​​ទាំង​អស់​ចង​ចាំ និង​​ត្រូវចេះ​ស្នេហា​ជាតិ​គ្រប់ៗ​គ្នា តែ​មក​ដល់បច្ចុ​ប្បន្ន​មានជន​​មួយ​​ចំនួន​ធំ​មិន​បាន​ស្វែង​យល់​ឱ្យ​ស៊ី​ជម្រៅ​អំពីរឿង​សែន​នំ​ចាំង​នេះទេ​ ដោយ​អ្នកខ្លះ​​គិតថា ជារឿង​សែន​ដូចគ្នា ដើម្បី​សុំ​សេច​ក្តីសុខរក​ស៊ី​មាន​បាន​ទៅ​វិញ ។ ​​លោកបាន​បញ្ជាក់ថា ​កាល​ពី​ឆ្នាំ​៣០៤ មុនគ្រឹស្ត​រាជ​ប្រទេស​ចិន​​​ទាំង​មូល​មាន​ការ​បែង​ចែក​ជា​​៧​ប្រទេស (នគរ) ក្នុង​នោះ​មាន​តែ​ប្រទេស​ឈីញ​ទេ ដែល​មាន​​អំណាច​​ខ្លាំង​ជាង​គេ ហើយមាន​បំណង​វាយ​យក​ទឹក​ដី​ប្រទេស​ទាំង​អស់​មក​គ្រប់​គ្រង​តែ​ម្នាក់​ឯង ។

ប្រទេស​ឈីញ ​បាន​ប្រើ​ល្បិច​​​អញ្ជើញ​​ស្តេច​​ឈូ ឱ្យ​​យាង​ចូល​នគរ​ខ្លួន​​ ដោយ​​លើក​ហេតុ​ផលថា យើង​មានរឿងធំ​មួយ​ចង់​​ពិភាក្សា​ជាមួយ។ ពេល​នោះ​​មាន​មន្ត្រី​ម្នាក់​ឈ្មោះ​ឈី យាន ជា​មន្ត្រី​ស្នេហា​ជាតិ និង​ជា​អ្នក​និពន្ធ​ផង​នោះ​បាន​ប្រាប់​ទៅ​ស្តេច​របស់​​ខ្លួន​ថា សូម​ព្រះ​អង្គ​កុំ​យាងទៅ​អី នេះ​ជា​ល្បិច​ស្តេច​ឈីញ​តែ​ប៉ុណ្ណោះ គឺ​ចាប់​ព្រះ​អង្គ​ទុក​វាយ​យកទឹក​ដីនគរ​យើង​​តែ​ប៉ុណ្ណោះ ។ ​​ស្តេច​ឈូ​​មិនជឿ​លោក​ឈី  យាន ប្រាប់​ទេ ថែម​ទាំង​​ដក​តំណែង​​​លោក​​​​​ឱ្យ​ជា​រាស្ត្រ​ធម្ម​​តា​វិញ​ទៀត​ផង ។ ​​

មិន​​​យូរ​ប៉ុន្មាន​ប្រទេសឈីញ​ក៏​បាន​​សម្រេច​​ដូច​បំណង​បានធ្វើ​​ឱ្យ​ប្រទេស​ទាំង​​២​មាន​សង្គ្រាមជាមួយ​គ្នា ហើយ​​ធ្វើ​ឱ្យ​​លោក​ឈី  យាន អស់​សង្ឃឹម​នៅ​ក្នុង​ជីវិត​​ក៏​លោត​សម្លាប់​ខ្លួន​ក្នុង​ទឹក​ទន្លេ​មីល័រ ​បាត់​ទៅ ដែល​ជា​ហេតុ​ធ្វើឱ្យ​ប្រជា​​​ជន​ចិន​នឹក​ស្តាយ​អ្នក​សេ្នហា​ជាតិ​ ដោយ​គ្រប់ៗ​គ្នា​បាន​ធ្វើ​ការ​សែន​នំ​ចាំង​តាំង​ពី​ពេល​នោះ​​មក​រហូតដល់​បច្ចុ​ប្បន្ន​៕