ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកល​វិទ្យាល័យ​ភ្នំពេញ​​អន្តរ​ជាតិ​​រៀប​ចំ​​ការ​ជួបជុំ​គណៈ​​គ្រប់​គ្រង ​សាស្រ្តា​ចារ្យ ​លោកគ្រូ អ្នក​គ្រូ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ល្ងាចថ្ងៃទី៧​ មិថុនា ​នៅ​បរិវេណ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរ​ជាតិ​​ មាន​រៀបចំ​ពិធី​សំណេះសំណាល​ និង​ពិសា​អាហារ​សាមគ្គី​រវាង​គណៈគ្រប់គ្រង​​ បុគ្គលិក និង​សាស្រ្តា​ចារ្យ​នៃសាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរ​ជាតិ ​ជា​មួយ​គណៈគ្រប់គ្រង​​ លោក​គ្រូ​​អ្នក​គ្រូនៃ​វិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​​៦០០​នាក់ ។

រាជធានីភ្នំពេញ ៖ ល្ងាចថ្ងៃទី៧​ មិថុនា ​នៅ​បរិវេណ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរ​ជាតិ​​ មាន​រៀបចំ​ពិធី​សំណេះសំណាល​ និង​ពិសា​អាហារ​សាមគ្គី​រវាង​គណៈគ្រប់គ្រង​​ បុគ្គលិក និង​សាស្រ្តា​ចារ្យ​នៃសាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរ​ជាតិ ​ជា​មួយ​គណៈគ្រប់គ្រង​​ លោក​គ្រូ​​អ្នក​គ្រូនៃ​វិទ្យាល័យ​នានា ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​​៦០០​នាក់ ។

លោកស្រី​ ទេព​ កូលាប សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរ​ជាតិ ​បាន​សម្តែង​នូវ​ក្តីសោម​នស្សរីក​រាយ​យ៉ាង​ក្រៃ​លែង​ និង​បាន​ថ្លែង​ថា ​យើងអាច​ជួប​ជុំសំណេះ​សំណាល ពិសា​អាហារ​នាពេល​នេះ គឺដោយ​សារ​គុណូប​ការៈថ្ងៃ៧មករា​ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​យើង​ទាំង​អស់​គ្នាឲ្យ​រួច​ផុត​ពីរ​បប​ប្រល័យ​ពូជសាសន៍ដ៏សាហាវ​ព្រៃផ្សៃ ដែល​បាន​ធ្វើ​ទារុណ​​កម្ម​សម្លាប់​មនុស្ស​រាប់លាន​នាក់​ដ៏យង់​ឃ្នង​បំផុត​ក្នុង​ប្រវត្តិសាស្រ្តប្រទេស​កម្ពុជា​ ។​ មានសន្តិភាព ស្ថិរ​ភាព​ និង​ការអភិវឌ្ឍ ដូច​សព្វថ្ងៃនេះ គឺផ្តើម​ចេញ​ពីជ័យជម្នះ​ថ្ងៃ​៧​​មករា​ នេះ​ជា​សច្ចធម៌​ប្រវត្តិ​សាស្រ្ត ។

លោក​ស្រីថ្លែង​បន្តទៀត​ថា ការ​ប្រារព្ធ​​ពិធី​ជួប​ជុំនា​ថ្ងៃនេះ​ ​មាន​គោល​បំណង​សំខាន់​ពីរ ​គឺដើម្បី ៖ ១-​​ថ្លែង​អំណរ​គុណ​ប្រកប​ដោយ​ទឹក​ចិត្ត​កតញ្ញូតាធម៌​ដ៏ខ្ពង់ខ្ពស់​បំផុត ចំពោះ​ភាព​សន្តោស​​ប្រណីប្រកប​ដោយ​ព្រហ្មវិហារ​ធម៌​ដ៏ថ្លៃថ្លា​បំផុត​របស់​​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន​ និង​​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន​ ដែល​បាន​ជួយ​ការ​ពារ​ ​រក​យុត្តិ​ធម៌​ និង​ជួយ​សង្គ្រោះ​អាយុ​ជីវិត​លោក​ស្រី​ឲ្យ​បានរួចផុត​ពី​ការ​យាយី​គំរាម​កំហែង​កាល​ពី ​ថ្ងៃទី១​ ខែតុលា​ ឆ្នាំ​​២០១២ ។​ បើគ្មាន​ការ​សន្តោស​​ប្រណីពី​សម្តេច​តេជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ទេ ក៏គ្មាន​សាកល​វិទ្យាធិការ​ ទេព កូលាប​ និង​ក៏គ្មាន​​សាកល​វិទ្យាល័យភ្នំពេញ​អន្តរ ​ជាតិដែរ ។

២-ថ្លែង​អំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ​​ចំពោះ​ទឹក​ចិត្ត​របស់​គណៈគ្រប់គ្រង​ ​សាស្រ្តា​ចារ្យ​ លោក​​គ្រូ​ អ្នកគ្រូ និង​និស្សិត​ទាំង​អស់​ដែល​តែង​តែ​ផ្តល់​នូវ​ភាព​ជឿ​ជាក់​ ការ​រួម​សុខរូម​​ទុក្ខ​ជា​មួយ​គ្នា​​ ហើយជួយរកយុត្តិធម៌ដល់លោកស្រី ។ លោក​ស្រីនឹង​បន្ត​ខិត​ខំ​ធ្វើការ​ជាមួយ​សាស្រ្តា​ចារ្យ​ និស្សិត ប្រែក្លាយ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរ​ជាតិ​ទៅ​ជាសាកល​វិទ្យាល័យ​មួយ​ដែល​មាន​គុណ​ភាព ​អាច​ប្រកួត​ប្រជែង​ក្នុង​តំបន់​ដើម្បីរួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បណ្តុះ​បណ្តាល​​ធនធាន​មនុស្ស​ឲ្យមាន​​សមត្ថ​ភាព​​ជំនាញ​ សីលធម៌​ និង​មនសិការ​វិជ្ជាជីវៈ ​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​កាន់​តែរីក​ចម្រើន​ថែម​ទៀត​ ។​ លោក​ស្រីបាន​បន្ថែម​ទៀត​ថា​ ​សាកល​វិទ្យា​ល័យ​ភ្នំពេញ​អន្តរ​ជាតិ​មិន​មែន​ជា​របស់​លោក​​ស្រី​ ឬ​បុគ្គល​ណា​ម្នាក់ទេ​ ​តែជាសាកល​វិទ្យា​ល័យ​​​របស់​​យើង​ទាំង​អស់​គ្នា ។

ក្នុងឱកាស​នោះ​ដែរ​ លោក​ ម៉ក់​ ងយ ​អគ្គ​នា​យក​​នៃអគ្គនាយក​ដ្ឋាន​ឧត្តមសិក្សា ​បាន​ថ្លែង​អំណរ​គុណ​​លោក​ស្រី​ ទេព​ កូលាប​ និង​គណៈ​គ្រប់គ្រង​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរ​ជាតិ ​ទាំង​អស់​ ដែល​បាន​ផ្តល់​កិត្តិយស​ដល់លោក​និង​លោកគ្រូ​ អ្នក​គ្រូតាម​វិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​រាប់​រយនាក់​​​ចូល​រួម​ពិធីពិសា​អាហារ​សាមគ្គី​នាពេលនេះ​ ។ ជា​មួយ​នេះ ក៏​បាន​​ថ្លែង​អំណរ​​គុណ​ដល់​សាកលវិទ្យា​​ល័យ​ដែល​បាន​ខិតខំ​រួម​ចំណែក​លើកស្ទួយ​ការ​អភិវឌ្ឍធន​ធាន​មនុស្ស និង​​បន្ត​ខិត​ខំ​ឲ្យ​កាន់តែល្អ​​ថែមទៀត ដើម្បី​ត្រៀម​​លក្ខណៈ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការទីផ្សារ​ការងារ​នៅ​ពេល​ប្រទេស​កម្ពុជា​ចូល​រួម​ក្នុង​សមាហរណ​កម្ម​អាស៊ាន​នាឆ្នាំ២០១៥ខាងមុខ​ ៕