ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​រលាយ​ឆាប់ ប្រ​សិន​មន្ត្រី​ប៉េ​អឹ​ម​មិន​ចុះ​បង្ក្រាប

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ (​កាយ​បំផ្លាញ​ភ្នំ​២​កន្លែង​) បន្ត​ទៀត ដែល​ឃាត់ខ្លួន​១២​នាក់ នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ស្រុក​ព្រះនេត្រព្រះ…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ (​កាយ​បំផ្លាញ​ភ្នំ​២​កន្លែង​) បន្ត​ទៀត ដែល​ឃាត់ខ្លួន​១២​នាក់ នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដែល​សង្ស័យ​ណាស់ រដ្ឋអំណាច​ស្រុក​នៅ​ពីក្រោយ​ខ្នង ។

លោក​វរៈសេនីយ៍ទោ ណាំ ប៊ុ​ន​អៀង មេ​បញ្ជា​ជា​ការ​រង​ទទួល​ផែនការ​ងារ​ព័ត៌មាន​សន្តិសុខ និង​បង្ក្រាប​ធនធានធម្មជាតិ​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស និង​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​លោក​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្រុក​មាន​ចំនួន​៣០​នាក់ ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ (​កាយ​បំផ្លាញ​ភ្នំ​) ២​កន្លែង មាននៅ​ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​ស្វាយចេក ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ការ​ណែនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត រួម​ជា​កម្លាំង​ស្រុក​ព្រះនេត្រព្រះ​ចំនួន​១៥​នាក់ នៅ​វេលា​ម៉ោង​៩​ដល់​១២​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភ្នំ​ស្រេះ ស្ថិត​ភូមិ​ស្រេះ​កើត​ឃុំ​-​ស្រុក​ព្រះនេត្រព្រះ បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​អ្នក​បើករ​រថយន្ត​និង​គ្រឿងចក្រ​ចំនួន​២​នាក់ និង​រថយន្ត​១​គ្រឿង ហើយ​អ៊ែ​ស្កា​១​គ្រឿង និង​បិត​ការដ្ឋាន​ក្រុមហ៊ុន​លោក យឹ​ម ប៊ុ​ន​រ៉ុ​ម ឲ្យ​បញ្ឈប់​សកម្មភាព​កាយ​ភ្នំ​ស្រេះ​ដោយ​គ្មាន​ច្បាប់​ជា​កំហិត ។

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត រួម​ជាមួយ​កម្លាំង​ស្រុក​ស្វាយចេក នៅ​វេលា​ម៉ោង​១​ដល់​៣​រសៀល ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភ្នំ​តា​ដុ​ង ស្ថិត​ភូមិ​បន្ទាត់​បុស ឃុំ​តា​ផូ ស្រុក​ស្វាយចេក បាន​បង្ក្រាប​ឃាត់ខ្លួន អ្នកបើកបរ​រថយន្ត និង​គ្រឿងចក្រ​ចំនួន​១០​នាក់ ក្នុង​នោះ​មាន​មេការ​ម្នាក់​ឈ្មោះ ហន ប៊ុ​ន​ហៀ​ង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ និង​ម៉ាស៊ីន​កិន​ថ្ម​១​គ្រឿង និង​រថយន្ត​ដឹក​ដី​១​គ្រឿង អ៊ែ​ស្កា​១​គ្រឿង អា​បុល​រុញ​ដី​១​គ្រឿង និង​បិត​ក្រុមហ៊ុន លោក សាំង គង់ ឲ្យ​បញ្ឈប់​សកម្មភាព​កាយ​ភ្នំ​ដោយ​ល្មើសច្បាប់​នេះ​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​សាំង គង់ ដែល​កាយ​បំផ្លាញ​ភ្នំ​តា​ដុ​ង​នេះ គឺ​រយៈពេល​កន្លង​មក​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តា​ផូ​រ ស្រុក​ស្វាយចេក​បាន​ធ្វើការ​តវ៉ា និង​សុំ​ឲ្យ​អន្តរាគមន៍​ជួយ​បិត​សកម្មភាព​កាយ​ភ្នំ​តា​ដុ​ង​ដោយ​ល្មើសច្បាប់ ។ ព្រោះ​ភ្នំ​តា​ដុ​ង គឺ​ភ្នំ​ដែល​មាន​វត្ថុ​បូរាណ​ច្រើន​ដែល​សេសសល់​ពី​សម័យ​បូរាណ ដើម្បី​ការពារ​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ បាន​ស្គាល់ និង ទើប​ឃើញ​ស្នាដៃ​ដែក​របស់​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​បង្ក្រាប​បិត​សកម្មភាព​កាយ​ភ្នំ​ដោយ​ល្មើសច្បាប់​នេះ ។ ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ