ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះការ​តវ៉ា​នេះ​មិន​ទាន់​មាន​ដំណោះស្រាយ​ជាក់លាក់​នៅឡើយ​ទេ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ពលរដ្ឋ​ជាង​១០០​គ្រួសារ​ផ្ទុះ​ការ​តវ៉ា​ជាមួយ​អង្គការ​វ៉ា​យ​អេ​ដ​ដល់​សាលាខេត្ត​កោះកុង ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃត្រង់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ​មក​ពី​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង បាន​មក​ធ្វើការ​តវ៉ា​ដល់​មុខ​សាលាខេត្ត…

ខេត្តកោះកុង ៖ ពលរដ្ឋ​ជាង​១០០​គ្រួសារ​ផ្ទុះ​ការ​តវ៉ា​ជាមួយ​អង្គការ​វ៉ា​យ​អេ​ដ​ដល់​សាលាខេត្ត​កោះកុង ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃត្រង់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ​មក​ពី​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង បាន​មក​ធ្វើការ​តវ៉ា​ដល់​មុខ​សាលាខេត្ត ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ​បញ្ហា ដែល​ខាង​ក្រុម​មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (​វ៉ា​យ​អេ​ដ​) សហការ​ជាមួយ​មន្ត្រី​បរិស្ថាន ដើរ​កាប់​បំផ្លាញ​ផលដំណាំ​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា កន្លង​ទៅ ។

នៅ​ក្នុង​ខ្លឹមសារ​នៃ​ការ​តវ៉ា​នោះ​ពលរដ្ឋ​ទាំងអស់​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​៣ ចំណុច គឺ​១ – ទាមទារ​សំណង​ការ​ខូចខាត​ផលដំណាំ (​ឈើ​ហូប​ផ្លែ​) រាប់រយ​ដើម​ដែល​ក្រុម​មន្ត្រី​អង្គការ​ខាងលើ​បាន​កាប់​បំផ្លាញ​ដែល​ការ​ដាំ​ដុះ​របស់​ពួក​គាត់ ស្ថិត​នៅ​លើ​ដី​កម្ម​សិ​ទិ្ធ​ដែល​ក្រុម​និស្សិត​បាន​វាស់វែង​រួច​ហើយ ។ ២- ទាមទារ​ឲ្យ​អង្គការ​ខាងលើ​មានការ​សហការ​ជិត​ស្និ​ទិ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន មុន​នឹង​ចុះ​បង្ក្រាប​លើ​ទីតាំង​ដី​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ ឬ​អាស្រ័យ​ផល ។ ៣- សុំ​ជួយ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឲ្យ​បាន​ឆាប់​ឲ្យ​ពួក​គាត់​ផង ចំពោះ​ទីតាំង​ដី​ដែល​ក្រុម​និស្សិត​បាន​វាស់វែង​រួច​ហើយ ដើម្បី​ផ្តល់​សិទ្ធិ​ប្រើប្រាស់ និង​កាន់កាប់​ស្របច្បាប់ ។ ទោះជា​យ៉ាងណា​ការ​តវ៉ា​ខាងលើ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ជាក់លាក់​នៅឡើយ​ទេ ទោះបី​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ មាន​មន្ត្រី​អ្នកនាំពាក្យ​សាលាខេត្ត​បាន​កោះហៅ​តំណាង​ជាមួយ​ពលរដ្ឋ​មួយ​ក្រុម​ឡើង​ទៅ​ពិភាក្សា​គ្នា​រួច​ហើយ​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ