ចាត់ទុកជាការកម្សាន្តភ្នែក និងជួយលើកកម្ពស់សម្រស់នារីចិនដែលប្រកួតបវរកញ្ញាប៊ីគីនី… មានស្រីស្អាតនៅប្រទេសចិន ឬអាចហៅថា ជាបេក្ខនារីសិចស៊ីជាច្រើននាក់បានចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាប៊ីគីនីដ៏ទាក់ភ្នែក (Changlong Miss Bikini Competition) សម្រាប់ឆ្នាំ២០១៣ នៅប្រទេសចិន ។
កម្មវិធី Changlong Miss Bikini Competition (បវរកញ្ញាប៊ីគីនី) នេះបានធ្វើឡើងនៅថ្ងៃទី២៧ ឧសភា ២០១៣ កន្លងទៅនេះនៅទីក្រុង Changlong ខេត្ត Guangzhou ភាគខាងត្បូងប្រទេសចិន បង្កឱ្យមានភាពសប្បាយ និងទាក់ភ្នែកយ៉ាងខ្លាំងដែលការប្រកួតបែបនេះ ក្នុងគោលបំណងលើកកម្ពស់សម្រស់នារីចិន, ភាពឆ្លាតឈ្លាសវៃ, ភាពស៊ីវិល័យ, ភាពស្រឡាញ់ធម្មជាតិ និងផ្សារភ្ជាប់ទៅនឹងពាណិជ្ជកម្ម ។
កម្មវិធីប្រកួតបវរកញ្ញាប៊ីគីនីដ៏ទាក់ភ្នែកនេះ (Changlong Miss Bikini Competition) តែងតែប្រព្រឹត្តធ្វើឡើងជារៀងរាល់ឆ្នាំ ហើយទទួលបានការពេញចិត្ត និងគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជន និងភ្ញៀវទេសចរ ព្រោះតែកម្មវិធីនេះមិនពាក់ព័ន្ធនឹងភាពអាប់អោននោះទេ ៕
ចែករំលែកព័តមាននេះ