ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មើល​ដី​ព្រៃប្រៀប​ដូច​​អា​ជ័យ​ចាំចម្ការ​…​គួរតែ​ដឹង​!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ពេល​នេះ​ក្រុម​ជន​ដៃដល់​ក្នុង​ការ​កាប់​ទន្ទ្រាន​យក​ដី​ក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ឱ​រ៉ា​ល់ ស្ថិត​ក្នុង​ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង រយៈកាល​កន្លង​ទៅ​នៅ​មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​ណាមួយ​នៅឡើយ​នោះ​ទេ បើ​ទោះបី​មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ និង​មានការ​ព្រមាន​ពី​អភិបាលខេត្ត​យ៉ាងណា​ក្តី…

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ពេល​នេះ​ក្រុម​ជន​ដៃដល់​ក្នុង​ការ​កាប់​ទន្ទ្រាន​យក​ដី​ក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ឱ​រ៉ា​ល់ ស្ថិត​ក្នុង​ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង រយៈកាល​កន្លង​ទៅ​នៅ​មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​ណាមួយ​នៅឡើយ​នោះ​ទេ បើ​ទោះបី​មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ និង​មានការ​ព្រមាន​ពី​អភិបាលខេត្ត​យ៉ាងណា​ក្តី ។

គួរ​រំ​ឮ​កថា ដី​នៅ​ចំណុច​ជើងភ្នំ និង​ដី​ជិត​កន្លែង​កម្សាន្ត​កន្លែង​ទឹកធ្លាក់ ជា​ច្រើន ហិ​កតា​ត្រូវ​បាន​ក្រុម​ជនខិលខូច​កាប់​ទន្ទ្រាន​យក​ដោយ​ខ្លះ​ទើប​កាប់​ថ្មី ខ្លះ​ទៀត​ទើប​ដុត និង​កន្លែង​ខ្លះ​ទៀត​កាប់​អស់​ឈូស​ឆាយ ក្លាយជា​ដី​ស្អាត​ចេស គ្មាន​ដើមឈើ​មួយ​ដើម​នោះ​ឡើយ ។ ដី​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខាងលើ​នេះ​មួយ​ចំនួន​ត្រូវ​បាន​ក្រុម​ឈ្មួញ​បាន​ទិញ​ពី​ក្រុម​ប្រជាពលរដ្ឋ​លួច​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី រួច​លក់​ឲ្យ​ឈ្មួញ ដី​ខ្លះ​ទៀត​ត្រូវ​បាន​ឈ្មួញ​លួច​ទម្លាក់​ប្រាក់ ជួល​ឲ្យ​ប្រជាពលរដ្ឋ​លួច​កាប់​ព្រៃ​មួយ​ថ្ងៃ​បន្តិច​ៗ និង​បន្ទាប់​មក​ពេល​ព្រៃឈើ​ងាប់​អស់​មក​លួច​ដុត​កម្ទេច​លុះ​យូ​ៗ​ទៅ​ក្លាយជា​ដី​វាល ហើយ​ដាំ​ដំណាំ​បន្តិចបន្តួច​ធ្វើ​ឲ្យ​ដី​ដែនជម្រកសត្វព្រៃ​ក្លាយជា​ដី​ភូមិ​ទៅ​វិញ បញ្ហា​នេះ​ធ្វើ​ឲ្យ​មានការ​ចោទប្រកាន់​ដល់​មន្ត្រី​បរិ​ដ្ឋា​ន ពិសេស​មន្ត្រី​ដែល​គេ​ឲ្យ​ទៅ​ការពារ​ដែនជម្រកសត្វព្រៃ​ថា បាន​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេះ​កើតឡើង​ដូចដែល​ឯកឧត្តម​អភិបាលខេត្ត​ធ្លាប់​លើក​ឡើង​កន្លង​មក​។

យ៉ាងនេះ​ក្តី​លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រ​ម៉ា​ញ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា​នេះ​ថា រឿង​នេះ​ឯកឧត្តម​អភិបាលខេត្ត​បាន​បង្កើត​គណៈកម្មការ​មួយ​ក្រុម​ឲ្យ​ចុះ​ស្រាវជ្រាវ​ហើយ ពេល​នេះ​ក្រុម​គណៈកម្មការ​ដែល​ដឹកនាំ​ដោយ​មន្ត្រី​អធិការកិច្ច​សាលាខេត្ត​កំពុង​ស៊ើបអង្កេត ពិនិត្យ​លើ​ផ្ទៃដី​ដែល​រង​ការ​ខូចខាត និង​រក​អត្តសញ្ញាណ​ជន​ដៃដល់​ឲ្យ​បាន​ច្បាស់​ពេល​ស្រាវ​ជា​ជ្រាវ​បាន​ហើយនឹង​ធ្វើ​កំណត់ហេតុ ដាក់​ជូន​សាលាខេត្ត ដើ​ម្ប​ចាត់ការ​ប្តឹង​ទៅ​តុលាការ ។

គេ​នៅ​ចាំ​ថា កាលពី​ពេល​កន្លង​ទៅ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ប្រតិកម្ម​ខ្លាំង​ៗ​ទៅ​នឹង​មន្ត្រី​បរិ​ដ្ឋា​ន ពិសេស​អ្នក​ទៅ​ការពារ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រាល់​ថា បាន​បណ្តោយ​ឲ្យ​គេ​ចូល​កាប់​ព្រៃ​យក​អុស​ធ្វើ​ឡធ្យូង និង​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​កម្ម​សិទ្ធ​ហើយ​ចាំ​ទទួលយក​លុយ​ប្រចាំខែ ។ ធ្វើ​យ៉ាងនេះ​វា​ខុស​កុំ​ចង់បាន​លុយ​បំផ្លាញ​ខ្លួនឯង ។ គេ​ឲ្យ​ទៅ​ការពារ​ដែល​ជម្រក​សត្វព្រៃ​បែរជា​ឲ្យ​គេ​ចូល​កាប់​ព្រៃ​ដល់​ពេល​ព្រៃ​រលាយ​អស់ តើ​សត្វ​វា​ទៅ​រស់​នៅឯណា ? ត្រង់​ចំណុច​នេះ​ត្រូវ​គិតគូ​ឡើង​វិញ​បើ​ធ្វើ​មិនកើត​ទុក​គេ​ធ្វើ​ដាក់​នាក់​ថ្មី​ជំនួស​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ