ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​ជន​ល្មើស​២​នាក់ទៅ​តុលាការ​​ ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​វាយ​តប់​គ្នា​ផ្អើល​ពេញ​ផ្សារ​ស្នួល​

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ជន​ទំនើង​២​នាក់​​ត្រូវ​បាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលា​ការ​ កាល​ពី​ព្រឹក​ ថ្ងៃ​ទី​១០ មិថុនា ២០១៣​​​​ បន្ទាប់​ពី​ជន​ល្មើស​​ទាំង​២​នាក់​ធ្វើ​សកម្ម​ភាព​បើក​រថ​យន្ត​​ដេញ​បុក​ និង​វាយ​ជន​រង​គ្រោះ ព្រម​ទាំង​បង្ក​ឱ្យ​ខូច​ខាត​សម្ភារ​អ្នក​​ជិត​ខាង​​មួយ​ចំនួនផ្អើ​ល​ពេញ​ផ្សារ​ស្នួល​ ​កាល​ពី​ថ្ងៃ​ទី​៨ មិថុនា ២០១៣ ​​នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ។

ជន​រង​គ្រោះ​​ឈ្មោះ​អ៊ីន សុខេង អាយុ​៣៩​ឆ្នាំ​ មាន​ទី​លំនៅ​​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល​ ស្រុក​ស្នួល​ ចំណែក​ជន​ល្មើស​ទាំង​២​នាក់​ ម្នាក់​ឈ្មោះ​​ង៉ាន ស្រ៊ាង​ អាយុ​៣១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​យ៉ែម​ ប៊ុន​ខេង​ អាយុ​៣៣​ឆ្នាំ ជន​ទាំង​២​នាក់​មាន​ទី​លំនៅ​ក្នុង​ភូមិ​-ឃុំ​កើត​ហេតុ​។

លោក​អនុ​សេនីយ៍​ឯក​ប៊ុត នឿន អធិការ​រង​នគរ​បាល​ស្រុក​ស្នួល​បាន​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​ការ​វាយ​តប់​គ្នា​នេះ​ដោយ​សារ​ជន​រង​គ្រោះ​ជំពាក់​លុយ​​ជន​ល្មើស​ សង​មិន​ទាន់​គ្រប់​ ​​៕