ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​កន្លែង​ផ្តល់​ឱកាសមាស​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ

12 ឆ្នាំ មុន

ពេល​នេះ​យុវ​ជន​ភាគ​ច្រើន​ចាប់​ផ្តើម​ទទួល​ស្គាល់​ពី​សារ​សំខាន់​នៃ​ការ​សិក្សា​​ដែល​ជា​ផ្លូវ​ពិត​​ប្រាកដ​​អាច​ផ្តល់​​ឱ្យ​ពួក​គេ​រក​ការ​ងារ​បានធ្វើ​ប្រកប​ដោយ​សម​ធម៌​ និង​សក្តា​នុ​ពល​ ព្រម​ទាំង​ឈាន​ទៅ​ធ្វើ​ជា​អ្នក​ដឹក​នាំ​​ ស្ថា​ប័ន​ឯក​ជន​ និង​រដ្ឋ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​​ដែល​ធ្លាប់​មាន​ភាព​ចាស់​ទុំ​ជាង​យើង​ខាង​បទ​​ពិសោធន៍​នៃ​ការ​អភិវឌ្ឍ​ទៀត​ផង​ ។

ពេល​នេះ​យុវ​ជន​ភាគ​ច្រើន​ចាប់​ផ្តើម​ទទួល​ស្គាល់​ពី​សារ​សំខាន់​នៃ​ការ​សិក្សា​​ដែល​ជា​ផ្លូវ​ពិត​​ប្រាកដ​​អាច​ផ្តល់​​ឱ្យ​ពួក​គេ​រក​ការ​ងារ​បានធ្វើ​ប្រកប​ដោយ​សម​ធម៌​ និង​សក្តា​នុ​ពល​ ព្រម​ទាំង​ឈាន​ទៅ​ធ្វើ​ជា​អ្នក​ដឹក​នាំ​​ ស្ថា​ប័ន​ឯក​ជន​ និង​រដ្ឋ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​​ដែល​ធ្លាប់​មាន​ភាព​ចាស់​ទុំ​ជាង​យើង​ខាង​បទ​​ពិសោធន៍​នៃ​ការ​អភិវឌ្ឍ​ទៀត​ផង​ ។

បច្ចុប្បន្ន​​ឱកាស​សិក្សា​ស្រាវ​ជ្រាវ​ត្រូវ​បាន​បើក​ទូលាយ​ ក្រៅ​ពី​រៀន​ក្នុង​សាកល​វិទ្យា​ល័យ​ ការ​ស្រាវ​ជ្រាវ​តាម​អីុន​ធើរ​ណេត​ ជា​ពិសេស​តាម​បណ្ណា​ល័យ​​នានា​ពិត​ជា​មាន​សារ​សំខាន់​​ក្នុង​ការ​បង្កើន​ចំណេះ​​ដឹង​ ។ ដើម្បី​ចូល​រួម​ចំណែក​ផ្តល់​បទ​ពិសោធន៍​ខ្លះ​សម្រាប់​​អ្នក​ស្រាវ​ជ្រាវ ទស្សនា​វដ្តី​មហា​គ្រួសារ​សូម​បង្ហាញ​​បណ្ណា​ល័យ​មួយ​ចំនួន​ដែល​​បើក​បម្រើ​សេវា​កម្ម​​សិក្សា​ស្រាវ​ជ្រាវ​ ដោយ​ឥត​គិត​ថ្លៃ​​ដែល​អាច​ជួយ​ឱ្យ​យុវ​ជន​ប្រើ​ប្រាស់​ពេល​វេលា​ដ៏​មាន​សារ​សំខាន់​​ក្នុង​ការ​សិក្សារ​ស្រាវ​ជ្រាវ​​ជា​ជាង​ចំណាយ​ពេល​វេលា​ឥត​ប្រយោជន៍ ។

នៅ​រាជធានី​ភ្នំពេញ​ យើង​កត់​សម្គាល់​ឃើញ​មាន​បណ្ណា​ល័យ​​ធំៗ​មួយ​ចំនួន​ និង​នៅ​តាម​អង្គ​ការ​មជ្ឈ​មណ្ឌល​សមា​គម​ជា​ច្រើន​​ទៀត​ដែល​ផ្តល់​សេវា​សៀវ​ភៅ​ជា​ប្រភព​ចំណេះ​ដឹង​ដ៏​ពិត​ប្រាកដ​ ។ ជាក់​ស្តែង​បណ្ណា​ល័យ​វិទ្យា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត​(សៀវ​ភៅ​ និង​ឯក​សារ​​ចំណេះ​ទូ​ទៅ​កត់​ត្រា​ទុក​​នូវ​រឿង​រ៉ាវ​​ជា​​ព្រឹត្តិ​ការណ៍​​ផ្សេងៗ​ និង​ក្បួន​ច្បាប់​នៅ​តាម​សិលា​ចារឹក​ និង​បាន​ធ្វើ​ជា​ឯក​សារ​តម្កល់​ទុក​ក្នុង​ស្លឹក​រឹត​ និង​នៅ​លើ​ក្រាំង​) ដែល​មាន​ទី​តាំង​នៅ​ជិត​ឧទ្យាន​​សម្តេច​ហ៊ុន សែន សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ​ លេខ​ទំនាក់​ទំនង​ ០១២ ៩៧ ១៨ ១៦ ។

បណ្ណា​ល័យ​ជាតិ​កម្ពុជា​ (សៀវ​ភៅ​ និង​ឯក​សារ​ទូ​ទៅ​) មា​ន​ទី​តាំង​ទល់​មុខ​​ស្ថាន​ទូត​អាមេរិក​ ផ្លូវ​៩២ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​ លេខ​ទំនាក់​ទំនង​(៨៥៥) ២៣ ៤៣០ ៦០៩, (៨៥៥) ១២ ៩៥១ ៨៥២, (៨៥៥) ១២ ៩២៩ ៧៦៩ ។ សៀវ​ភៅ​សរុប​ប្រមាណ​៥០.០០០ក្បាល​ មាន​សៀវ​ភៅ​ភាសា​ខ្មែរ​ អង់​គ្លេស​ បារាំង​… ។

បណ្ណា​ល័យ​ធនា​គារ​ពិភព​លោក​ (សៀវ​ភៅ​​បរទេស​ ខ្មែរ​ កុំ​ព្យូ​ទ័រ​ អីុន​ធើរ​ណេត…) នៅ​​ក្នុង​បរិ​វេណ​​ធនា​គារ​ពិភព​លោក​ គឺ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោ​ត្តម​ កែង​ផ្លូវ​២៤០​ ទល់​មុខ​ Monument Book and Toys ។

បណ្ណា​ល័យ​ JICA (សៀវ​ភៅ​​បរទេស​ ជប៉ុន Japanese ខ្មែរ​ កុំព្យូ​ទ័រ​ អីុន​ធើរ​ណេត​…) អគារ​លេខ​៦១-៦៤ នៅ​ជាន់​ទី​៦, ៧, ៨​ ជិត​វិមាន​ឯក​រាជ្យ​ ផ្លូវ​ព្រះ​នរោត្តម​ ភ្នំពេញ លេខ​ទំនាក់​ទំនង​០២៣ ២១ ១៦ ៧៣ ។

បណ្ណា​ល័យ​​ស្ថាន​ទូត​អាមេរិក​(សៀវ​ភៅ​​បរទេស​ អង់​គ្លេស​ ខ្មែរ​ កុំ​ព្យូ​ទ័រ​ អាយ​ផែត(​Ipad) អីុន​ធើរ​ណេត…) គឺ​ក្នុង​ស្ថាន​ទូត​អាមេរិក​តែ​ម្តង ផ្លូវ​លេខ​៩៦​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​ ទល់​មុខ​ Sunway ។​

បណ្ណា​ល័យ​​ព្រឹទ្ធ​សភា​(សៀវ​ភៅ​ភាគ​ច្រើន​​ផ្នែក​ច្បាប់​ នយោ​បាយ​ ឯក​សារ​ពាក់​ព័ន្ធ​នឹង​រដ្ឋា​ភិ​បាលជា​ភាសា​ខ្មែរ​ និង​អង់​គ្លេស​) ក្នុង​បរិ​វេណ​ព្រឹទ្ធ​សភា​​ផ្លូវ​នរោ​ត្តម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ​ លេខ​ទំនាក់​ទំនង​(៨៥៥-២៣) ២២១ ៤៤១, (៨៥៥-២៣) ២១១ ៤៤២, (៨៥៥-២៣) ២១១ ៤៤៣។

បណ្ណា​ល័យ​ហ៊ុន​ សែន​ (បឹង​ត្របែក​)​​ក្នុង​វិទ្យា​ល័យ​បឹង​ត្របែក​ទល់​មុខ​ក្រុម​ហ៊ុន​ DKSH នៅ​តាម​បណ្តោយ​​ផ្លូវ​​ព្រះ​មុនី​​វង្ស​ ។
បណ្ណា​ល័យ​មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​(ឯក​សារ​ទាក់​ទងនឹង​សិទ្ធិ​​មនុស្ស​ សិទ្ធិ​ស្ត្រី​ សិទ្ធិ​កុមារ​ យែន​ឌ័រ​…) ម្តុំ​ផ្សារ​បឹង​ត្របែក​ ផ្ទះ​លេខ​៧៩៨ ផ្លូវ​៩៩​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ​ លេខ​ទូរ​ស័ព្ទ​(៨៥៥) ២៣ ៧២៦ ៩០១ ។

បណ្ណា​ល័យ​អង្គ​ការ​អាដ​ហុក​ (ឯក​សារ​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​ ទិន្ន​ន័យ​សិទ្ធិ​មនុស្ស​យែន​ឌ័រ​…) ម្តុំ​ផ្សារ​បឹង​ត្របែក​ផ្ទះ​លេខ​​២៣ ​ផ្លូវ​ម៉ៅ​សេ​ទុង​ ភ្នំពេញ​ លេខ​ទូរ​ស័ព្ទ​ (២៣) ២១៨ ៧២៧ ។

យោង​តាម​ការ​សម្ភាស​អ្នក​គ្រូ​ ពៅ វណ្ណ​នី​ ប្រធាន​បណ្ណា​ល័យ​ហ៊ុន សែន នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ឱ្យ​ដឹង​ថា បណ្ណា​ល័យ​ហ៊ុន​ សែន គឺ​ជា​បណ្ណា​ល័យ​​សាធារណៈ​ដែល​មាន​សៀវ​ភៅ និង​ឯក​សារ​ចំណេះ​ដឹង​ទូ​ទៅ​ ពិសេស​សម្រាប់​​និស្សិត​ និង​សាធារ​ណ​ជន​ ។ ពួក​គេ​អាច​​ធ្វើ​ប័ណ្ណ​តម្លៃ​២០.០០០​រៀល​ តែ​សម្រាប់និស្សិត​​ផ្ទៃ​ក្នុង​តម្លៃ​១២.០០០​រៀល​ ដោយ​គេ​អាច​​ខ្ចី​ឯក​សារ​ ស៊ីឌី​ ផ្សេងៗ​ដោ​យ​គោរព​លក្ខខណ្ឌ​ផ្ទៃ​ក្នុង​ដែល​មាន​ ។ អ្នក​គ្រូ​បាន​បន្ថែម​ទៀត​ថា ក្នុង​បណ្ណា​ល័យ ឯក​សា​​ជា​ភាសា​អង់​គ្លេស​៧០%​នៃ​សៀវ​ភៅ​ទាំង​អស់​ប្រហែល​១០.០០០​ក្បាល ហើយ​សិស្ស-​និស្សិត​ចូល​អាន​សៀវ​ភៅ​ជា​មធ្យម​ពី​៥០០​ទៅ​៦០០​នាក់​ក្នុង​មួយ​ថ្ងៃ​ ។ ចុង​ក្រោយ​អ្នក​គ្រូ​ ពៅ វណ្ណ​នី យល់​ឃើញ​​ថា វា​ជា​ភារកិច្ច​សំខាន់មួយ​ដោយ​សារ​​បណ្ណា​ល័យ​ជួយ​បង្កើន​សមត្ថ​ភាព​សិស្ស-​និស្សិត​​សប្បាយ​រីក​រាយ​ និង​មាន​មោទន​ភាព​ដែល​សម្តេច​ហ៊ុន​ សែន​ បាន​ពង្រីក​បណ្ណា​ល័យ​ឱ្យ​ធំ​ ។

បណ្ណា​ល័យ​វិទ្យា​ស្ថាន​​បារាំង​នៅ​ជាប់​របង​សាកល​វិទ្យា​ល័យ​ពុទ្ធិ​សាស្ត្រ​ អគារ​លេខ​២១៨ ផ្លូវ​កែវ​ជា ទូរ​ស័ព្ទ​លេខ​(២៣) ២១៣ ១២៤ មាន​សៀវ​ភៅ​បរទេស​(បារាំង​ Frence) ខ្មែរ​ កុំ​ព្យូ​ទ័រ​ អីុន​ធើរ​ណេត​ ឌីស​វី​ដេ​អូ​ ។

យោង​តាម​អ្នក​ស្រី​ណា​តា​លី ប្រង់​ឌី​ កូរ៍ ជន​ជាតិ​បារាំង​ជា​អ្នក​ទទួល​បន្ទុក​ផ្នែក​ពហុ​បណ្ណា​ល័យ​នៅ​បណ្ណា​ល័យ​វិទ្យា​ស្ថាន​បារាំង​ឱ្យ​ដឹង​ថា បណ្ណា​ល័យ​វិទ្យា​ស្ថាន​​បារាំង​ គឺ​ជា​ប្រភេទ​បណ្ណា​ល័យ​​សាធារណៈ​ដែល​ទទួល​សាធារណ​ជន​ទូទៅ ។ ការ​ធ្វើ​ប័ណ្ណ​​ដើម្បី​មាន​សិទ្ធិ​​ចូល​អាន និង​ខ្ចី​ឯក​សារ​ គឺ​តម្លៃ​ធម្មតា​សម្រាប់​ជន​ជាតិ​ខ្មែរ​​១០​ដុល្លារ​ក្នុង​១​ឆ្នាំ​និង​សម្រាប់​​ជន​បរទេស​២០​ដុល្លារ​ ក្នុង​១​ឆ្នាំ ។ សម្រាប់​យុវ​វ័យ​ និង​និស្សិត​ខ្មែរ​២​ដុល្លារ​ក្នុង​១​ឆ្នាំ​ និង​យុវ​វ័យ-​និស្សិត​ បរទេស​៥​ដុល្លារ​ក្នុង​១​ឆ្នាំ​ ។ ការ​ខ្ចី​ឯក​សារ​​ និង​ការ​ស្រាវ​ជ្រាវ​ក្នុង​អីុន​ធើរ​ណេត​អនុ​ញ្ញាត​​ឱ្យ​​តែ​អ្នក​​ចុះ​ឈ្មោះ​ប៉ុណ្ណោះ ។

អ្នក​ស្រី​បាន​បន្ថែម​ថា បណ្ណា​ល័យ​មាន​សៀវ​ភៅ​ឯក​សារ​ និង​ឌីស​សរុប​ប្រហែល​២៥.០០០​​ក្បាល​ ហើយ​សៀវ​ភៅ​​ភាគ​ច្រើន​ពាក់​ព័ន្ធ​ស្រុក​ខ្មែរ និង​អាសីុ​។ អ្នក​ចូល​អាន​សៀវ​ភៅ​ជា​មធ្យម​ប្រហែល​ជា​១៥០​នាក់​ក្នុង​១​ថ្ងៃ​ ។ ពិសេស​បំផុត​នោះ សព្វ​ថ្ងៃ​កំពុង​រៀប​ចំ​ឱ្យ​មាន​​ឧបករណ៍​​លី​ស័រ​ Ipad ដែល​អាច​ផ្ទុក​ឯក​សារ​បាន​ច្រើន និង​ Download  ឯក​សា​រ​បាន​ដើម្បី​ឱ្យ​ខ្ចី​​សម្រាប់​ការ​រក​ឯក​សារ​ដោ​យ​ងាយ​ស្រួល​បំផុត ៕