ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​របស់​សប្បុរសជន​តាម​រយៈកោះ​សន្តិភាព​ជូន​លោក​យាយ​ក្រី​ក្រនៅសង្កាត់​បយ៉ាខា​

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​៖ ​ដោយ​មាន​ការ​ផ្សព្វ​ផ្សាយ​ពី​ភាព​ក្រីក្រ ទុក្ខ​លំបាក​វេទ​នា​ របស់​លោក​យាយ​ក្រីក្រជិម អ៊ិន​ អាយុ​៨៨​​ឆ្នាំ​ ​តា​​ម​រយៈ​កាសែត​កោះ​សន្តិភាព ក៏មាន​សប្បុរស​ជន​បាន​ជួយ​ឧបត្ថម្ភ​ដល់​លោក​យាយ​ ជា​ប្រាក់​ចំនួន​២០០ដុល្លារ​(ពីរ​រយដុល្លារ​) នា​វេលាម៉ោង​១រសៀល​ ថ្ងៃទី​១០ មិថុនា​ ២០១៣ នៅភូមិ​បតាំង​ស៊ូ សង្កាត់​

ខេត្ត​ប៉ៃលិន​៖ ​ដោយ​មាន​ការ​ផ្សព្វ​ផ្សាយ​ពី​ភាព​ក្រីក្រ ទុក្ខ​លំបាក​វេទ​នា​ របស់​លោក​យាយ​ក្រីក្រជិម អ៊ិន​ អាយុ​៨៨​​ឆ្នាំ​ ​តា​​ម​រយៈ​កាសែត​កោះ​សន្តិភាព ក៏មាន​សប្បុរស​ជន​បាន​ជួយ​ឧបត្ថម្ភ​ដល់​លោក​យាយ​ ជា​ប្រាក់​ចំនួន​២០០ដុល្លារ​(ពីរ​រយដុល្លារ​) នា​វេលាម៉ោង​១រសៀល​ ថ្ងៃទី​១០ មិថុនា​ ២០១៣ នៅភូមិ​បតាំង​ស៊ូ សង្កាត់​បយ៉ាខា ក្រុង​ប៉ៃលិន​។

 ការប្រគល់​អំណោយ​សប្បុរស​ជន​​តាម​រយៈ​កាសែត​កោះ​សន្តិភាព​នេះ​​មានការ​ចូលរួម​​ពី​លោក​អនុភូមិ​បតាំង​ស៊ូ​​​ជា ជ័យ​ និងបងប្អូន​ប្រជាពល​រដ្ឋ​ចូល​រួម​ផង​ដែរ​។ លោក​យាយ​មាន​ជី​វភាព​ក្រលំ​បាក​រកព្រឹក​ខ្វះ​ល្ងាច​ មាន​វ័យ​ក៏ជរា មាន​កូន​២ស្រី​២នាក់​១.ឈ្មោះ​ហា​ អ៊ិម​ អា​យុ ៦៤ឆ្នាំ និង​២.ឈ្មោះ​ហា អ៊ឹម អាយុ​៥៤ឆ្នាំ មានទីលំនៅ​ភូមិ​បយ៉ាខា ដែលទាំង​៣នាក់​ម្ដាយ​និង​កូន​នេះ​ជាស្ត្រី​មេម៉ាយ៕